មនុស្សយ៉ាងហោចណាស់ចំនួន ៦០ នាក់បានស្លាប់ និងជាង ៣០០ នាក់រងរបួស ក្រោយពេលកងកម្លាំងរបស់ស៊ូដង់សម្រុកចូលក្នុងជំរុំ ដើម្បីបង្ក្រាបអ្នកតវ៉ាដើម្បីប្រជាធិបតេយ្យ ស្ថិតក្នុងរដ្ឋធានី Khartoum នៃប្រទេសស៊ូដង់កាលពីថ្ងៃច័ន្ទកន្លងទៅនេះ។ នេះបើតាមការបញ្ជាក់របស់គណៈកម្មាការបជ្ឍិមនៃពេទ្យស៊ូដង់ (CCSD)។
ទិដ្ឋភាពនៃកន្លែងកើតហេតុ (រូបថត៖cen.com.kh)
ក្រុមអ្នកតវ៉ា បានទាមទារឲ្យក្រុមប្រឹក្សាយោធាដើម្បីការផ្លាស់ប្តូរ ដែលបានដឹកនាំប្រទេសចាប់តាំងពីមានការការបណ្តេញប្រធានាធិបតី Omar al-Bashir ចេញពីតំណែងកាលពីខែ មេសាមក ឲ្យបើកផ្លូវឲ្យមានការដឹកនាំប្រទេសបណ្តោះអាសន្នដោយជនស៊ីវិល។ការបង្ក្រាបនោះបណ្តាលឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់អន្តរជាតិ រួមមានពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres។
ទិដ្ឋភាពនៃកន្លែងកើតហេតុ (រូបថត៖cen.com.kh)
សូមបញ្ជាក់ថា ក្រោយពេលមានរដ្ឋប្រហារទម្លាប់ប្រធានាធិបតីដែលកាន់ដំណែងយូរបំផុត ក្រុមប្រឹក្សាយោធានៃប្រទេសនេះ និងក្រុមបក្សប្រឆាំងបានព្រមព្រៀងគ្នាលើរយៈពេល ៣ឆ្នាំដើម្បីផ្លាស់ប្តូរទៅរកប្រជាធិបតេយ្យ ប៉ុន្តែនៅថ្ងៃអង្គារម្សិលមិញនេះ មេដឹកនាំនៃក្រុមប្រឹក្សាឈ្មោះ Fattah al-Burhan បានស្នើឲ្យមានការបោះឆ្នោតជាតិក្នុងរយៈពេល ៩ខែខាងមុខទៀត។លោកបញ្ជាក់តាមកញ្ចក់ទូរទស្សន៍ដូច្នេះថា វិធីតែមួយគត់ក្នុងការដឹកនាំប្រទេសស៊ូដង់គឺតាមរយៈការបោះឆ្នោត។លោកបានចាត់ទុកអ្នកស្លាប់កាលពីថ្ងៃច័ន្ទថាជាជនរងគ្រោះ និងបានសំដែងការសោកស្តាយចំពោះអំពើហឹង្សានោះ ទោះបីគាត់មិនបាននិយាយចំៗថា វាគឺជាទំនួលខុសត្រូវរបស់កងកម្លាំងយោធាក៏ដោយ។លោកបានធ្វើការសន្យាថា អគ្គព្រះរាជអាជ្ញាសូដង់នឹងធ្វើការស៊ើបអង្កេតលើហេតុការណ៍នោះ និងជំរុញឲ្យប្រជាជនទាំងអស់បង្ហាញស្មារតីអត់ឱន៕
(ប្រភព៖ cen.com.kh សរុបដោយ ហេង វុធ្ធី)


មតិពីមិត្តអ្នកអាន