យុគសម័យ - យោងតាមអ្នកជំនាញ សេចក្តីថ្លែងការណ៍ថ្មីៗនេះរបស់សហរដ្ឋអាមេរិកអំពីសមុទ្រខាងកើត "គឺជាលទ្ធផលនៃភាពតានតឹងរវាងភាគីទាំងពីរ" និងបង្ហាញឱ្យការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយ។
សហរដ្ឋអាមេរិកបានមានការផ្លាស់ប្តូរគោលនយោបាយសំខាន់ៗនៅសមុទ្រខាងកើត។ (រូបថត៖ AP)
ការទាមទារមិនសមហេតុផលរបស់ទីក្រុងប៉េកាំង
កាលពីពាក់កណ្តាលខែកក្កដា លោករដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo បានប្រកាសថា ទីក្រុងប៉េកាំង «គ្មានមូលដ្ឋានច្បាប់ដើម្បីដាក់ឆន្ទៈរបស់ខ្លួនជាឯកតោភាគី នៅក្នុងតំបន់នោះទេ ពោលគឺសមុទ្រខាងកើត។ យោងតាមសន្និដ្ឋានរបស់អ្នកនិពន្ធ Mozammil Ahmad បានលើកឡើងនៅក្នុងអត្ថបទដែលចុះផ្សាយលើទស្សនាវដ្តី Modern Diplomacy ។ នេះគឺជាសកម្មភាពដែលបង្ហាញពីគោលនយោបាយរបស់សហរដ្ឋអាមេរិកនៅសមុទ្រខាងកើត។
ប្រទេសចិនទាមទារអធិបតេយ្យភាពចំពោះទំហំភាគច្រើននៃតំបន់ សមុទ្រខាងកើត ដោយដកស្រង់ការទាមទារជាច្រើនពីសតវត្សកន្លងមក។ ទីក្រុងប៉េកាំងកំពុងពង្រីកវត្តមានយោធារបស់ខ្លួនឥតឈប់ឈរនិងបង្កើនការល្បាតរបស់ខ្លួននៅក្នុងសមុទ្រខាងកើត។ ហេតុដូច្នេះបណ្តាប្រទេសក្នុងតំបន់ជឿជាក់ថា សកម្មភាពរបស់ចិនគឺជាការផ្លាស់ប្តូរស្ថានភាពនៅសមុទ្រខាងកើតជាបណ្តើៗ។
សមុទ្រខាងកើតមានសារសំខាន់ណាស់ដោយ ហេតុផលជាច្រើន ជាពិសេសគឺផ្លូវពាណិជ្ជកម្មដែលមានតម្លៃបំផុត។ យោងតាមរបាយការណ៍ឆ្នាំ ២០១៥ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា ទំនិញប្រមាណ ៥,៣ ពាន់លានដុល្លារត្រូវបានដឹកជញ្ជូនឆ្លងកាត់តំបន់នេះជារៀងរាល់ឆ្នាំ ដែលស្មើនឹង ៣០ ភាគរយនៃពាណិជ្ជកម្មលើសមុទ្រទូទាំងពិភពលោក។ ម៉្យាងទៀត ទីភ្នាក់ងារព័ត៌មានថាមពលអាមេរិកវាយតំលៃថា ក្នុងតំបន់បាតសមុទ្រខាងកើតមានអណ្តូងរ៉េប្រេងនិងឧស្ម័នធម្មជាតិជាច្រើនដែលមិនទាន់ធ្វើអាជីវកម្ម។
ទាំងអស់នេះធ្វើឱ្យសមុទ្រខាងកើតក្លាយជាតំបន់យុទ្ធសាស្ត្រ ហើយប្រទេសណាក៏ដែលគ្រប់គ្រងតំបន់នេះប្រទេសនេះនឹងទទួលបានផលប្រយោជន៍ច្រើនបំផុត។ ម៉្យាងទៀត ប្រទេសទាំងអស់ចង់រក្សាផ្លូវពាណិជ្ជកម្មនេះឱ្យបើកចំហនិងមិនគិតថ្លៃសម្រាប់គ្រប់ភាគី ដើម្បីជួយសម្រួលដល់ចរាចរទំនិញ។
ការផ្លាស់ប្តូរគោលនយោបាយ
នៅថ្ងៃទី ១៤ ខែសីហា នាវាផ្ទុកយន្តហោះរបស់កងទ័ពជើងទឹកអាមេរិកនិងនាវាចម្បាំងអមដំណើរបានធ្វើសមយុទ្ធនៅសមុទ្រខាងកើត។ សហរដ្ឋអាមេរិកក៏បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រជាច្រើនទៅមូលដ្ឋានកងទ័ព នៅមហាសមុទ្រឥណ្ឌា ជប៉ុននិងកោះ Guam ដោយបង្កើតរបៀបប្រយុទ្ធកម្លាំងអាវុធគ្របដណ្តប់លើសមុទ្រខាងកើត រួមទាំងមូលដ្ឋានខុសច្បាប់របស់ប្រទេសចិន ស្ថិតនៅក្នុងតំបន់សមុទ្រនេះ ផងដែរ។ នៅចុងសប្តាហ៍នេះ កងទ័ពអាកាសអាមេរិកបានប្រកាសថា យន្តហោះទម្លាក់គ្រាប់បែក B-2 ចំនួន ៣ គ្រឿងពីមូលដ្ឋានកងទ័ពអាកាស Whiteman នៅរដ្ឋ Missouri (សហរដ្ឋអាមេរិក) បានមកដល់ មូលដ្ឋាន Diego Garcia ក្នុងមហាសមុទ្រឥណ្ឌា។
នៅក្នុងអត្ថបទនេះដែរ អ្នកនិពន្ធ Mozammil Ahmad បានអះអាងថាការប្រកាសរបស់លោករដ្ឋមន្រ្តីក្រសួងការបរទេស Pompeo គឺជាការផ្លាស់ប្តូរជាយុទ្ធសាស្ត្រ នៅក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិក ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល Trump ។
លើកចុងក្រោយដែលអាមេរិកបានបង្ហាញជំហរលើសមុទ្រខាងកើតដែលគឺជាប្រធានបទសំខាន់នៃការពិភាក្សា ក្រោមរដ្ឋាភិបាលរបស់លោកអតីតប្រធានាធិបតី Barack Obama ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន - អាមេរិក នៅរដ្ឋ California ក្នុងឆ្នាំ ២០១៦ ជម្លោះទឹកដីនៅសមុទ្រខាងកើតត្រូវបានពិភាក្សា ប៉ុន្តែមិនលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមទេ។ ផ្ទុយទៅវិញ“ សេចក្តីប្រកាស Sunnylands” អំពាវនាវឱ្យគោរពអធិបតេយ្យភាពរបស់ប្រជាជាតិនីមួយៗនិងច្បាប់អន្តរជាតិ។
នៅចុងបញ្ចប់នៃអត្ថបទ អ្នកនិពន្ធ Mozammil Ahmad បាននិយាយថា ការប្រកាសរបស់លោក Pompeo គឺជាការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិកស្តីពីសមុទ្រខាងកើត។ តាមពិត សហរដ្ឋអាមេរិកបានផ្លាស់ប្តូរទិសដៅជាក់លាក់ក្នុងទស្សនៈរបស់ខ្លួនអំពីប្រទេសចិន។
ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump សហរដ្ឋអាមេរិកបានរិះគន់ម្តងហើយម្តងទៀតចំពោះក្រុងប៉េកាំងអំពីបញ្ហាជាច្រើន ដូច្នេះលោក Ahmad បានសន្និដ្ឋានថា៖ សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកថ្មីៗស្តីពីសមុទ្រខាងកើត” គឺជាលទ្ធផលនៃភាពតានតឹងរវាងប្រទេសទាំងពីរនេះ "./.(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន