លោក Kim Jong un បានមកទីក្រុងប៉េកាំងជាលើកទី ៤ ដើម្បីស្វែងរកអ្វី?

00:54 | 13/05/2019 (សរុបព័ត៌មាន ដោយ មិញ អាញ់)

យុគសម័យ - ដំណើរទស្សនកិច្ចដោយចៃដន្យរបស់ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong un ទៅប្រទេសចិនត្រូវបានចាត់ទុកថា មានគោលបំណងបង្កើនជំហរនៅលើតុចរចា មុនពេលប្រព្រឹត្តទៅកិច្ចប្រជុំកំពូលលើកទីពីរត្រូវបាន គេចចាមអារាមថា គឺជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ផងដែរ។

ដំណើរទស្សនកិច្ចនេះត្រូវបានមជ្ឈដ្ឋានអ្នកវិភាគចាត់ទុកថា ដើម្បីបញ្ចូលផលប្រយោជន៍យុទ្ធសាស្ត្ររវាងកូរ៉េខាងជើងនិងចិន។ (AP)

តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី ៨ ខែមករា ឆ្នាំ២០១៩ ថា នៅក្នុងកិច្ចប្រជុំមួយនៅឯទីក្រុង ប៉េកាំងនៅថ្ងៃអង្គារនេះ ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong un និងប្រធានាធិបតីចិន លោក Xi Jinping បានពិភាក្សាគ្នាស្ដីពីជំនួបកំពូលអាមេរិក- កូរ៉េខាងជើង។

យ៉ុនហាប់ផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថា លោក គីម និងលោក ស៊ី បានចូលរួមក្នុងកិច្ចប្រជុំមួយមានរយៈពេលជាង ៤ម៉ោង ហើយមេដឹកនាំទាំងពីរក៏បានជជែកគ្នាផងដែរពីជំនួបរវាង លោក Kim និងប្រធានាធិបតីអាមេរិក លោក Donal Trump ព្រមទាំង​ការរៀបចំយុទ្ធសាស្ត្រថ្មីៗដើម្បីពង្រឹងទំនាក់ទំនងនៃប្រទេសទំាងពីរ។ ប៉ុន្តែ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងមួយនេះ មិនបានបញ្ជាក់​អ្វីលម្អិតទៀតនោះទេ។

ប្រទេសកូរ៉េខាងជើងកាន់តែអះអាងនូវតួនាទីរបស់ចិនក្នុងការដោះស្រាយស្ថានការណ៍ជាប់គាំងនៅលើឧបទ្វីបកូរ៉េ។ (ប្រភព: AP)

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន និងភរិយាគឺលោកស្រី Ri Sol Ju ព្រមទាំងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើនរូប បានចាកចេញពី​ទីក្រុងព្យុងយ៉ាង តាមរថភ្លើងពិសេសមួយកាលពីល្ងាចថ្ងៃចន្ទ ហើយបានមកដល់ទីក្រុងប៉េកាំង នៅថ្ងៃអង្គារនេះ ដើម្បីបំពេញទស្សនកិច្ច រយៈពេល៤ថ្ងៃរហូតដល់ថ្ងៃព្រហស្បតិ៍ តបតាមការអញ្ជើញរបស់លោក ស៊ី ជិនពីង។ ម្យ៉ាងវិញទៀត នេះគឺជាដំណើរទស្សនកិច្ចជាលើក ទី៤របស់លោក គីម មកកាន់ប្រទេសចិន ហើយវាត្រូវបានធ្វើឡើងនៅមុនជំនួបក្រោមការរំពឹងទុកជាមួយលោក Donall Trump ដែលធ្លាប់ និយាយថាវាអាចនឹងកើត មានឡើងនៅចុងខែមករា ឬខែកុម្ភៈក្រោយនេះ៕

(សរុបព័ត៌មាន ដោយ មិញ អាញ់)

(សរុបព័ត៌មាន ដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត