សម្ពាធក៏ជាកម្លាំងចលករជំរុញសេដ្ឋកិច្ចវៀតណាមឈានចូលយុគសម័យថ្មី នេះជាសារសង្កត់ធ្ងន់ដោយអ្នកជំនាញក្នុងសិក្ខាសាលា៖ “សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២៤ និងយថាទស្សន៍សម្រាប់ឆ្នាំ ២០២៥ - ការច្នៃប្រឌិត នវានុវត្តន៍និងសមាហរណកម្មក្នុងយុគសម័យថ្មី” ត្រូវបានរៀបចំឡើងដោយ វិទ្យាស្ថានស្រាវជ្រាវការគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិម (CIEM) សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) នាព្រឹកថ្ងៃទី១៤ ខែមករា នៅទីក្រុងហាណូយ។
កម្លាំងព្រំដែនខេត្ត Dak Lak និងខេត្តមណ្ឌលគិរី ពង្រឹងទំនាក់ទំនងមិត្តភាព និងប្រពៃណី ការទូតសេដ្ឋកិច្ចកាន់តែមានសារសំខាន់ និងជាវិធីសាស្ត្រ |
![]() |
របាយការណ៍ម៉ាក្រូសេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២៤ និងយថាទស្សន៍សម្រាប់ឆ្នាំ ២០២៥ របស់ CIEM បានវាយតម្លៃថា សេដ្ឋកិច្ចវៀតណាមមានមូលដ្ឋានគ្រឹះវិជ្ជមានសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ក្នុងឆ្នាំ ២០២៤ កំណើន GDP របស់វៀតណាមត្រូវបានប៉ាន់ប្រមាណចំនួន ៧,០៩% ។ របាយការណ៍នេះបានកត់សម្គាល់ពីបញ្ហាប្រឈមចំនួនបួន សម្រាប់កំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២៥។ ទីមួយ កំណើនសេដ្ឋកិច្ចសកលអាចនឹងងើបឡើងវិញយឺតយ៉ាវ ឬសូម្បីតែធ្លាក់ចុះនៅឆ្នាំ ២០២៥។ ទីពីរ វៀតណាមត្រូវអនុវត្តឱ្យបានឆាប់ៗនូវវិធីសាស្រ្តអភិក្រមដែលស្របនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាថ្មីៗ។ ទី៣ ចាំបាច់ត្រូវបញ្ជាក់ឱ្យបានទាន់ពេលវេលានូវលក្ខណៈវិនិច្ឆ័យគុណភាពគម្រោង ស្របតាមទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីបន្តទាក់ទាញវិនិយោគិនផ្ទាល់ពីបរទេស(FDI)ប្រកបដោយគុណភាពនិងប្រសិទ្ធភាព។ ទីបួន គឺសម្រេចបាននូវកំណើនខ្ពស់ មិនដើរទន្ទឹមជាមួយសម្ពាធអតិផរណាខ្ពស់។ បណ្ឌិត Tran Thi Hong Minh នាយិការវិទ្យាស្ថានស្រាវជ្រាវការគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិមបានធ្វើអធិប្បាយថា៖ “យើងបានកំណត់យ៉ាងច្បាស់នូវការលំបាកនិងបញ្ហាប្រឈមជាច្រើន ដូចជាហានិភ័យនៃអន្ទាក់ចំណូលមធ្យម កត្តាដែលបង្កើតកម្លាំងចលករថ្មីសម្រាប់ការផ្លាស់ប្តូរថ្មីគំរូកំណើននិងការកែលម្អសមត្ថភាពប្រកួតប្រជែង។ ជាមួយនឹងផ្នត់គំនិតនេះ រាល់ការលំបាកនិងបញ្ហាប្រឈមអាចក្លាយជា "សម្ពាធវិជ្ជមាន" សម្រាប់វៀតណាម ប្តេជ្ញាអនុវត្តកំណែទម្រង់សេដ្ឋកិច្ចជាមូលដ្ឋាន ដោយផ្តោតលើការផ្លាស់ប្តូរថ្មី នវានុវត្តន៍និងធ្វើសមាហរណកម្ម ដើម្បីសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៥ និងទសវត្សរ៍ខាងមុខ”។ |
![]() នាថ្ងៃទី ១៧ ខែធ្នូ ក្រុមហ៊ុន ManpowerGroup វៀតណាម បានចេញផ្សាយ សៀវភៅណៃនៃអំពីប្រាក់ខែឆ្នាំ ២០២៥ សម្រាប់អង្គការ សហគ្រាស និងកម្មករដែលកំពុងស្វែងរកព័ត៌មានដ៏មានតម្លៃអំពីទីផ្សារការងារនៅវៀតណាម។ |
![]() យុគសម័យ - ការពង្រីកបណ្តាញហោះហើរ ការបើកជើងហោះហើរត្រង់ ការពង្រឹងកិច្ចសហប្រតិបត្តិការ ការលើកកម្ពស់ការប្រកួតប្រជែង និងគុណភាពសេវាកម្ម... ទាំងនេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអាកាសចរណ៍ និងរដ្ឋាភិបាលនៃប្រទេសវៀតណាម និងកម្ពុជា។ |
មតិពីមិត្តអ្នកអាន