វៀតណាមអំពាវនាវឱ្យពិភពលោកចែករំលែកបន្ទុកនិងទំនួលខុសត្រូវជាមួយជនភៀសខ្លួននៅក្រុមប្រឹក្សាសន្តិសុខ

00:08 | 21/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអង្ការសហប្រជាជាតិ នាថ្ងៃទី ១៨ ខែមិថុនា ក្រុមប្រឹក្សាសន្តិសុខអង្ការសហប្រជាជាតិបានបើកសម័យប្រជុំតាមអនឡាញដើម្បីស្តាប់របាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនគឺលោក Filippo Grandi។

ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណៈប្រតិភូអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅអង្ការសហប្រជាជាតិ

នៅទីនេះ វៀតណាមបានអំពាវនាវដល់សហគមន៍អន្តរជាតិផ្តោតលើដំណោះស្រាយយកប្រជាជនធ្វើជាកណ្ដាល រូយគ្នាដើម្បីចែករំលែកបន្ទុកនិងទំនួលខុសត្រូវដើម្បីធានានូវជោគជ័យនៃដំណើរការវិលត្រឡប់មកកាន់មាតុភូមិនិងធ្វើសមាហរណកម្មឡើងវិញសម្រាប់ជនភៀសខ្លួន។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ ឧត្តមស្នងការលោក Grandi បានអំពាវនាវឱ្យបណ្ដាប្រទេសរួបរួមនិងរួមគ្នាដើម្បីស្វែងរកនិងអនុវត្តដំណោះស្រាយប្រកបដោយថិរភាពចំពោះបញ្ហានៃជនភៀសខ្លួន ដែលក្នុងនោះ លោកបានសង្កត់ធ្ងន់ជាពិសេសលើសារៈសំខាន់នៃ កិច្ចខិតខំប្រឹងប្រែងដើម្បីកសាងនិងថែរក្សាសន្តិភាព តម្កើងប្តេជ្ញាចិត្តនយោបាយនិងសន្យានឹងអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងជាសកលស្តីពីជនភៀសខ្លួន។

ពិភាក្សានៅក្នុងកិច្ចប្រជុំនេះ បណ្ដាប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្តែងការអាណិតអាសូរចំពោះការលំបាកដែលកំពុងប្រឈមចំពោះជនភៀសខ្លួននិងប្រទេសដែលទទួលយកជនភៀសខ្លួននោះ ដែលក្នុងនោះ ប្រទេសភាគច្រើនសង្កត់ធ្ងន់ពិសេសទៅលើផលប៉ះពាល់ធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុនិងជំងឺរាតត្បាត COVID-19 សម្រាប់ជនភៀសខ្លួន។

ថ្លែងក្នុងសម័យប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្ការសហប្រជាជាតិបានសង្កត់ធ្ងន់លើវិធីសាស្រ្តរួមនិងជាក់ស្តែងចំពោះបញ្ហាជនភៀសខ្លួន ដែលក្នុងនោះ ការបង្ការជម្លោះ ដោះស្រាយជម្លោះ ជំរុញអភិវឌ្ឍសេដ្ឋកិច្ចនិងពង្រឹងបរិដ្ឋានសន្តិភាព សន្តិសុខគឺជាដំណោះស្រាយប្រកបដោយចីរភាព។ ដើម្បីធ្វើដូចនេះ ឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យភាគីជម្លោះទាំងអស់ធ្វើការជាមួយគ្នាដើម្បីសម្រេចបាននូវបទឈប់បាញ់រយៈពេលវែងនិងបង្កើតបរិយាកាសអំណោយផលឆ្ពោះទៅរកដំណោះស្រាយនយោបាយចំពោះជម្លោះ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត