Trending now
«Bong Thom Home Stay» ហ៊ុមព័ទ្ធដោយព្រៃ ស័ក្តិសមសម្រាប់សម្រាកលំហែ ពេលទៅលេងសៀមរាប
យុគសម័យ - ស្របពេលរាជរដ្ឋាភិបាល ប្រកាសបើកឱ្យប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ អ្នករកស៊ីលើវិស័យទេសចរណ៍ ដែលបានជួបភាពក្រៀមក្រំស្រពោនរយៈពេលពីរឆ្នាំមកហើយនោះ ក៏ចាប់ប្រែជាស្រស់ស្រាយ ហើយក៏បានដាក់ចេញនូវកម្មវិធីផ្សេងៗ ដើម្បីទាក់ទាញអ្នកដើរលេងកម្សាន្តផងដែរ។
រូបចម្លាក់លើផ្ទាំងថ្មអាយុជិត១០០០ឆ្នាំ នៅស្អាតដូចថ្មី សម្ងំលាក់ខ្លួនកណ្តាលព្រៃក្នុងខេត្តសៀមរាប
ពើងគំនូរ គឺជារមណីយដ្ឋានប្រវត្តិសាស្រ្ដ មួយ ដែលស្ថិតនៅប៉ែកខាងកើតនៃឧទ្យានជាតិ ព្រះជ័យវរ្ម័ននរោត្តម ភ្នំគូលែន ដែលនៅមិនឆ្ងាយប៉ុន្មានពីទីរួមស្រុកស្វាយលើ ខេត្តសៀមរាប។ ដើម្បីទៅទស្សនា រមណីយដ្ឋាននេះ គេធ្វើដំណើរចេញពីប្រាសាទបេងមាលា ទៅទិសខាងជើង តាមផ្លូវជាតិលេខ ៦៤ ក្នុងចម្ងាយជាង ១៤គីឡូម៉ែត្រ។ បន្ទាប់មកគេត្រូវដើរតាមព្រៃឫស្សីប្រមាណ ១គីឡូម៉ែត្រទៀត ទើបទៅដល់ទីស្ថានដែលមានផ្ទាំងថ្មធំៗ ស្ថិតតាមចម្រាក់ភ្នំ ឈរចាំស្វាគមន៍ភ្ញៀវទេសចរ។
កម្ពុជាមានភ្ញៀវទេសចរជាង ៧ ម៉ឺននាក់ ក្នុងចុងសប្តាហ៍ទី២ នៃខែមិថុនានេះ
យោងតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅចុងសប្តាហ៍ទី២នៃខែមិថុនានេះ គឺចាប់ពីថ្ងៃទី១២ ដល់ ១៣ ខែមិថុនា នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុប ៧០.៨៧១នាក់ ថយចុះប្រមាណ ៩,៥៩% ធៀបនឹងសប្តាហ៍កន្លងមក ហើយបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា ឆ្នាំ២០២០ គឺថយចុះប្រមាណ ៥០,៦៩%។
ពិព័រណ៌វាយនភណ្ឌប្រពៃណីអាស៊ី នៃទន្លេមេគង្គ បានត្រៀមរៀបចំរួចជាស្រេចហើយ ក្នុងការត្រៀមទទួលភ្ញៀវទេសចរ ក្នុងករណីស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរ !
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានរៀបចំដាក់តាំងពិព័រណ៌វាយនភណ្ឌប្រពៃណីអាស៊ីរួចរាល់ហើយ ដើម្បីត្រៀមទទួលទេសចរជាថ្មីទៀត ក្រោយបញ្ចប់វិបត្ដិជំងឺកូវីដ-១៩ នាពេលឆាប់ៗខាងមុខនេះ។ សារមន្ទីរនេះ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-ទន្លេគង្គា គឺមានប្រទេសកម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ស្ថិតនៅវិថីសម្ដេចវិបុលបញ្ញា សុខ អាន ឬផ្លូវ៦០ម៉ែត្រសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប។
សប្បាយរីករាយជាមួយរោងសៀកហ្វារពន្លែសិល្បៈនៅខេត្តសៀមរាប (កម្ពុជា)
របាំពិសេស កាយសម្ព័ន្ធ និងការពត់ខ្លួនគួរឱ្យចាប់អារម្មណ៍ បានធ្វើឲ្យអ្នកទេសចរមិនអាចបំភ្លេចបានឡើយ នៅពេលដែលពួកគេចូលរួមទស្សនាការសំដែងរបស់ក្រុមសិល្បៈករសៀកសហសម័យនៅខេត្តសៀមរាបនៃប្រទេសកម្ពុជា ។
ផ្ទះសំណាក់គ្មានប្លាស្ទិកនៅសៀមរាប ទេសចរសរសើរមិនដាច់ពីមាត់
ស្ថិតនៅម្ដុំវត្តបូព៌ ក្រុងសៀមរាប ផ្ទះសំណាក់ដែលជាប់ពានរង្វាន់ Travellers' Choice Award ពីគេហទំព័រទេសចរណ៍ដ៏ល្បីល្បាញ Trip Advisor កាលពីឆ្នាំកន្លងទៅនេះ ត្រូវបានណែនាំបន្តគ្នា ជាពិសេសក្នុងចំណោមអ្នកបរិស្ថាននិយម និងអ្នកមិនបរិភោគសាច់។
ស្នាដៃខ្មែរម្ជូរឆ្ងាញ់សៀមរាប ដែលល្បីឈ្មោះរាប់ឆ្នាំ
ស្នាដៃខ្មែរម្ជូរឆ្ងាញ់សៀមរាប ដែលជាយីហោលក់អស់រយៈពេល១២ឆ្នាំមកហើយ បានពង្រីកសាខារបស់ខ្លួនមួយថ្មីក្នុងរាជធានីភ្នំពេញដោយសន្យាយ៉ាងមុតមាំបង្កើនការលើកស្ទួយចំណីអាហារជាផលិតផលក្នុងស្រុក។
ក្រសួងការបរទេសវៀតណាមស្នើឲ្យភាគីកម្ពុជាជួយឧបត្ថម្ភប្រជាពលរដ្ឋវៀតណាមដែលរងគ្រោះនៅខេត្តសៀមរាប
ក្រសួងការបរទេសក៏បានបញ្ជាដឹកនាំឲ្យស្ថាប័នតំណាង វៀតណាមប្រចាំនៅកម្ពុជាតាមដានដោយយកចិត្តទុកដាក់លើស្ថានភាព កំណត់អត្តសញ្ញាណ ប្រជាពលរដ្ឋដែលរងគ្រោះឲ្យបានឆាប់បំផុតដើម្បីជូនដំណឹងដល់តំបន់ពាក់ព័ន្ធនានាក្នុងស្រុកនិងក្រុមគ្រួសាររបស់ជនរងគ្រោះ ព្រមទាំងណែនាំនីតិវិធី ពាក់ព័ន្ធដល់អ្នកស្លាប់និងការថែទាំអ្នករងរបួសផងដែរ។
ដាំកូនឈើនៅក្នុងតំបន់អង្គរ ទីក្រុងសៀមរាបដើម្បីបរិស្ថាននិងបេតិកភណ្ឌ
នាព្រឹកថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ ២០២០ អាជ្ញាធរខេត្តសៀមរាបបានសហការជាមួយអាជ្ញាធរជាតិអប្សរា ក្រុមមេធាវីរដ្ឋាភិបាល និងធនាគារស៊ីអាយអិមប៊ី (CIMB) ដើម្បីរៀបចំកម្មវិធីដាំកូនឈើនៅតំបន់បរិវេណជិតប្រាសាទបន្ទាយក្តី នៃរមណីយដ្ឋានអង្គរ ដោយមានគោលបំណងស្តារព្រៃឈើឡើងវិញ ក៏ដូចជាការលើកស្ទួយសោភ័ណភាពតំបន់រមណីយដ្ឋានអង្គរឱ្យមានទេសភាពបៃតងផងដែរ។
ក្រុមហ៊ុន Metfone ផ្ដល់ការអប់រំដល់មហាជន
នាថ្ងៃទី ២៧ ខែសីហានេះ ប្រតិបត្តិករទូរគមនាគមន៍ Metfone បានចុះអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ជាមួយវិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាបអំពីការដាក់ពង្រាយប្រព័ន្ធអប់រំឌីជីថលសម្រាប់សាលារៀននេះ។
ផ្សារទឹកនៅដងស្ទឹងសៀមរាប ទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរ
ញៀវទេសចរជាតិ និងអន្តរជាតិ សប្បាយរីករាយនឹងការទស្សនា និងទិញផលិតផលនានានៅផ្សារទឹក និងការជិះទូក លេងកម្សាន្ត នៅដងស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្នុងឱកាសថ្ងៃឈប់សម្រាក សងចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០
សៀមរាប មានភ្ញៀវច្រើនអ៊ូអរ នៅថ្ងៃឈប់សម្រាកនេះ
ពលរដ្ឋសម្រុកនាំគ្នាទៅលេងសៀមរាប នៅថ្ងៃទី១ នៃការប្រកាសឲ្យឈប់សម្រាកចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ សីហា ឆ្នាំ២០២០។ ថ្ងៃឈប់សម្រាករយៈពេល៥ថ្ងៃនេះ រដ្ឋបាលខេត្តសៀមរាបបានរៀបចំស្ដង់ពិព័រណ៍ម្ហូបអាហារ បន្លែ ផ្លែឈើ សម្រាប់ការកម្សាន្ត និងឱ្យភ្ញៀវទេសចរបានហូបអាហារផងដែរ។
ពិធីបួងសួងនៅប្រាសាទអង្គរវត្ត ដើមី្បសុំសេចក្តីសុខក្នុងព្រឹត្តិការណ៍ "សម្រាកសៀមរាប"
អាជ្ញាធរខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៧ខែសីហាឆ្នាំ២០២០នេះបានរៀបចំពិធីបួងសួងដើមី្បសុំសេចក្តីសុខក្នុងពេលដំណើរការ កម្មវិធី សម្រាកសៀមរាប ដែលបានប្រារព្ធឡើងនៅលើក្តារបែនមុខប្រាសាទអង្គរវត្ត ។
ដំណើរកម្សាន្តជិះទូកកៃយ៉ាក់លេងនៅព្រៃកោងកាងបឹងទន្លេសាបឯសៀមរាប
ទឹកដីសៀមរាមមានកេរ្តិ៍ឈ្មោះល្បីរន្ទឺខាងសម្បូរប្រាង្គប្រាសាទបុរាណ ប៉ុន្តែមិនដែលមានអ្នកណាចាប់អារម្មណ៍វិស័យលម្ហែកាយតាមផ្លូវទឹកនៅទីនោះឡើយ។ ទើបតែពេលនេះ ក្រុមហ៊ុនក្រុងស្រុកមួយបានបង្កើតសកម្មភាពទេសចរណ៍ដោយការជិះទូកកៃយ៉ាក់លេងក្នុងតំបន់ដ៏ស្ងប់ស្ងាត់លន្លង់លន្លោចនៅបឹងទន្លេសាប។
សារមន្ទីរវត្ថុចាស់ៗរាប់រយមុខផលិតឆ្នាំ១៧០០-១៩៨០បើកនៅសៀមរាបចំថ្ងៃឈប់សងចូលឆ្នាំ
ក្រោយចំណាយពេល ២២ឆ្នាំ សន្សំ និងចំណាយប្រាក់រាប់ម៉ឺនដុល្លារដើម្បីទិញ វត្ថុចាស់ៗដូចជា កង់ ម៉ូតូ ឡាន ម៉ាស៊ីនថតរូប នាឡិកាដៃ នាឡិកាព្យួរជញ្ជាំង ម៉ាស៊ីនចាក់ថាស ម៉ាស៊ីនកាហ្វេ ទូរសព្ទ និងវត្ថុចាស់ៗជាច្រើនផ្សេងទៀតនោះ បុរសវ័យ៥៤ឆ្នាំរូបនេះត្រូវបានអ្នករស់នៅជុំវិញ និងស្គាល់គ្នាហៅបុរសរូបនេះថា “តាឆ្កួត” “តាអេតចាយ” និងខ្លះទៀតហៅថា “តា៧មករា” ។
កន្លែងបោះតង់គយគន់ទេសភាពវាលស្រែ The Scenery កំពុងតែបង្ហាញទេសភាពវាលស្រែ និងធម្មជាតិដល់ភ្ញៀវទេសចរ ក្នុងខេត្ដសៀមរាប
សម្រាប់អ្នកដែលចូលចិត្ដមកកម្សាន្ដកន្លែងដែលមានទេសភាពវាលស្រែខៀវស្រងាត់ និងមានបរិស្ថានធម្មជាតិល្អស្រស់បំព្រងក្នុងរដូវវស្សានេះ ដោយលាយឡំជាមួយនឹងសម្លេងក្អាត់យំអមជាមួយកណ្តឹងក្របីកំពុងស៊ីស្មៅតាមវាលស្រែ គឺជាតន្រ្តីតាមបែបធម្មជាតិប្រគំយ៉ាងរណ្តំ អន្ទងចិត្តភ្ញៀវទេសចរដែលកំពុងស្នាក់នៅក្នុងតង់ និងទទួលទានអាហារនៅជាប់វាលស្រែដែលមានទេសភាពបៃតង។ ចំណែកឯផ្កាចម្រុះពណ៌ និងរុក្ខជាតិបៃតងផ្សេងទៀតបានដុះនៅព័ទ្ធជុំវិញដងផ្លូវរួមជាមួយផ្លែទំពាំងបាយជូរព្រៃបាន និងកំពុងតែបង្អួតសម្រស់ដល់ភ្ញៀវទេសចរដែលទាំងនេះ គឺជាទិដ្ឋភាពខ្លះៗ នៃកន្លែង បោះតង់គយគន់ទេសភាពវាលស្រែ The Scenery ដែលមានទីតាំងស្ថិតនៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី មានចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។
រដ្ឋបាលខេត្តសៀមរាបរៀបចំកម្មវិធី “សម្រាកសៀមរាប” ដើម្បីទទួលភ្ញៀវទេសចរក្នុងឱកាសថ្ងៃឈប់សម្រាកជិតមកដល់
នាពេលថ្មីៗនេះ យោងតាមបណ្តាញសង្គមរដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា រដ្ឋបាលខេត្ត បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ដើម្បីរៀបចំកម្មវិធីកំសាន្ត “សម្រាកសៀមរាប” តាមបែបប្រពៃណី សាសនា ពិព័រណ៍ ជិះកង់ និងកម្មវិធីផ្សេងៗជាច្រើនទៀត ដោយអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទទួលភ្ញៀវទេសចរក្នុងឱកាសឈប់សម្រាកសងថ្ងៃឈប់បុណ្យចូលឆ្នាំប្រពៃណីជាតិចំនួន ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០ ។
ផ្សារបណ្ដែតទឹក ដងស្ទឹងសៀមរាបកំពុងដាក់លម្អភ្លើងចម្រុះពណ៌ ត្រៀមស្វាគមន៍ថ្ងៃឈប់សម្រាកនេះ
ផ្សារបណ្ដែតទឹកដំបូងគេនៅកម្ពុជាត្រៀមបង្ហាញខ្លួននៅលើដងស្ទឹងក្រុងសៀមរាប ដើម្បីជាការស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងថ្ងៃឈប់សម្រាកនាពេលខាងមុខនេះ ។ ផ្សារបណ្ដែតទឹកនេះ មានរៀបចំយ៉ាងពិសេសនៅអមច្រាំងដងស្ទឹងជាមួយការតុបតែងលម្អ បែបប្រពៃណីវប្បធម៌ខ្មែរ មានរៀបចំជាទូកសម្រាប់ទេសចរជិះគយគន់កម្សាន្តថែមទៀតផង ។
រដ្ឋបាលក្រុងសៀមរាប ប្តេជ្ញាអនុវត្តគម្រោងបើកផ្លូវក្នុងក្រុង ដោយឈរលើគោលការណ៍យុត្តិធម៌
រដ្ឋបាលក្រុងសៀមរាប កំពុងមមាញឹកក្នុងគម្រោងបើកផ្លូវ ដែលនេះជាផ្នែកមួយក្នុងផែនការ សៀមរាបផ្ទះខ្ញុំ ២០២០-២០២៤ របស់រដ្ឋបាលខេត្ត។ គម្រោងនេះ ទទួលបានការសាទរច្រើនពីប្រជាពលរដ្ឋ ដោយសម្រួលការធ្វើដំណើរ ទោះបីមានការប៉ះពាល់ដល់សំណង់ប្រជាពលរដ្ឋមួយចំនួនក្ដី តែពលរដ្ឋបារម្ភពីការអនុវត្តមិនស្មើភាពគ្នា។ អាជ្ញាធរក្រុងសៀមរាប បញ្ជាក់ថា ខ្លួននឹងអនុវត្តន៍គម្រោងនេះដោយឈរលើគោលការណ៍យុត្តិធម៌បំផុត។
អន្តរក្រសួង ឯកភាព ៥ ចំណុច លើសេចក្តីព្រាងផែនការមេអភិវឌ្ឍទេសចរណ៍សៀមរាប
កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងលើសេចក្តីព្រាងស្តីពីផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥ ដែលធ្វើនាថ្ងៃទី ៨ កក្កដា នៅខេត្តសៀមរាបបានឯកភាព ៥ ចំណុចលើសេចក្តីព្រាងផែនការមេ ដើម្បីដាក់ជូនរដ្ឋាភិបាលពិនិត្យ និងសម្រេច។ នេះបើតាមក្រសួងទេសចរណ៍។
1 2
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
យុគសម័យ - ក្រោយពេលបង្កើនភាពល្អឥតខ្ចោះជាមូលដ្ឋាននូវប្រព័ន្ធស្ថាប័នសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថលរួចមក នោះការផ្តោតអារម្មណ៍នាពេលបច្ចុប្បន្នគឺការដោះស្រាយបណ្តាចំណុចស្ទះនៅក្នុងដំណើរការដាក់ឱ្យដំណើរការអនុវត្ត នាំយកបណ្តាយន្តការនិងគោលនយោបាយឱ្យឈានចូលទៅក្នុងជីវភាពរស់នៅយ៉ាងឆាប់រហ័ស ព្រមទាំងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍។