ផ្សារបណ្ដែតទឹក ដងស្ទឹងសៀមរាបកំពុងដាក់លម្អភ្លើងចម្រុះពណ៌ ត្រៀមស្វាគមន៍ថ្ងៃឈប់សម្រាកនេះ

14:56 | 09/08/2020

ផ្សារបណ្ដែតទឹកដំបូងគេនៅកម្ពុជាត្រៀមបង្ហាញខ្លួននៅលើដងស្ទឹងក្រុងសៀមរាប ដើម្បីជាការស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងថ្ងៃឈប់សម្រាកនាពេលខាងមុខនេះ ។ ផ្សារបណ្ដែតទឹកនេះ មានរៀបចំយ៉ាងពិសេសនៅអមច្រាំងដងស្ទឹងជាមួយការតុបតែងលម្អ បែបប្រពៃណីវប្បធម៌ខ្មែរ មាន​រៀបចំជាទូកសម្រាប់ទេសចរជិះគយគន់កម្សាន្តថែមទៀតផង ។

រដ្ឋបាលត្រៀមស្វាគមន៍ថ្ងៃឈប់សម្រាកខាងមុខ

បើតាមទំព័រហ្វេសប៊ុកក្រុមយុវជនប្រតិកម្មរហ័សនៃខេត្តសៀមរាបឱ្យដឹងថា បច្ចុប្បន្ននេះអាជ្ញាធរ​ក្រុង/ខេត្តសៀមរាប សហការណ៍ជាមួយ​ ក្រុមការងារ ស ស យ ក កំពុង ពន្លឿន​ធ្វើការ​ រៀបចំផ្សារទឹក​ និង​ ដាក់អំពូលភ្លើង​ចម្រុះពណ៌​តុបតែង តាម​បណ្តោយកំណាត់​ ដងស្ទឹងសៀមរាប​ ឱ្យកាន់តែស្រស់ស្អាត ទាក់ទាញថែមមួយកម្រិតទៀត ។

ទិដ្ឋភាពនៃផ្សារបណ្ដែតទឹក

ផ្សារបណ្ដែតទឹកដងស្ទឹងសៀមរាបនេះដែរ កំពុងតែឆក់យកអារម្មណ៍មហាជនមិនតិចទេ មានចិត្តលួចកួចប៉ងទៅកម្សាន្តនៅទីនោះ ជាពិសេសក្នុងថ្ងៃឈប់សម្រាកនៅខែសីហានេះ ខេត្តសៀមរាបក៏មានរៀបចំកម្មវិធីពិសេសៗទាំងគ្រប់ទម្រង់មិនថាបុរាណ សម័យនោះឡើយ ៕




(ប្រភពព័ត៌មាន: popular.com.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត