ប្រទេសឡាវផ្អាកការរៀបចំកិច្ចប្រជុំកំពូលថ្នាក់តំបន់ចំនួន ៤ ដោយសារជំងឺរាតត្បាតកូវីដ១៩

06:21 | 17/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងបរិបទដែលការវិវត្តន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ១៩ នៅជំវិញពិភពលោកនោះ រដ្ឋាភិបាលឡាវបានសម្រេចចិត្តផ្អាកការរៀបចំកិច្ចប្រជុំកំពូលក្នុងតំបន់ចំនួន ៤ ដែលគ្រោងនឹងប្រព្រឹត្តទៅនាចុងខែនេះនៅទីក្រុងវៀងចន្ទន៍។

ប្រទេសឡាវផ្អាកការរៀបចំកិច្ចប្រជុំកំពូលថ្នាក់តំបន់ចំនួន ៤ ដោយសារជំងឺរាតត្បាតកូវីដ១៩ (រូបថត៖ baoquocte)

តាមនោះ មានកិច្ចប្រជុំថ្នាក់តំបន់ចំនួន ៤ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ចាប់ពីថ្ងៃទី ២៥ ដល់ ថ្ងៃទី២៧ ខែមីនា រួមមានកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ - ឡានឆាងលើកទី ៣; កិច្ចប្រជុំកំពូលស្តីពីយុទ្ធសាស្រ្តសហប្រតិបត្តិការសេដ្ឋកិច្ច Ayayaoadi – Chau Pray-a – Mekong (ACMECS) លើកទី៩ ; កិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវវៀតណាម ( CMLV) លើកទី១០ និង កិច្ចប្រជុំកំពលស្តីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម (CLV) លើកទី ១១។

ប៉ុន្តែរដ្ឋាភិបាលឡាវបានជូនដំណឹងជាផ្លូវការថាផ្អាករៀបចំកិច្ចប្រជុំទាំងអស់នេះដើម្បីផ្តោតសំខាន់លើការប្រមូលផ្តុំកម្លាំងក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ផងដែរ។

សេចក្តីជូនដំណឹងបានផ្សាយថាកិច្ចប្រជុំនានានឹងត្រូវពន្យារពេលរហូតដល់ការរីករាលដាលជម្ងឺឆ្លងកូវីដបានធ្លាក់ចុះដល់កម្រិតដែលអាចគ្រប់គ្រងបានទើបនឹងប្រារព្វឡើងវិញផងដែរ។

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត