ពិធីអបអរសាទរកិច្ចប្រជុំកំពូលពិសេសកូរ៉េខាងត្បូង - អាស៊ាន

06:54 | 11/11/2019 (យោងតាម Vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - មានមនុស្សប្រមាណ ១ ម៉ឺននាក់ដែលក្នុងនោះមានវត្តមានរបស់លោកជំទាវ Kim Jung-sook -ប្រធានាធិបតីកូរ៉េខាងត្បូង រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-Wha និងអភិបាលក្រុង Busan លោក Oh Keo-don បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរកិច្ចប្រជុំកំពូលពិសេសកូរ៉េខាងត្បូង - អាស៊ាន។

ការសំដែងរបស់កងទ័ពជើងអាកាសរបស់កូរ៉េខាងត្បូង (រូបថត៖Yonhap)

នាថ្ងៃទី ១០ ខែវិច្ឆិកា ប្រទេសកូរ៉េខាងត្បូងបានរៀបចំកិច្ចប្រជុំកំពូលពិសេសកូរ៉េខាងត្បូង-អាស៊ាន នៅទីក្រុងកំពង់ផែ Busan ភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បួង។មានមនុស្សប្រមាណ ១ ម៉ឺននាក់ដែលក្នុងនោះមានវត្តមានរបស់លោកជំទាវ Kim Jung-sook រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-Wha និងអភិបាលក្រុង Busan លោក Oh Keo-don បានអញ្ជើញចូលរួមពិធីនេះ។ នេះគឺជាព្រឹត្តិការណ៍រៀបចំឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់សំណាក់ប្រជាជនចំពោះព្រឹត្តិការណ៍ការទូតដ៏សំខាន់ៗនេះនាពេលខាងមុខ។ កិច្ចប្រជុំកំពូលកូរ៉េខាងត្បូង - អាស៊ាន នឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ ដោយបើកពិធីនៅថ្ងៃទី ២៥ ខែវិច្ឆិកា ហើយកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង - មេគង្គនឹងធ្វើឡើងនៅថ្ងៃទី ២៧ ខែវិច្ឆិកាផងដែរ។ នេះនឹងក្លាយជាព្រឹត្តិការណ៍ការទូតដ៏ធំបំផុតដែលនឹងត្រូវបានធ្វើឡើងនៅកូរ៉េខាងត្បូង ចាប់តាំងពីប្រធានាធិបតីលោក Moon Jae-in ចូលកាន់តំណែងកាលពីខែឧសភាឆ្នាំ ២០១៧។ កិច្ចប្រជុំកំពូលទាំងនេះប្រព្រឹត្តទៅក្នុង បរិបទដែលទីក្រុងសេអ៊ូលជម្រុញទំនាក់ទំនងជាមួយនឹងបណ្តាប្រទេសសមាជិកអាស៊ានផងដែរ៕

(យោងតាម Vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម Vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត