នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ គណៈរដ្ឋមន្រ្តី បើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៥។ នេះបើយោងតាម Facebook ផ្លូវការរបស់ លោក ផៃ ស៉ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
រូបថតៈ FN
របៀបវារៈទាំងនោះមានដូចជា៖ ១៖ សេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាប័ន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥។ ២៖ សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ ៣៖ សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ៤៖ គម្រោងវិនិ យោគសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យបន្ថែម ៤គម្រោងអានុភាពសរុប ១៤០មេហ្គាវ៉ាត់។៥៖ បញ្ហាផ្សេងៗ៕
(ប្រភព៖ FN)

មតិពីមិត្តអ្នកអាន