យុគសម័យ - នាព្រឹកថ្ងៃទី ២ ខែសីហា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីដោយមិនស្គាល់ប្រភេទណាមួយឡើយពីភាគខាងកើតសមុទ្ររបស់ប្រទេសខ្លួន។ នេះជាការបាញ់មីស៊ីលលើកទី ៣ របស់កូរ៉េខាងជើងក្នុងរយៈពេលមួយសប្តាហ៍ប៉ុន្តែសហរដ្ឋអាមេរិកបានបង្ហាញភាពស្ងប់ស្ងាត់ចំពោះសកម្មភាពនេះ។
មីស៊ីលផ្លោងដែលកូរ៉េខាងជើងបានបាញ់សាកល្បង
យោងតាមប្រភពព័ត៌មានពីប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានឲ្យដឹងថាមីស៊ីលរបស់កូរ៉េខាងជើងត្រូវបានបាញ់បង្ហោះនៅវាលាម៉ោង ២៖ ៥៩ និង ៣៖ ២៣ ព្រឹកថ្ងៃទី ២ ខែសីហា។ មីស៊ីលទាំងនេះរបស់កូរ៉េខាងជើងបានកំណត់ថាបានបាញ់ចេញពីទីក្រុងយ៉ុងហ៊ុង ភាគខាងកើត កូរ៉េខាងជើង។ មីស៊ីលទាំងនោះក៏មិនទាន់កំណត់ថានោះគឺជាប្រភេទមីស៊ីលណា ដែលបានហោះឆ្ពោះទៅសមុទ្រជប៉ុនទេ។ យោធាកូរ៉េខាងត្បូងបានប្រកាសភ្លាមៗថានឹងតាមដានដោយយកចិត្តទុកដាក់លើស្ថានការណ៍ ហើយតែងតែរក្សាការត្រៀមខ្លួនប្រយុទ្ធជានិច្ច។ គួរជម្រាបថានេះគឺជាការបាញ់មីសីលលើកទី ៣ របស់កូរ៉េខាងជើងក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះដែលធ្វើឱ្យមានការព្រួយបារម្ភអំពីដំណើរការចរចាជាមួយអាមេរិក។ មុននេះសារព័ត៌មានកូរ៉េខាងជើងបានបញ្ជាក់ថាមេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន បានត្រួតពិនិត្យការបាញ់បង្ហោះ“ អាវុធយុទ្ធវិធីថ្មី” នាថ្ងៃទី ២៥ ខែកក្កដា និងមីស៊ីលនាថ្ងៃទី ៣១ ខែកក្កដា។ ភាគីកូរ៉េខាងត្បូងបានវាយតម្លៃថាមីស៊ីលទាំងនេះជាមីស៊ីលផ្លោងបាលិស្ទិចរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង។ រីឯប្រធានាធិបតីអាមេរិកលោក Donald Trump និងមន្រ្តីអាមេរិកបានបង្ហាញភាពស្ងប់ស្ងាត់បន្តិចចំពោះការបាញ់ មីស៊ីលរបស់កូរ៉េខាងជើង ព្រមទាំងនិយាយថានេះនឹងមិនជះឥទ្ធិពលដល់ដំណើរការចរចានោះឡើយ៕
(យោងតាម thoidai.com.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន