មូលដ្ឋានអ៊ីរ៉ាក់ដែលមានទាហានអាមេរិកឈរជើង ត្រូវរង​ការ​វាយប្រហារ​ដោយមីស៊ីល

07:19 | 03/02/2020

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា បំណែកនានារបស់មីស៊ីលបានធ្លាក់ជិតមូលដ្ឋាន al-Qayyarah ហើយអះអាងថាការវាយប្រហារនេះ មិនបណ្ដាលឲ្យមានមនុស្សស្លាប់ រងរបួស ឬបង្កខូចខាតខាងសំភារៈឡើយ។

មូលដ្ឋានអ៊ីរ៉ាក់ដែលមានទាហានអាមេរិកឈរជើង ត្រូវរង​ការ​វាយប្រហារ​ដោយមីស៊ីល (RFP)

នាថ្ងៃទី ១ ខែកុម្ភ ប្រភពព័ត៌មានសន្តិសុខបានអោយដឹងថា មីស៊ីលជាបន្តបន្ទាប់បានវាយប្រហារទៅលើមូលដ្ឋានអាកាស al-Qayyarah របស់អ៊ីរ៉ាក់ ដែលជាកន្លែងឈរជើងរបស់កងកម្លាំងអាមេរិក ប៉ុន្តែគ្មាន របាយការណ៍ស្ដីអំពីការស្លាប់និងរងរបួសឡើយ។ មូលដ្ឋាននេះមានទីតាំងស្ថិតនៅភាគខាងត្បូងទីក្រុង Mosul ដែលជាគោលដៅរងការវាយប្រហារជាបន្តបន្ទាប់ដោយមីស៊ីល Katyusha ចាប់ពីឆ្នាំ ២០១៩ ។ រហូតមកដល់ពេលនេះ មិនទាន់មានក្រុមប្រដាប់អាវុធណាមួយ បានចេញមុខទទួលខុសត្រូវចំពោះបណ្ដាការវាយប្រហារដោយមីស៊ីទៅលើ មូលដ្ឋាន al-Qayyarah ក៏ដូចជាបណ្ដាការវាយប្រហារទៅលើមូលដ្ឋានកងទ័ពចម្រុះ និងកងកម្លាំងអាមេរិកដែលឈរជើងនៅ Anbar Salahuddin Kirkuk និង Baghdad ចំណុះអ៊ីរ៉ាក់ផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា បំណែកនានារបស់មីស៊ីលបានធ្លាក់ជិតមូលដ្ឋាន al-Qayyarah ហើយអះអាងថាការវាយប្រហារនេះ មិនបណ្ដាលឲ្យមានមនុស្សស្លាប់ រងរបួស ឬបង្កខូចខាតខាងសំភារៈឡើយ៕

(ប្រភពព័ត៌មាន: vov5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត