ប្រទេសកម្ពុជាបានហាមឃាត់ការប្រើប្រាស់ដំរីដើម្បីបម្រើភ្ញៀវទេសចរនៅឯប្រាសាទអង្គរវត្ត

06:58 | 16/11/2019 (សរុបដោយ ស្រីព្រេជ)

យុគសម័យ - កម្ពុជានឹងហាមឃាត់ការជិះដំរីនៅបរិវេណប្រាសាទអង្គរវត្តនៃប្រទេសនេះចាប់តាំងពីដើមឆ្នាំ ២០២០ តទៅ។

កម្ពុជានឹងហាមឃាត់ការជិះដំរីនៅបរិវេណប្រាសាទអង្គរវត្តនៃប្រទេសនេះចាប់តាំងពីដើមឆ្នាំ ២០២០ (រូបថតៈ FN)

សេចក្តីសម្រេចចិត្តនេះត្រូវបានចាត់ទុកថាជាជ័យជំនះដ៏កម្រមួយសម្រាប់អ្នកអភិរក្ស - ដែលជាអ្នកតែងតែបានរិះគន់ការជិះដំរីជាយូរមកហើយថាជាអំពើឃោរឃៅ។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់បន្ថែមថា សត្វដំរីដែលមានធ្លាប់បម្រើសេវាកម្មជិះកម្សាន្ត ដល់ភ្ញៀវទេសចរនៅរមណីយដ្ឋានអង្គរ នាពេលបច្ចុប្បន្ននេះ មានប្រមាណជាង១០ក្បាល (ក្រោម១៥ក្បាល)។

សមាគមគ្រប់គ្រងសត្វដំរី បាននិងកំពុងដឹកជញ្ជូនសត្វដំរីមួយចំនួន ចេញពីរមណីយដ្ឋានអង្គរទៅកាន់ព្រៃសហគមន៍បុស្សធំ ស្ថិតក្នុងឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីឱ្យសត្វដំរីរស់នៅតាមលក្ខណៈធម្មជាតិ ស្ថិតក្រោមការថែទាំរបស់សមាគមគ្រប់គ្រងសត្វដំរី។ ដោយឡែក សត្វដំរីដែលនៅសល់នឹងបន្តដឹកជញ្ជូនចេញពីរមណីយដ្ឋានអង្គរ ជាបន្តបន្ទាប់នាពេលក្រោយ។

រូបភាពពីអាជ្ញាធរជាតិអប្សរា

ជាការពិតណាស់ សត្វដំរីទាំងនោះមិនត្រឹមតែផ្តល់នូវភាពទាក់ទាញដ៏អស្ចារ្យ ក្នុងការផ្តល់សេវាកម្មសម្បូរបែប ក្នុងរមណីយដ្ឋានអង្គរប៉ុណ្ណោះទេ ថែមទាំងបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនដល់ភ្ញៀវជាតិ-អន្តរជាតិ។

សូមបញ្ជាក់ថា ចាប់ពី​ឆ្នាំ​២០២០​តទៅ សត្វ​ដំរី​ដែល​កំពុង​បម្រើ​សេវាកម្ម​ដឹកជញ្ជូន​ភ្ញៀវ​នៅក្នុង​រមណីយដ្ឋាន​អង្គរ នឹង​លែងមាន​វត្តមាន​តទៅទៀត​ហើយ​។ សត្វ​ដំរី​ដែល​កំពុង​បម្រើសេវា​ដឹកជញ្ជូន​ភ្ញៀវ​សរុប​មាន​ចំនួន ១៤​ក្បាល ដែល​ដឹក​ជាប្រចាំ​ថ្ងៃ​នៅ​ជុំវិញ​ប្រាសាទបាយ័ន ខ្លោងទ្វារ​ទន្លេ​អុំ និង​ភ្នំ​បាខែង​៕

(សរុបដោយ ស្រីព្រេជ)

(សរុបដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត