កូរ៉េខាងត្បូងនិងជប៉ុន ចូលរួមសមយុទ្ធ ប្រឆាំងចោរសមុទ្រ នៅជិតប្រទេសសូម៉ាលី

16:32 | 22/07/2020

ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន បានចូលរួមជាមួយប្រទេសអេស្ប៉ាញ នៅក្នុងសមយុទ្ធប្រឆាំងចោរសមុទ្រ ក្បែរតំបន់ឆ្នេររបស់ប្រទេសសូម៉ាលី ស្របពេលមានភាពតានតឹង កំពុងតែប្រព្រឹត្តទៅ ជុំវិញបញ្ហាប្រវត្តិសាស្ត្រ និងបញ្ហាពាណិជ្ជកម្ម។

កូរ៉េខាងត្បូងនិងជប៉ុន ចូលរួមសមយុទ្ធ ប្រឆាំងចោរសមុទ្រ នៅជិតប្រទេសសូម៉ាលី។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា យោធារបស់ទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃអង្គារម្សិលមិញនេះថា សមយុទ្ធ ឈ្មោះប្រតិបត្តិការអាត្លង់តានោះ គឺដឹកនាំដោយកងទ័ពជើងទឹក សហភាពអឺរ៉ុបប្រចាំនៅសូម៉ាលី និងបានកើតមានឡើងនៅសប្ដាហ៍មុន។

មន្ត្រីមួយរូប ជាមួយនឹងអគ្គសេនាធិការចម្រុះ របស់ទីក្រុងសេអ៊ូល បាននិយាយយ៉ាងដូច្នេះថា “ផ្អែកទៅលើសំណើអង្គភាពអឺរ៉ុបនោះ ជាញឹកញាប់យើង បានចូលរួមក្នុងសមយុទ្ធ។ វាមានគោលដៅ ពង្រឹងជំនាញប្រឆាំងចោរកម្មសមុទ្រ និងជំរុញបង្កើនសហប្រតិបត្តិការ នៅក្នុងចំណោមយោធាផ្សេងៗ”៕

(ប្រភពព័ត៌មាន: dap.com.khmer)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត