សារមន្ទីរវត្ថុចាស់ៗរាប់រយមុខផលិតឆ្នាំ១៧០០-១៩៨០បើកនៅសៀមរាបចំថ្ងៃឈប់សងចូលឆ្នាំ

16:20 | 15/08/2020

ក្រោយចំណាយពេល ២២ឆ្នាំ សន្សំ និងចំណាយប្រាក់រាប់ម៉ឺនដុល្លារដើម្បីទិញ វត្ថុចាស់ៗដូចជា កង់ ម៉ូតូ ឡាន ម៉ាស៊ីនថតរូប នាឡិកាដៃ នាឡិកាព្យួរជញ្ជាំង ម៉ាស៊ីនចាក់ថាស ម៉ាស៊ីនកាហ្វេ ទូរសព្ទ និងវត្ថុចាស់ៗជាច្រើនផ្សេងទៀតនោះ បុរសវ័យ៥៤ឆ្នាំរូបនេះត្រូវបានអ្នករស់នៅជុំវិញ និងស្គាល់គ្នាហៅបុរសរូបនេះថា “តាឆ្កួត” “តាអេតចាយ” និងខ្លះទៀតហៅថា “តា៧មករា” ។

លោក លី ប៉េងហេង ត្រូវបានគេស្គាល់គ្នាហៅបុរសរូបនេះថា “តាឆ្កួត” “តាអេតចាយ” និងខ្លះទៀតហៅថា “តា៧មករា”

បើទោះជាធ្លាប់បរាជ័យនៃការបើកសារមន្ទីរតាំងវត្ថុទាំងនេះម្តងនៅទឹកដី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ម្តងហើយនោះ ក៏ម្ចាស់សារមន្ទីររូបនេះនៅតែមិនបោះបង់ចោលនូវគំនិតស្រឡាញ់ និងមហិតារបស់ខ្លួនក្នុងការបើកសារមន្ទីរនេះឡើយ។ នៅក្នុងខែមករា ឆ្នាំ២០១៨ លោកបានសម្រេចចិត្តប្តូរទីតាំងសារមន្ទីរដែលមានឈ្មោះវិមានសុខា ពីរាជធានីភ្នំពេញទៅធ្វើនៅខេត្តសៀមរាបវិញម្តង។

ក្រោយចំណាយពេលក្នុងការសាងសង និងរៀចំរយៈជាង២ឆ្នាំដោយគិតចាប់ពីថ្ងៃទី ៧ មករា ២០១៨ ដល់២៨ កុម្ភៈ ឆ្នាំ២០២០ លោក លី ប៉េងហេង គ្រោងនឹងបើកសាកល្បងឲ្យភ្ញៀវចូលទស្សនានៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។

វត្ថុចាស់ៗដែលតាំងនៅសារមន្ទីរវិមានសុខាដែលគ្រោងបើកនៅខេត្តសៀមរាប

វិស័យទេសចរណ៍នៅកម្ពុជាជាពិសេសនៅខេត្តសៀមរាបហាក់នៅទ្រឹងស្ញៀមបណ្តាលមកពីវិបត្តិជំងឺកូវីដនៅអូសបន្លាយ ជើង ហោះហើរនៃភ្ញៀវទេសចរមកទស្សនានៅខេត្តសៀមរាបមិនដំណើរការ អាជីវកម្មក្នុងវិស័យសេវាកម្មមួយចំនួនធំត្រូវបានបិទ ជាបន្តបន្ទាប់យ៉ាងណាក្តី ក៏អ្នកសន្សំវត្ថុចាស់ៗតាំងពីឆ្នាំ១៩៩៨ រូបនេះនៅតែមានគំនិតសុទិដ្ឋិនិយមថា «វិស័យទេសចរណ៍នៅសៀមរាបមិនស្លាប់នោះឡើយ យើងត្រូវចូលរួម ឲ្យវិស័យនេះនៅមានដង្ហើមបន្ត បើមិនមានភ្ញៀវអន្តរជាតិហោះមកទស្សនាទេ យើងបើកសម្រាប់ភ្ញៀវក្នុងស្រុកសិនទៅ។

លោក លី ប៉េងហេង ត្រូវបានគេស្គាល់គ្នាហៅបុរសរូបនេះថា “តាឆ្កួត” “តាអេតចាយ” និងខ្លះទៀតហៅថា “តា៧មករា”

ក្នុងសម័យកូវីដនេះសៀមរាប ក៏នៅតែមានតំបន់ទេសចណ៍ និងរមណីយដ្ឋានខ្លះក៏មានភ្ញៀវជាតិដើរកម្សាន្តផងដែរ គ្រាន់តែថាមិនមានច្រើនដូចកាលមិនទាន់ផ្ទុះជំងឺនេះ ដំបូងខ្ញុំចង់បើកសារមន្ទីរនេះនៅ ខែមេសា តែមិនអាចបើកបាន ដូចច្នេះហើយទើបខ្ញុំសម្រេចយកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ ដែលជាថ្ងៃឈប់សម្រាកសងចូលឆ្នាំបើកសាកល្បងឲ្យភ្ញៀវបានចូលទស្សនា»។

(ប្រភពព័ត៌មាន: Sabay)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត