សម្តេចតេជោ ហ៊ុន សែន អរគុណដល់ជនរួមជាតិដែលបានទៅបោះឆ្នោត

20:38 | 29/07/2018

យុគសម័យ - សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែកក្កដានេះ បានចេញនូវសារថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិ ដែលបានអញ្ជើញទៅបោះឆ្នោតដ៏ច្រើនលើសលុប ដែលនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ ពីជ្រើសរើសផ្លូវប្រជាធិបតេយ្យ និងការប្រើប្រាស់សិទ្ធិប្រជាពលរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យបងប្អូនជនរួមជាតិតាមដានការប្រកាសលទ្ធផលនៅយប់នេះ ចាប់ពីម៉ោង៧៖០០នាទី ដល់ម៉ោង១៖០០នាទីរំលងអាធ្រាត្រ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមរយៈ Facebook យ៉ាងដូច្នេះថា «អរគុណបងប្អូន កូនក្មួយ ជនរួមជាតិដែលបានទៅបោះឆ្នោតនៅថ្ងៃនេះដ៏ច្រើន លើសលុប! បងប្អូនពិតជាបានជ្រើសរើសផ្លូវប្រជាធិបតេយ្យ និងបានប្រើប្រាស់សិទ្ធិរបស់បងប្អូន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស។

តាមរបាយការណ៍ពី គ.ជ.ប គិតមកត្រឹមម៉ោង ៣៖០០រសៀលនេះ ដែលជាម៉ោងបិទការិយាល័យបោះឆ្នោត និងចាប់ផ្តើមរាប់សន្លឹកឆ្នោត គឺមានប្រជាពលរដ្ឋខ្មែរជាង ៨០.៤៩ ភាគរយ ស្មើនឹងប្រមាណ ៦,៧៤៤,៨៩៣ លាននាក់ បានចូលរួមបោះឆ្នោតនៅថ្ងៃនេះ”៕

(ប្រភពព័ត៌មាន: យោងតាម freshnewsasia.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត