អាជ្ញាធរជាតិអាវុធគីមី និង EU បើកសិក្ខាសាលាថ្នាក់ជាតិស្តីពី គ្រប់គ្រងសារធាតុគីមី និងកាកសំណល់ពាក់ព័ន្ធ នៅតំបន់អាស៊ីអាគ្នេយ៍

19:31 | 20/11/2019 (សរុបដោយវិច្ឆិកា)

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អាជ្ញាធរជាតិអាវុធគីមី នៃក្រសួងការពារជាតិ បានសហការជាមួយសហភាពអឺរ៉ុប បើកសិក្ខាសាលាថ្នាក់ជាតិ លើគម្រោងលេខ៦១ របស់សហភាពអឺរ៉ុបស្តីពី «ការគ្រប់គ្រងសារធាតុគីមី និងកាកសំណល់ពាក់ព័ន្ធ នៅតំបន់អាស៊ីអាគ្នេយ៍» (ហៅកាត់ថា SEACHEM)។ សិក្ខាសាលានេះ ធ្វើឡើងរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ។

លោក ផន ណារ៉ា អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ដ្រ និង​វិទ្យុសកម្ម និង​លោក Andrew Proud Love ប្រធាន​ក្រុម​គម្រោង​លេខ​ ៦១ ​នៃ​សហភាព​អឺរ៉ុប​។ (ប្រភព៖ postkhmer)

អាជ្ញាធរ​ជាតិ​ទប់ស្កាត់​អាវុធ​គីមី​នៃ​ក្រសួង​ការពារ​ជាតិ និង​សហភាព​អឺរ៉ុប (EU) បាន​សហការ​គ្នា​រៀបចំ​បើក​សិក្ខាសាលា​បណ្ដុះបណ្ដាល​ថ្នាក់ជាតិ ស្ដីពី​ការគ្រប់គ្រង​សារធាតុ​គីមី និង​កាកសំណល់​ពាក់ព័ន្ធ​ឱ្យបាន​ត្រឹមត្រូវ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ (SEAC-HEM) ​ដល់​សិក្ខាកាម​ប្រហែល ២០០ ​នាក់​។

ពិធីបើកសិក្ខាសាលានេះ ប្រព្រឹត្តឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអាជ្ញាធរទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ វិទ្យុសកម្ម តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោក អាន់ខ្ល ប្រ៊ូដឡាវ (Andrew ProudLove) ជាប្រធានក្រុមគម្រោងលេខ៦១ នៃសហគភាពអឺរ៉ុប ស្តីពីការគ្រប់គ្រងសារធាតុគីមី និងកាកសំណល់ដែលពាក់ព័ន្ធ នៅតំបន់អាស៊ីអាគ្នេយ៍

សិក្ខាសាលានេះ ផ្តោតជាសំខាន់លើប្រធានបទ ការត្រៀមខ្លួន ការឆ្លើយតប និងការស្តារឡើងវិញ នៃឧប្បត្តិហេតុសារធាតុអាវុធគីមី ហើយសិក្ខាសាលានេះ សហការយ៉ាងជិតស្និទ្ធ និងរៀបចំដោយអាជ្ញាធរជាតិអាវុគីមី ជាមួយដៃគូសហគមអឺរ៉ុប ដែលក្នុងនោះមានអ្នកជំនាញមក ពីក្រសួងសុខភាពសាធារណៈអង់គ្លេស វិទ្យាស្ថានសន្តិសុខអន្តរជាតិ និងការគ្រប់គ្រងការសង្គ្រោះបន្ទាន់ (SEM) នៃសាធារណរដ្ឋស្លូវ៉ាគី និងអង្គការក្រៅរដ្ឋាភិបាលសហភាពអឺរ៉ុប និងអង្គការ ដំណោះស្រាយយុត្តិធម៌នៃបទឧក្រិដ្ឋប្រកបដោយចីរភាព។

សិក្ខាសាលា​នេះ​ធ្វើ​ឡើង​ដើម្បី​ «​ទី​១ ​ផ្ដល់​ចំណេះដឹង និង​បង្កើន​សមត្ថភាព​លើ​ជំនាញ ការត្រៀម​រៀបចំ​ការឆ្លើយតប​ និង​ការស្ដារ​ឡើងវិញ​នៃ​ឧប្បត្តិហេតុ​សារធាតុ​អាវុធ​គីមី​។ ទី២ ការបង្កើន​ការយល់ដឹង និង​សមត្ថភាព​នៃ​ការគ្រប់គ្រង​ឱ្យ​បាន​ត្រឹមត្រូវ​លើ​ឧប្បត្តិហេតុ ភេរវកម្ម និង​បទឧក្រិដ្ឋ​នៃ​សារធាតុ​អាវុធ​គីមី ជីវសាស្ដ្រ វិទ្យុសកម្ម​ និង​នុយក្លេអ៊ែរ​។ ទី​៣ ការចេះ​ប្រើប្រាស់​ឧបករណ៍​រាវរក និង​ពិសោធ​សារធាតុ​អាវុធ​គីមី ជីវសាស្ដ្រ វិទ្យុសកម្ម និង​នុយក្លេអ៊ែរ​»​។

ចំណែក​ចំណុច​ទី​៤ ​គឺ​ការបោសសម្អាត និង​លាង​សម្អាត​សារធាតុ​អាវុធ​គីមី ជីវសាស្ដ្រ វិទ្យុសកម្ម​ និង​នុយក្លេអ៊ែរ​។ ទី​៥ វិធី​ជ្រើសរើស​សំណាក ការកំណត់​អត្តសញ្ញាណ និង​ការគ្រប់គ្រង​ហានិភ័យ​នៃ​សារធាតុ​អាវុធ​គីមី ជីវសាស្ដ្រ វិទ្យុសកម្ម​ និង​នុយក្លេអ៊ែរ និង​ទី៦ ការដឹកជញ្ជូន ការថែរក្សា ការពារ​ដោយ​សុវត្ថិភាព​នៃ​សារធាតុគីមី ជីវសាស្ដ្រ វិទ្យុសកម្ម និង​នុយក្លេអ៊ែរ​នៅក្នុង​ឃ្លាំង​។

សារព័ត៌មាន ហ្វ្រេសញូវ​បាន​ស្រង់​សម្ដី​លោក ផន ណារ៉ា ថា សិក្ខាសាលា​ថ្នាក់ជាតិ​ដែល​ត្រូវ​ចែកចេញ​ជា​ ៥ ​វគ្គ​នេះ​គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ថ្មី​មួយទៀត​ដោយសារ​មាន​គ្រូឧទ្ទេសនាម និង​អ្នកជំនាញ​ពី​អឺរ៉ុប​មក​បណ្ដុះបណ្ដាល​ផ្ទាល់​ ខណៈ​លោក​បាន​អះអាង​ថា​ការគំរាមកំហែង ដោយសារ​អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ដ្រ វិទ្យុសកម្ម និង​សារធាតុគីមី​ពុល​ជាដើម គឺ​នៅតែ​ជា​បញ្ហា​ស្មុគស្មាញ ពិបាក​ក្នុង​គ្រប់គ្រង និង​ដោះស្រាយ​នៅ​ឡើយ​៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ