យុគសម័យ - រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក James Mattis បានបញ្ជាក់ក្នុងវេទិកាសន្តិសុខ Shangril-La Dialogue ថ្ងៃអាទិត្យទី ៣ ខែមិថុនានេះថា កូរ៉េខាងជើងអាចរួចផុតពីទណ្ឌកម្មដរាបណាប្រទេសនេះចាប់ផ្តើមសកម្មភាពច្បាស់លាស់ និងអចិន្ត្រៃយ៍ក្នុងការបោះចោលកម្មវិធីអាវុធនុយក្លេអ៊ែរ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក James Mattis (រូបថតៈ AFP/TTXVN)
ស្របពេលដែលភាគីកូរ៉េខាងជើង និងអាមេរិកកំពុងរៀបចំកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំទាំពីរ លោក Donald Trump និងលោក Kim Jong Un យ៉ាងសស្រាក់សស្រាំ រដ្ឋមន្ត្រីការពារជាតិអាមេរិក James Mattis បានប្រកាសច្បាស់លាស់ថា ទណ្ឌកម្មអាចបន្ធូរបន្ថយបាន ពេលកូរ៉េខាងជើងបោះចោលអាវុធនុយក្លេអ៊ែរឲ្យបានពេញលេញ។
រដ្ឋមន្ត្រីការពារជាតិអាមេរិកលើកឡើងបែបនេះក្នុងជំនួបប្រចាំឆ្នាំរវាងមន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខនៅសិង្ហបុរីនាថ្ងៃអាទិត្យ។ លោក Mattis ក៏ជឿជាក់ដែរថា ផ្លូវទៅរកការចរចារវាងមេដឹកនាំទាំងពីរនៅថ្ងៃ ១២ មិថុនាខាងមុខនោះនឹងរលាក់ខ្លាំងដូចគ្នា។
លោក Donald Trump បានបញ្ជាក់កាលពីថ្ងៃសុក្រទី ១ ខែមិថុនាថា លោកនឹងជួបពិភាក្សាជាមួយមេ ដឹកនាំកំពូលកូរ៉េខាងជើងលោក Kim Jong Un នៅថ្ងៃ ១២ ខែមិថុនាតាមការគ្រោងទុក។ កិច្ចប្រជុំប្រវត្តិសាស្ត្រនេះនឹងផ្តោតសំខាន់លើការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ប៉ុន្តែគេដឹងច្បាស់ថា បញ្ហានេះនឹងក្លាយជារឿងចម្រូងចម្រាស់ខ្លាំងក្នុងការចរចារវាងមេដឹកនាំទាំងពីរដែរ៕
(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន