អង់គ្លេសលើកត្រដែតការសន្ទនាយុទ្ធសាស្ត្រជាមួយចិន

23:12 | 30/07/2018

នាថ្ងៃទី ៣០ កក្កដា រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Jeremy Hunt ចាប់ផ្ដើមដំណើរទស្សនកិច្ចសំខាន់ៗជាលើកដំបូងរបស់ខ្លួននៅចិន សំដៅពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

រដ្ឋមន្រ្តីក្រសួងការបរទេសវ៉ាងយីមីននិងតំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទូលបន្ទុកកិច្ចការបរទេសលោកស្រី Federica Mogherini ។ (ប្រភព: ស៊ីនហួរ)

តាមការិយាល័យកិច្ចការបរទេសអង់គ្លេសបានឲ្យដឹងថា នៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសលោក Jeremy Hunt ជាមួយសមភាគីចិនលោក Wang Yi នោះ ភាគីទាំងពីរគ្រោងនឹងពិភាក្សាអំពីបណ្ដាបញ្ហាពាណិជ្ជកម្មសេរី ការអនុវត្តន៍បទដាក់ទណ្ឌកម្មចំពោះ ស.ប.ប.ក ក៏ដូចជាវិធីសហប្រតិបត្តិការរវាងអង់គ្លេស និង ចិន ក្នុងបណ្ដាភ្នាល់ជាសកល ក៏ដូជាបញ្ហាបម្រែបម្រួលអាកាសធាតុ។

ថ្លែងមិតមុនដំណើរទស្សនកិច្ចនៅចិន នោះ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Jeremy Hunt បានអះអាងថា ក្នុងកាលៈទេសៈ Brexit (អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប - EU) អង់គ្លេសនឹងខិតខំប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រជាមួយចិន។ ក្នុងដំណើរការ Brexit អង់គ្លេសកំពុងខិតខំប្រឹងប្រែងដើម្បី ក្លាយទៅជាប្រទេសពាណិជ្ជកម្មសកល ហើយចិន - ខឿនសេដ្ឋកិច្ចធំទី ២ នៅលើពិភពលោក គឺជាប្រទេសដែលអង់គ្លេស មានបំណងចង់ ចុះហត្ថលេខាលើការ ព្រមព្រៀងពាណិជ្ជកម្មសេរី។

បន្ទាប់ពីប្រទេសចិន រដ្ឋមន្ត្រីការបរទេ អង់គ្លេស លោក Jeremy Hunt នឹងទៅបំពេញទស្សនកិច្ចនៅ ប្រទេសបារាំងនិងអូទ្រីសដើម្បីពិភាក្សាអំពីបញ្ហា Brexit ក៏ដូចជាបញ្ហាសន្តិសុខ អន្តរជាតិផ្សេងទៀតផងដែរ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត