ជប៉ុនគាំទ្រសេចក្តីប្រកាសរបស់សហរដ្ឋអាមេរិកស្តីពីការធ្វើសកម្មភាពខុសច្បាប់របស់ចិននៅសមុទ្រខាងកើត

10:19 | 15/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១៤ ខែកក្កដា រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Motegi Toshimitsu បានកើតសរសើរនិងគាំទ្រចំពោះសេចក្តីប្រកាស របស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo ស្តីពីគោលជំហរប្រឆាំងជំទាស់រាល់ការទាមទារខាងនាវាចរណ៍របស់ ចិននៅ សមុទ្រខាងកើត។

រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Motegi Toshimitsu (រូបថត៖ MSN)

លោក Motegi បានវាយតម្លៃថានៅក្នុងបរិបទដែលភាពតានតឹងខាងសន្តិសុខក្នុងតំបន់កំពុងតែកើនឡើង នោះ សេចក្តីប្រកាសរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកបានបញ្ជាក់ ពីគោលជំហរដោយឥតងាករេរបស់ អាមេរិកក្នុងការឆ្ពោះទៅរកសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់និងនៅលើពិភពលោក។ លោក Motegi ក៏បានសង្កត់ធ្ងន់លើគោលជំហររបស់ជប៉ុនថា ភាគីនានាគួរតែគោរពតាមសេចក្តីសម្រេចចិត្តរបស់ តុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍ (PCA) កាលពីខែកក្កដាឆ្នាំ ២០១៦ មក ហើយថែមទាំងបដិសេធ សិទ្ធិជាប្រវត្តិសាស្ត្រនិងខ្សែបន្ទាត់ ៩ ត្រេរបស់ប្រទេសចិននៅឯសមុទ្រខាងកើតផងដែរ។ ទន្ទឹមនឹងនេះ ដែរជប៉ុននឹងបន្តសហការជាមួយសហគមន៍អន្តរជាតិជាពិសេសគឺសហរដ្ឋអាមេរិក ដើម្បីការពារសេរីភាព នាវាចរណ៍ផងដែរ។ លើសពីនេះទៀតបណ្តាញផ្សាយព័ត៌មានសំខាន់ៗរបស់ជប៉ុនដូចជាបុស្តិ៍ NHK ទូរទស្សន៍តូក្យូជាដើមសុទ្ធសឹងតែបានដកស្រង់សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកក្រោម ចំណងជើងថា “គោលជំហរអធិបតេយ្យភាពរបស់ចិននៅសមុទ្រខាងកើតគឺជាអំពើខុសច្បាប់”។

គួររំលឹកដែរថានាថ្ងៃទី ១៣ ខែកក្កដា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានចេញ ប្រកាសមួយដោយបញ្ជាក់ថាសហរដ្ឋអាមេរិកបានច្រានចោលរាល់ការទាមទារខាងនាវាចរណ៍របស់ចិន ចំពោះតំបន់នៅជុំវិញតំបន់ Tu Chinh (Vanguard Bank) (ដែលស្ថិតនៅក្រោមអធិបតេយ្យភាព របស់វៀតណាម) និងឆ្នេរ Luconia (ដែលស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ប្រទេសម៉ាឡេស៊ី) និងតំបន់ EEZ របស់ប្រ៊ុយណេ និងកោះ Natuna Besar (ដែលស្ថិតនៅក្រោម អធិបតេយ្យភាព របស់ឥណ្ឌូនេស៊ី) ផងដែរ។ សេចក្តីប្រកាសនេះបានបញ្ជាក់ថារាល់សកម្មភាពណាមួយរបស់ចិនដើម្បី រំខានយាយីដល់សកម្មភាពធ្វើនេសាទឬរុករកប្រេងឧស្ម័នរបស់ប្រទេសដទៃទៀតនៅក្នុងដែនសមុទ្រទាំងនេះឬធ្វើសកម្មភាពជាឯកតោភាណាមួយដែលស្រដៀងគ្នានោះគឺបានចាត់ទុកថាជាអំពើខុសច្បាប់ទាំង ស្រុងផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត