ការស្រាវជ្រាវវ៉ាក់សាំងប្រឆាំងនឹងវីរុស SARS-CoV-2 នៅអាមេរិកកំពុងដំណើរការល្អ

16:39 | 28/02/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ការស្រាវជ្រាវលើវ៉ាក់សាំងថ្មីប្រឆាំងនឹងវីរុសកូរ៉ូណាប្រភេទថ្មី (SARS-CoV-2) ដែលបណ្តាលឱ្យមានជំងឺរលាកដង្ហើមស្រួចស្រាវ Covid -19 កំពុងដំណើរការល្អ។ ម្យ៉ាងវិញទៀត រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានស្នើសុំឱ្យសភាផ្តល់ថវិកាចំនួន ២,៥ ពាន់លានដុល្លារអាមេរិក ដើម្បីប្រឆាំងនឹងជំងឺរាតត្បាត Covid -19 រួមទាំងជម្រុញការផលិតវ៉ាក់សាំង។

ការស្រាវជ្រាវវ៉ាក់សាំងប្រឆាំងនឹងវីរុស SARS-CoV-2 នៅអាមេរិកកំពុងដំណើរការល្អ

យោងតាមទីភ្នាក់ងារសារព័ត៌មាន putnik បានរាយការណ៍ថានាថ្ងៃទី ២៦ ខែកុម្ភៈប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបាននិយាយអំពីការងារស្រាវជ្រាវវ៉ាក់សាំងថ្មីប្រឆាំងនឹងវីរុស SARS-CoV-2 គឺកំពុងដំណើរការយ៉ាងល្អ។ វាទំនងជាថាវ៉ាក់សាំងនឹងត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័សផងដែរ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកដូណាល់ត្រាំ បានមានប្រសាសន៍ថា “ ការស្រាវជ្រាវលើវ៉ាក់សាំងប្រឆាំងនឹងវីរុស SARS-CoV-2 គឺដំណើរការបានល្អ។ ខ្ញុំបាននិយាយជាមួយវេជ្ជបណ្ឌិត យើងអាចបង្កើតឡើងវ៉ាក់សាំងប្រឆាំងនឹងជំងឺរាតត្បាតនេះយ៉ាងឆាប់រហ័សនាពេលអនាគត។ "។

នាបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកបានកត់ត្រានូវករណីឆ្លងវីរុស SARS-CoV-2 ចំនួន ១៤ ករណី ហើយមានជនជាតិអាមេរិកឆ្លងវីរុសនេះនៅបរតេសចំនួន ៣៩ នាក់ទៀតក៏ត្រូវបានជម្លៀសវិលត្រឡប់មកប្រទេសខ្លួនវិញ និងដាក់ដាច់ដោយឡែកតែម្តង។ ម្យ៉ាងវិញទៀត លោកដូណាល់ត្រាំបានស្នើសុំឱ្យសភាផ្តល់ថវិកាចំនួន ២,៥ ពាន់លានដុល្លារអាមេរិក ដើម្បីប្រឆាំងនឹងជំងឺរាតត្បាត Covid -19 រួមទាំងជម្រុញការផលិតវ៉ាក់សាំង ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន

អានច្រើនបំផុត