ទីប្រឹក្សាសន្តិសុខជាតិអាមេរិកថ្កោលទោសសកម្មភាពរបស់ចិននៅសមុទ្រខាងកើតដោយគំរាមកំហែងដល់សន្តិសុខនិងសុខសន្តិភាពក្នុងតំបន់

20:27 | 21/08/2019 (ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)

នៅក្នុងសេចក្តីប្រកាសនៅលើបណ្តាញសង្គម Twitter នាថ្ងៃទី ២០ ខែសីហា ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton បានចោទប្រកាន់ប្រទេសចិនពីបទប្រើ“ យុទ្ធវិធីសម្លុត” ដើម្បីបង្កើនភាពតានតឹងនៅសមុទ្រខាងកើត។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton (រូបថត៖ AP)


លោក John Bolton បានលើកច្បាស់ថា “ ការដែលចិនគំរាមកំហែងលើប្រទេសដទៃនាពេលថ្មីៗនេះដោយហាមអនុញ្ញាតធ្វើអាជីវកម្មធនធាននៅសមុទ្រខាងកើតកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងណាស់”។ លោកបានសង្កត់ធ្ងន់ថាអាមេរិកគាំទ្រយ៉ាងខ្លាំងដល់ប្រទេសនានាដែលប្រឆាំងជំទាស់នឹងសកម្មភាពទាំងនេះ ក៏ដូចជា “យុទ្ធវិធីសម្លុត” របស់ចិនដែលធ្លាប់បានគំរាមកំហែងដល់សន្តិសុខនិងសុខសន្តិភាពក្នុងតំបន់ផងដែរ។ គួរឲ្យបញ្ជាក់ថា សកម្មភាពទាំងនេះរបស់ចិនកំពុងជ្រៀតជ្រែកក្នុងការរុករកនិងការផលិតប្រេងនិងឧស្ម័នដែលប្រទេសនានា បានអនុវត្តអស់រយៈពេលជាយូរមកហើយ ជាពិសេសគឺរបស់ប្រទេសវៀតណាមផងដែរ៕

(ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)

(ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត