ខេត្តបាត់ដំបង​ពេញ​ទៅ​ដោយ​ភ្នំ តើ​មាន​ប៉ុន្មាន ឈ្មោះ​អ្វីខ្លះ?

14:55 | 09/08/2020 (សរុបដោយ ហេង វុធ្ធី)

បាត់ដំបង​គឺជា​ខេត្ត​ដែល​មាន​វ័យ​ចំណាស់​បំផុត​មួយ ក្នុង​ចំណោម​ខេត្ត រាជធានី​ជាង​២០​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក៏​ជា​ខេត្ត​មួយ​ដែល​មាន​សក្តានុពល​ដ៏​ខ្លាំងក្លា​ផ្នែក​កសិកម្ម និង​វិស័យ​ទេសចរណ៍ ។

បាត់ដំបង​គឺជា​ខេត្ត​ដែល​មាន​វ័យ​ចំណាស់​បំផុត​មួយ ក្នុង​ចំណោម​ខេត្ត រាជធានី​ជាង​២០​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក៏​ជា​ខេត្ត​មួយ​ដែល​មាន​សក្តានុពល​ដ៏​ខ្លាំងក្លា​ផ្នែក​កសិកម្ម និង​វិស័យ​ទេសចរណ៍

ខេត្ត​នេះ​មាន​ជួរ​ភ្នំ​ដ៏​ក្រាសក្រៃ និង​ច្រើន​ជាងគេ មាននៅ​ក្នុងស្រុក​សំឡូត ខណៈ​តំបន់​ភ្នំ​ដ៏​ទៃ​ទៀត​មាននៅ​រាយ​ប៉ាយ តាម​បណ្ដា​ស្រុក​មួយ​ចំនួន ដែល​អាច​ប៉ាន់​ប្រមាណ​មិន​តិច​ជាង​៣០០​ភ្នំ​ឡើយ។ នេះ​បើ​តាម​របាយ​ការ​ណ៏​បឋម​របស់​មន្ទីរ​បរិស្ថាន​ខេត្ត ដែល​កោះសន្តិភាព​ទ​ទូល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​មក​រា​២០១៩ ។

ខេត្តបាត់ដំបង មាន​ក្រុង​និង​ស្រុក​ចំនួន​១៤ ហើយ​បើ​តាម​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្ត មាន​តែ​ស្រុក​ចំនួន​៩​ប៉ុណ្ណោះ​ដែល​មាន​ភ្នំ ។ រីឯ​ស្រុក​និង​ក្រុង​ចំនួន​៥​ទៀត​មិន​មាន​ជួរ​ភ្នំ​ទេ ។ ក្នុង​ចំណោម​ស្រុក​ទាំង​៩​ដែល​មាន​ភ្នំ​រួម​មាន ស្រុក​ភ្នំព្រឹក ស្រុក​កំ​រៀង ស្រុក​គាស់​ក្រឡ ស្រុក​សំឡូត ស្រុក​សំពៅ​លូន ស្រុក​ប​វេ​ល ស្រុក​បាណ​ន់ ស្រុក​រុក្ខ​គិរី និង​ស្រុក​រតន​មណ្ឌល​។

ដោយឡែក​ស្រុក​និង​ក្រុង​ចំនួន​៥​ដែល​គ្មាន​ភ្នំ គឺ​ស្រុក​មោងឫស្សី ស្រុក​សង្កែ ស្រុក​ឯក​ភ្នំ ស្រុក​ថ្មគោល និង​ក្រុង​បាត់ដំបង ដែល​បញ្ជាក់​ថា មាន​តែ​ខេត្ត​បាត់ដំបង​តែ​មួយ​គត់ ដែល​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​កត់​សម្គាល់​លើ​ចំនួន​ភ្នំ​ដែល​មាន​ក្នុង​ខេត្ត ។ ក្រៅពី​នោះ​អត់​មាន​ខេត្ត​ណាមួយ​យកចិត្តទុកដាក់​ចំនួន​ភ្នំ​ក្នុង​អាណាចក្រ​ដែល​អស់លោក​គ្រប់គ្រង​ទេ សូ​ម្បី​ស្រុក​ខ្លះ​ក៏​អត់​ដឹង​ថា ស្រុក​របស់​ខ្លួន​មាន​ភ្នំ​ប៉ុន្មាន​ដែរ គឺ​សូន្យ​តា​ប្លា​ក ។

ខេត្តបាត់ដំបង មាន​ក្រុង​និង​ស្រុក​ចំនួន​១៤ ហើយ​បើ​តាម​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្ត មាន​តែ​ស្រុក​ចំនួន​៩​ប៉ុណ្ណោះ​ដែល​មាន​ភ្នំ

លោក កត បូរាណ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ប្រាប់​កោះសន្តិភាព​ថា មានស្រុក​ខ្លះ​យើង​បាន​ស្រង់​ចំនួន​ភ្នំ​គ្រប់គ្រាន់ រីឯ​នៅ​ស្រុក​ខ្លះ​ក៏​យើង​មិន​ទាន់​ស្រង់​បាន​គ្រប់​ចំនួន ហើយ​ក៏​មិន​អាច​ស្គាល់ឈ្មោះ​ភ្នំ​ទាំង​នោះ​អស់​ដែរ ។

លោក​បាន​បញ្ជាក់​ថា នៅ​ក្នុង​ខេត្តបាត់ដំបង តំបន់​ភ្នំ​ដែល​មាន​ច្រើន​ជាងគេ គឺ​មាននៅ​ក្នុងស្រុក​សំឡូត តែ​មន្ត្រី​ជំនាញ​ហាក់​មិន​ទាន់​ស្គាល់ឈ្មោះ​ភ្នំ​ទាំងនោះ​អស់​នៅឡើយ​ទេ ។ បើ​​យោង​តាម​របាយការណ៍​បឋម ដែល​លោក​កត បូរាណ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ផ្ដល់​ឲ្យ​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​មក​រា បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ស្រុក​ទាំង​៩​ដែល​មាន​«​ភ្នំ​» មាន​ដូច​ជា ៖

១-​ស្រុក​ភ្នំព្រឹក ៖ មាន​ភ្នំ​សរុប​ប្រមាណ​ចំនួន​៦១​ភ្នំ ៖ ឃុំ​ពេជ្រ​ចិន្តា ៖ មាន​ចំនួន​១៨​ភ្នំ មានឈ្មោះ « ភ្នំ​ប្រុស ភ្នំ​ព្រ​លៀន ភ្នំ​តានី ភ្នំ​ពេជ្រ​ចិន្តា ភ្នំ​តូច ភ្នំ​ប្រចៀវ ភ្នំ​តា​សុខ ភ្នំ​ពេជ្រ ភ្នំ​តា​យេ​ង ភ្នំ​តា​ថា ភ្នំ​តា​រិ​ន ភ្នំ​តា​សាត ភ្នំ​តា​តូ ភ្នំ​តា​ថា ភ្នំ​តា​អៀ​ប ភ្នំ​តា​សៀន ភ្នំ​កូន​តា​រិ​ន និង​ភ្នំ​បង​នួន​» ។ ឃុំ​អូរ​រំដួល ៖ មាន​ភ្នំ​ចំនួន​៩ មានឈ្មោះ​«​ភ្នំ​អ​ង្គុ​ញ ភ្នំ​អូរ​តានី ភ្នំ​អូរ​ល្ហុង ភ្នំ​ទឹក​ចេញ ភ្នំ​កំពូល​ទឹក ភ្នំ​វែង ភ្នំ​ធឿ​ក ភ្នំ​តា​សាម និង​ភ្នំ​តា​ចាន់»។

ខេត្តបាត់ដំបង មាន​ក្រុង​និង​ស្រុក​ចំនួន​១៤ ហើយ​បើ​តាម​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្ត មាន​តែ​ស្រុក​ចំនួន​៩​ប៉ុណ្ណោះ​ដែល​មាន​ភ្នំ ។

ឃុំ​ភ្នំព្រឹក ៖ មាន​ចំនួន​២១​ភ្នំ មានឈ្មោះ «​ភ្នំព្រឹក ភ្នំ​តា​ហ៊ាន ភ្នំ​ឆៃ​យា តា​ផាត ភ្នំ​ដេរ ភ្នំ​ចែ​ពៅ ភ្នំ​តា​ង៉ោ​ល ភ្នំ​តា​កាំ​ង​(​ជា​តំបន់​ភ្នំ​ដែល​កំពុង​យក​រ៉ែ​មាស​) ភ្នំ​៥៣ ភ្នំ​វែង ភ្នំ​គិរី​រម្យ ភ្នំ​ដោះ​ក្រមុំ ភ្នំ​អូរ​ក្រូច ភ្នំ​អូរ​ដំណាក់​ជន ភ្នំ​ងារ ភ្នំ​អូរ​ល្ហុង​លើ ភ្នំ​ចំ​ប៉ើង ភ្នំ​អូរ​យាយ​តា ភ្នំ​ដើម​ខ្ទីង ភ្នំ​ឡាន​ក្រឡាប់ និង​ភ្នំ​ល័​ក្ខ​» ។ ឃុំ​បារាំង​ធ្លាក់ ៖ មាន​ចំនួន​១០​ភ្នំ មានឈ្មោះ «​ភ្នំ​ពុំ ភ្នំ​រកាំ​ផ្អែម ភ្នំ​គល់​សំ​យ៉ុ​ង ភ្នំ​អូរ​ដំបង ភ្នំ​ហេង​ដាន ភ្នំ​បារាំង​ធ្លាក់ ភ្នំ​ចក្រី ភ្នំ​ហុង​ទឹក ភ្នំ​ចាម និង​ភ្នំ​ទឹក​ស្អុយ​» ។

ឃុំ​បួរ ៖ មាន​ចំនួន​៣​ភ្នំ មានឈ្មោះ «​ភ្នំ​ប្រាំពីរ​(​មាន​តំបន់​ទេសចរណ៍​ល្អាង​ភ្នំ​ប្រវត្តិសាស្ត្រ​) ភ្នំ​ត្រ​ង៉ោ​ល និង​ភ្នំ​ចិន​វ៉ៃ​ថ្ម​» ។ ជុំវិញ​តំបន់​ភ្នំ​ទាំងនេះ បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង តំបន់​ភ្នំ​ទាំងនេះ​មាន​តែ​ជួរ​ភ្នំព្រឹក និង ជួរ​ភ្នំ​ប្រាំពីរ​ទេ ដែល​មាននៅ​សេសសល់​ព្រៃឈើ រីឯ​ជួរ​ភ្នំ​ក្រៅពី​នេះ​បាន​ក្លាយជា​វាលរហោឋាន​អស់​ទៅ​ហើយ ។

ខេត្តបាត់ដំបង មាន​ក្រុង​និង​ស្រុក​ចំនួន​១៤ ហើយ​បើ​តាម​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្ត មាន​តែ​ស្រុក​ចំនួន​៩​ប៉ុណ្ណោះ​ដែល​មាន​ភ្នំ ។

២-​ស្រុក​កំ​រៀង ៖ ស្រុក​នេះ​មាន​ភ្នំ​សរុប​ចំនួន​១៣ ក្នុង​នោះ​នៅ​ឃុំ​តា​ក្រី មាន​ភ្នំ​១, ឃុំ​អូរ​ដា មាន​ភ្នំ​១, ឃុំ​បឹង​រាំង មាន​ភ្នំ​ចំនួន​៥, ឃុំ​កំ​រៀង មាន​ភ្នំ​ចំនួន​៣, ឃុំ​ត្រាង មាន​ភ្នំ​ចំនួន​២ និង​ឃុំ​តា​សែន មាន​ភ្នំ​១ ។ មន្ទីរ​បរិស្ថាន​មិន​ទាន់​មាន​របាយការណ៍​អំពី​ឈ្មោះ​ភ្នំ​នីមួយ​ៗ​នៅឡើយ​ទេ ក្នុងស្រុក​កំ​រៀង ។

កោះសន្តិភាព​បាន​ព្យាយាម​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក សុខ គឹ​ម​ខុន អភិបាលស្រុក​កំ​រៀង​ដែរ តែ​មិន​អាច​ទំនាក់ទំនង​បាន​ឡើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មក​រា ។ ប៉ុន្តែ​ត្រូវ​បាន​ផ្ដល់​ជំនួស​ដោយ​លោក គឹ​ម ពន្លក អធិការ​នគរបាល​ស្រុក​កំ​រៀង​។ លោក គឹ​ម ពន្លក បាន​ប្រាប់​ថា ភ្នំ​ទាំង​១៣​នៅ​ក្នុងស្រុក​កំ​រៀង​រួម​មាន​ឃុំ​កំ​រៀង​៖ មាន​ចំនួន​៣​ភ្នំ ឈ្មោះ​«​ភ្នំ​កំបោរ ភ្នំ​ជ្រាំង និង​ភ្នំ​ក្រោល​» ។

ឃុំ​បឹង​រាំង​៖ មាន​ចំនួន​០៥​ភ្នំ ឈ្មោះ​«​ភ្នំ​ព្រះពុទ្ធ (​មាន​តំបន់​ទេសចរ​ណ៏​ប្រវត្តិសាស្ត្រ​) ភ្នំ​បាយសី ភ្នំ​តា​ណា​ង ភ្នំ​ចាំ​ចាប និង ភ្នំ​តា​ចែ​» ។ ឃុំ​ត្រាង​៖ មាន​ភ្នំ​១​ឈ្មោះ​«​ភ្នំ​១០០» ។ ឃុំ​តា​សែន​៖ មាន​ភ្នំ​១ ឈ្មោះ​«​ភ្នំ​១៤៧»​។ ឃុំ​អូរ​ដា​៖ មាន​ភ្នំ​ចំនួន​០១ ឈ្មោះ​«​ភ្នំ​តាំងយូរ​» និង​ឃុំ​ចក្រី​៖ មាន​ភ្នំ​១​ឈ្មោះ​«​ភ្នំ​តា​ស៊ូ​» ។

ខេត្តបាត់ដំបង មាន​ក្រុង​និង​ស្រុក​ចំនួន​១៤ ហើយ​បើ​តាម​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្ត មាន​តែ​ស្រុក​ចំនួន​៩​ប៉ុណ្ណោះ​ដែល​មាន​ភ្នំ ។

៣-​ស្រុក​គាស់​ក្រឡ ៖ មាន​ភ្នំ​ប្រមាណ​ចំនួន​១៥ ក្នុង​នោះ ឃុំ​ធិ​បតី ៖ មាន​ចំនួន​៣​ភ្នំ​មានឈ្មោះ «​ភ្នំ​តាថុក ភ្នំ​ជើងទិញ និង​ភ្នំ​ធិ​បតី​» ។ ឃុំ​ដូន​បា ៖ មាន​ចំនួន​២​ភ្នំ មានឈ្មោះ «​ភ្នំ​ឆក​រកា និង​ភ្នំ​ស្លឹក​» ។ ឃុំ​ហប់ ៖ មាន​ភ្នំ​១ ឈ្មោះ​«​ភ្នំ​ស្មី​» ។ ឃុំ​ព្រះ​ផុស ៖ មាន​ភ្នំ​ចំនួន​២​ឈ្មោះ​«​ភ្នំ​ស្នរ និង ភ្នំ​អា​រ៉ែ​ន​» ។

ឃុំ​ឆ្នាល់មាន ៖ មាន​ភ្នំ​ចំនួន​៧​មានឈ្មោះ «​ភ្នំ​សំរោង ភ្នំ​ក្បាល​ខ្មោច ភ្នំ​ស្អាង​នំ ភ្នំ​តូច ភ្នំ​អា​រ៉ា​ន​(​ទ្រូង​អណ្ដើក​) ភ្នំ​តា​លៀង និង​ភ្នំ​តុំ​» ។ រីឯ​ភ្នំ​ចំនួន​៣ ទៀត​គេ​មិន​ទាន់​ស្គាល់ឈ្មោះ​នៅឡើយ​ទេ​។ បច្ចុប្បន្ន​តំបន់​ភ្នំ​ទាំងនេះ​មួយ​ចំនួន​ធំ​ក៏​ត្រូវ​បាន​មន្ត្រី​មាន​អំណាច និង​ពលរដ្ឋ​មួយ​ចំនួន​នាំ​គ្នា​កាប់​បំផ្លាញ​ព្រៃ​រាន​យក​ដី​ធ្វើ​កសិកម្ម​ផង​ដែរ ។

ខេត្តបាត់ដំបង មាន​ក្រុង​និង​ស្រុក​ចំនួន​១៤ ហើយ​បើ​តាម​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្ត មាន​តែ​ស្រុក​ចំនួន​៩​ប៉ុណ្ណោះ​ដែល​មាន​ភ្នំ ។

៤-​ស្រុក​សំឡូត ៖ ដែល​ជា​ស្រុក​មួយ​សំបូរ​ទៅ​ដោយ​តំបន់​ជួរ​ភ្នំ​ខ្ពស់​ៗ និង​មាន​ច្រើន​ជាងគេ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្ដា​ស្រុក​នានា នៅ​ក្នុង​ខេត្តបាត់ដំបង ។ បើ​តាម​របាយការណ៍​បឋម​ដែល​មន្ទីរ​បរិស្ថាន​ទើប​ស្រាវ​ជ្រាវ នៅ​ស្រុក​សំឡូត មាន​ភ្នំ​សរុប​ប្រមាណ​ចំនួន​១២៨​ភ្នំ តែ​មន្ត្រី​ជំនាញ​ទើប​ស្រាវជ្រាវ​ស្គាល់ឈ្មោះ​ភ្នំ​បាន​ត្រឹមតែ​ជិត​៣០​ភ្នំ​ប៉ុណ្ណោះ ។

ស្រុក​សំឡូត មាន​ឃុំ​ចំនួន​៧ ហើយ​ឈ្មោះ​ភ្នំ​ដែល​មន្ត្រី​បរិស្ថាន​បាន​ស្គាល់​រួម​មាន «​ភ្នំ​ប៉ោ​ឬ​ភ្នំ​រ៉ែ​ដែក ភ្នំ​ពាក់​នឹម ភ្នំ​កំ​ប៉ូ​រំយោល ភ្នំ​ក្អែក ភ្នំ​ថ្ម​ផេះ ភ្នំ​ទ្រនាប់​ក្សា​ន ភ្នំ​ថ្ម​ដំរី ភ្នំ​វ៉ៃ​ចាប ភ្នំ​ព្រៃ​រំចេក ភ្នំ​ថ្លុក​អង្កាំ ភ្នំ​ដូន​ត្រឹក ភ្នំ​ឫស្សី ភ្នំ​ដេ​កា ភ្នំ​តា​ខេះ ភ្នំ​ព្រះ ភ្នំ​គ្រាប់បែក ភ្នំ​រៃ ភ្នំ​កូប ភ្នំ​ដោះ​ក្រមុំ ភ្នំ​អា​ទៀង ភ្នំ​ដំឡូង​ខ្ចា​រ ភ្នំ​អន្សម​ត្មាត ភ្នំ​ទឹក​ពុល ភ្នំ​៩ ភ្នំ​ថ្ម​បាំង ភ្នំ​អូរ​ចាក់​គ្នា និង​ភ្នំ​ព្រៃ​សន្ទូច​» ។

ខេត្តបាត់ដំបង មាន​ក្រុង​និង​ស្រុក​ចំនួន​១៤ ហើយ​បើ​តាម​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្ត មាន​តែ​ស្រុក​ចំនួន​៩​ប៉ុណ្ណោះ​ដែល​មាន​ភ្នំ ។

ជាមួយនឹង​ជួរ​ភ្នំ​ដ៏​ក្រាសក្រៃ​នេះ បើ​តាម​មន្ត្រី​បរិស្ថាន​ស្រុក ដែល​បាន​ស្រាវជ្រាវ​បាន​បញ្ជាក់​ដែរ​ថា តំបន់​ជួរ​ភ្នំ​នៅ​ក្នុងស្រុក​សំឡូត មាន​ភូមិសាស្ត្រ​ស្មុគស្មាញ និង​មាន​ភ្នំ​តូច​ធំ​ដែល​យើង​ពិបាក​ក្នុង​ការ​ស្រាវជ្រាវ​រក​ឈ្មោះ​ភ្នំ តែ​យើង​អាច​ស្រាវជ្រាវ​រក​ឃើញ​ក្នុង​រយៈពេល​យូរ​បន្តិច ព្រោះ​នៅ​ឆ្ងាយ​ៗ​ពិបាកទៅ​ដល់ ។

៥-​ស្រុក​សំពៅ​លូន ៖ ស្រុក​នេះ​ស្ថិត​ក្នុង​ចំណោម​ស្រុក​ចំនួន​៣ នៃ​ភាគ​ខាងលិច​ខេត្តបាត់ដំបង ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ ។ នៅ​ក្នុង​របាយការណ៍ ស្រុក​សំពៅ​លូន មាន​ភ្នំ​សរុប​ប្រមាណ​ចំនួន​៤៥​ភ្នំ ៖ ឃុំ​អង្គរ​បាន ៖ មាន​ភ្នំ​ចំនួន​៣​ឈ្មោះ «​ភ្នំ​អង្គរ​បាន ភ្នំ​សំពៅ​លូន និង​ភ្នំ​កែវ​ឡំ​» ។ ឃុំ​សំពៅ​លូន ៖ មាន​ភ្នំ​ចំនួន​៣​ឈ្មោះ «​ភ្នំ​ហេង​ដាន ភ្នំ​តា​បិ​ន និង ភ្នំ​យាយ​ឌី​» ។

ខេត្តបាត់ដំបង មាន​ក្រុង​និង​ស្រុក​ចំនួន​១៤ ហើយ​បើ​តាម​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្ត មាន​តែ​ស្រុក​ចំនួន​៩​ប៉ុណ្ណោះ​ដែល​មាន​ភ្នំ ។

ឃុំ​តា​ស្ដា ៖ មាន​ភ្នំ​ចំនួន​៧​ឈ្មោះ «​ភ្នំ​បេង​ទ្រេត​ខាងកើត ភ្នំ​បេង​ទ្រេត​ខាងលិច ភ្នំ​បុរី​ងិ​ន​វិត ភ្នំ​តា​ស្ដា ភ្នំ​វត្ត​តា​ស្ដា ភ្នំ​កូនភ្នំ​ខាងត្បូង និង ភ្នំ​នូ​» ។ ឃុំ​សន្តិភាព ៖ មាន​ភ្នំ​ចំនួន​៩​ឈ្មោះ​«​ភ្នំ​វាលវង់ ភ្នំ​បេង​ទ្រេត ភ្នំ​វត្ត​ស្រែ ភ្នំ​កញ្ញា ភ្នំ​បន្ទាយ​វរៈ​០១ ភ្នំ​លាង​ចក្រី​ទី​២ ភ្នំ​អូរ​ថ្ម ភ្នំ​ចំការ​កៅស៊ូ និង​ភ្នំ​អូរ​កណ្ដោល​» ។

ឃុំ​សិរី​មាន​ជ័យ ៖ មាន​ភ្នំ​ចំនួន​៧​ឈ្មោះ​«​ភ្នំ​កែវ​ខ្វិត ភ្នំ​អូរ​ត្រាវ​ជួរ ភ្នំ​អូរ​ថ្ម ភ្នំ​ណាំ​សាប ភ្នំ​១៥​កញ្ញា ភ្នំ​កូនភ្នំ​មិត្តភាព និង​ភ្នំ​ដំណាក់​ចាម​» ។ ឃុំ​ជ្រៃ​សីមា ៖ មាន​ភ្នំ​ចំនួន​១៦​ឈ្មោះ​«​ភ្នំ​អូរ​ថ្ម ភ្នំ​តា​បិ​ន ភ្នំ​អូរ​ល្វា ភ្នំ​បន្ទាយ​ទាហាន ភ្នំ​ប្រាសាទ​អូរ​ល្វា ភ្នំ​ម៉ា​ន់​ថង ភ្នំ​តា​ឌី​ម ភ្នំ​ប្រដាក់ ភ្នំ​វែង ភ្នំ​តា​ផ្លូច ភ្នំ​ឬ​ស្សី ភ្នំ​ខ្មោចលង ភ្នំ​តា​រ៉ាត់ ភ្នំ​តា​ឈឿ​ន ភ្នំ​អូរ​ក្រូច និង​ភ្នំ​ផ្ដាច់​ស្នេហ៍​» ។ បច្ចុប្បន្ន​តំបន់​ភ្នំ​ទាំងនេះ​ជា​វាលរហោឋាន ស្ទើរតែ​គ្មាន​សេសសល់​ព្រៃឈើ​ឡើយ ។

ខេត្តបាត់ដំបង មាន​ក្រុង​និង​ស្រុក​ចំនួន​១៤ ហើយ​បើ​តាម​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្ត មាន​តែ​ស្រុក​ចំនួន​៩​ប៉ុណ្ណោះ​ដែល​មាន​ភ្នំ ។

នៅ​ក្នុង​របាយការណ៍​ដែល​រៀបចំ​ដោយ​មន្ត្រី​បរិស្ថាន​តាម​បណ្ដា​ស្រុក​ខ្លះ បាន​បង្ហា​ថា ចំនួន​ភ្នំ និង ឈ្មោះ​ភ្នំ​ខាងលើ​នេះ គឺ​មួយ​ចំនួន​ត្រូវ​បាន​ស្រង់​ទៅ​តាម ភូមិសាស្ត្រ​ជាក់ស្ដែង​ដែល​គេ​ស្គាល់​នា​បច្ចុប្បន្ន រីឯ​ឈ្មោះ​ភ្នំ​ខ្លះ​មិន​មាននៅ​ក្នុង​ផែនទី​ដែរ តែ​ឈ្មោះ​ភ្នំ​ខ្លះ​មាននៅ​ក្នុង​ផែនទី​ស្រាប់ ។ មន្ត្រី​បាន​បញ្ជាក់​ដែរ​ថា ពិតមែនតែ​មិន​ទាន់​មាន​របាយ​ការ​ណ៏​ជាក់លាក់​អំពី​ចំនួន​ភ្នំ តែបើ​តាម​ការ​វាយតំលៃ​ជាបឋម នៅ​ក្នុង​ខេត្តបាត់ដំបង មាន​ភ្នំ​មិន​តិច​ជាង​៣០០​ភ្នំ​ឡើយ ។

មន្ត្រី​ដដែល​នេះ បាន​បន្ថែម​ថា ឈ្មោះ​ភ្នំ​ខាងលើ​នេះ មួយ​ចំនួន​ត្រូវ​បាន​គេ​ហៅ​ឬ​ដាក់​ឈ្មោះ​សម្គាល់​ត​ៗ​គ្នា នៅ​ក្នុង​សម័យនេះ​តែ​ម្ដង តែ​ក៏​មាន​ភ្នំ​ជា​ច្រើន​មានឈ្មោះ​ពិតប្រាកដ​តាំងពី​ព្រេងនាយ​ជា​ប្រវត្តិ​សស្ត្រ​ផង​ដែរ ៕

(សរុបដោយ ហេង វុធ្ធី)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត