ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីមជ្ឈឹមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីន

11:41 | 27/08/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ២៥ ខែសីហា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបជុំគ្នាតាមអនឡាញដើម្បីពិភាក្សាពីស្ថានភាពមជ្ឈឹមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីនផងដែរ។

ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីមជ្ឈឹមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីន

ថ្លែងនៅមតិក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណៈប្រតិភូអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពមនុស្សធម៌នៅហ្គាហ្សានិងទឹកដីប៉ាឡេស្ទីន ដែលកំពុងកាន់កាប់ ជាពិសេសនៅក្នុងបរិបទ នៃជំងឺរាតត្បាត Covid-19 កំពុងតែរីករាលដាលយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះដែរ អំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនកិច្ចខឹតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌សម្រាប់ប្រជាជនប៉ាឡេស្ទីន និងស្នើឱ្យអ៊ីស្រាអែលដកការរាំងស្ទះតំបន់ហ្គាហ្សាដើម្បីបង្កលក្ខណៈដល់ការអនុវត្តសកម្មភាពមនុស្សធម៌ដោយមិនត្រូបបានឧបសគ្គ។

ប្រធានគណៈប្រតិភូវៀតណាមក៏បានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ការពង្រីកការតាំងទីលំនៅ បញ្ឈប់ការរុះរើនិងរឹបអូសទ្រព្យសម្បត្តិរបស់ប្រជាជនប៉ាឡេស្ទីន និងបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់មនុស្សធម៌អន្តរជាតិនិងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ រួមទាំងសេចក្តីសម្រេចចិត្តលេខ ២៣៣៤ របស់ក្រុមប្រឹក្សាសន្តិសុខ។

ឯកអគ្គរដ្ឋទូត Dang Dinh Quy បានអះអាងថា ដំណោះស្រាយប្រកបដោយយុត្តិធម៌និងចីរភាពចំពោះដំណើរការសន្តិភាពមជ្ឈឹមបូព៌ាអាចទទួលបានតែតាមរយៈការចរចារនិងការសន្ទនាគ្នាដោយសន្តិវិធីរវាងភាគីពាក់ព័ន្ធ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិនិងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។

លើសពីនេះទៅទៀត ឯកអគ្គរដ្ឋទូតក៏បានបង្ហាញពីសាមគ្គីភាពរបស់ប្រជាជនវៀតណាមចំពោះប្រជាជនប៉ាឡេស្ទីន ហើយបានអះអាងពីជំហរជាប់លាប់របស់វៀតណាមក្នុងការគាំទ្រដល់ការតស៊ូដ៏ស្មោះត្រង់របស់ប្រជាជនប៉ាឡេស្ទីននិងដំណោះស្រាយរដ្ឋពីរដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយដែលរួមរស់ជាមួយគ្នាដោយសន្តិភាពជាមួយរដ្ឋអ៊ីស្រាអែលតាមបណ្តោយមុនឆ្នាំ ១៩៦៧ និងជាមួយរដ្ឋធានីហ្សេរុយសាឡឹមខាងកើត៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន

អានច្រើនបំផុត