វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់អូស្រ្តាលីបានបង្ហាញលទ្ធផលវិជ្ជមាននៅពេលធ្វើតេស្តលើសត្វ

17:50 | 01/05/2020

នាថ្ងៃទី ២៩ ខែមេសា អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Queensland របស់ប្រទេសអូស្ត្រាលី បានឲ្យដឹងថា ការធ្វើតេស្តដំបូងនៃវ៉ាក់សាំងប្រឆាំងនឹងជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19 បានបង្ហាញឲ្យឃើញនូវសញ្ញាវិជ្ជមាននៅពេលដែលធាតុសត្វបានលើកកម្ពស់នូវអង្គបដិប្រាណ ដែលមានលទ្ធភាពកំចាត់វីរុស SARS-CoV-2 ។

បុគ្គលិកក្រុមហ៊ុន CSL ប្រមូលផលិតផលនៅលើខ្សែសង្វាក់ផលិតកម្មវ៉ាក់សាំងនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី។ (រូបថត៖ AFP / TTXVN)

សាស្ត្រាចារ្យ Paul Young ជាសហប្រធាននៃកម្មវិធីស្រាវជ្រាវវ៉ាក់សាំង បានមានប្រសាសន៍ថា លទ្ធផលដំបូងនេះគឺជាភស្តុតាងនៃប្រសិទ្ធភាពនៃវ៉ាក់សាំង។

ក្នុងពេលនោះដែរ សាស្រ្តាចារ្យ Kanta Subbarao នៅវិទ្យាស្ថាន Doherty ដែលជាអង្គភាពដំបូងធ្វើការកកើតឡើងវិញនូវវីរុស SARS-CoV-2 ដោយជោគជ័យ ក្នុងមន្ទីរពិសោធន៍នៅក្រៅប្រទេសចិន បានឲ្យដឹងថានេះគឺជាការរកឃើញដ៏សំខាន់ណាស់ដោយសារប្រតិកម្មនៃប្រព័ន្ធភាពស៊ាំជាមួយនឹងវីរុស SARS-Cov-2 នៅលើសត្វនឹងកើតមានឡើងស្រដៀងនឹងមនុស្ស ដែលជួយឱ្យរាងកាយមានសមត្ថភាពការពារខ្លួនពីការឆ្លងវីរុសទៀតផង៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត