ប្រទេសជាច្រើនបានដកខ្លួនចេញពីសន្ធិសញ្ញាសកលស្ដីពីការចំណាកស្រុករបស់អង្គការសហប្រជាជាតិ

21:29 | 21/11/2018

អ៊ីស្រាអែល និងប៉ូឡូញគឺជាប្រទេសចំនួនពីរ ដែលបានបន្ត ដកខ្លួនចេញពីសន្ធិសញ្ញាសកលស្ដីពីការចំណាកស្រុករបស់អង្គការសហប្រជាជាតិ មុននឹងសន្ធិសញ្ញានេះត្រូវបានអនុម័តជាលើកចុងក្រោយនាខែធ្នូខាងមុខ។ មុននោះអាមេរិក ហុងគ្រី អូទ្រីស និងសាធារណរដ្ឋឆែកបាន ធ្វើការសម្រេចចិត្តដូចគ្នាផងដែរ។

ជនចំណាកស្រុក ̣(រូបថតៈ TTXVN)

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានអះអាងថា ប្រទេសខ្លួនមិនចូលរួម ក៏ដូចជាមិនចុះហត្ថលេខាលើសន្ធិសញ្ញានេះឡើយ។ លោក Netanyahu បានអះអាងថានឹងការពារព្រំដែនចំពោះជនចំណាកស្រុកមិនស្របច្បាប់។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលប៉ូឡូញ ដែលប្រកាន់គោលមាគ៌ាស្ដាំនិយមក៏បានប្រកាសថាមិនគាំទ្រ សន្ធិសញ្ញាសកលស្ដីពីការចំណាកស្រុករបស់អង្គការសហប្រជាជាតិនោះទេ ដោយចាត់ទុកថា កិច្ចព្រមព្រៀងនេះមិនអាចធានាបាននូវសន្តិសុខជាតិ ក៏ដូចជាបង្កឲ្យមានរលកចំណាកស្រុកមិនស្របច្បាប់ផងដែរ។

មុននេះ សន្ធិសញ្ញាសកលស្ដីពីការចំណាកស្រុករបស់អង្គការសហប្រជាជាតិត្រូវបានប្រទេសជាសមាជិកអង្គការសហប្រជាជាតិចំនួន ១៩៣ គាំទ្រ លើកលែងតែអាមេរិក ដែលបានដកខ្លួនចេញពីសន្ធិសញ្ញានេះកាលពីឆ្នាំទៅមិញផងដែរ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម

អានច្រើនបំផុត