ព័ត៍មាន រុស្ស៊ីអះអាងថាត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយណាតូ

16:30 | 13/10/2018

ថ្លែងមតិទៅកាន់មជ្ឈស្ឋានសារព័ត៌មាន លោក Grushko បានសង្កត់ធ្ងន់ថាប្រទេសរុស្ស៊ីមិនដែលគេចវេសពីការសន្ទនាឡើយ។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Aleksandr Grushko

នាថ្ងៃទី ១២ ខែតុលា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Aleksandr Grushko បានប្រកាសថា ម៉ូស្គូត្រៀមខ្លួនជាស្រេចចរចាយ៉ាងម៉ឹងម៉ាត់ជាមួយ អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) ប៉ុន្តែសម្ព័ន្ធភាពយោធានេះមិនទាន់ត្រៀមខ្លួនជាស្រេចក្នុងការធ្វើប្រក្រតីភាពជាមួយរុស្ស៊ីលើវិស័យយោធាឡើយ។ ថ្លែងមតិទៅកាន់មជ្ឈស្ឋានសារព័ត៌មាន លោក Grushko បានសង្កត់ធ្ងន់ថាប្រទេសរុស្ស៊ីមិនដែលគេចវេសពីការសន្ទនាឡើយ។ រុស្ស៊ីបានចាត់ទុកថា រាល់សម័យប្រជុំកក្រុមប្រឹក្សារវាងរុស្ស៊ី និងណាតូ នឹងជួយសម្រួលដល់ការងោះស្រាយភារកិច្ចដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានថ្លែងយ៉ាងដូច្នេះ នៅក្នុងបរិបទដែល ណាតូកំពុងធ្វើសមយុទ្ធ Trident Juncture 2018 ដោយទ្រង់ទ្រាយធំបំផុត ក្រោយពីសង្គ្រាមត្រជាក់នៅន័រវែសផងដែរ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត