របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញកាលពីម្សិលមិញថា កម្ពុជាបាននាំចេញអង្ករចំនួន ៣៧៩,៥៤៦ តោន ក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះ កើនឡើង ៤,៦ ភាគរយពី ៣៦២,៧០៨ តោនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការតភ្ជាប់អាកាសចរណ៍បង្កើតសន្ទុះសម្រាប់ទំនាក់ទំនងវៀតណាម-កម្ពុជាឈានឡើង កម្ពុជាជាទីផ្សារនាំចូលជីធំជាងគេរបស់វៀតណាម |
![]() |
ការនាំចេញអង្កររបស់កម្ពុជាកើនឡើង ៤,៦% |
របាយការណ៍បានបន្តថា ការនាំចេញនេះធ្វើឱ្យកម្ពុជារកចំណូលបានចំនួន ២៨០ លានដុល្លារ កើនឡើងពី ២៥៣ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រទេសចិនគឺជាប្រទេសនាំចូលអង្ករធំជាងគេរបស់កម្ពុជា ខណៈចិនបានទិញអង្ករចំនួន ៧៧,២០៤ តោន ដែលមានតម្លៃ ៤៨ លានដុល្លារក្នុងអំឡុងពេលនោះ។
របាយការណ៍បានឱ្យដឹងថា លើសពីនេះ ព្រះរាជាណាចក្រកម្ពុជាបាននាំចេញអង្ករចំនួន ១៨៦,៣៧៧ តោន ដែលមានតម្លៃ ១៤៤ លានដុល្លារ ទៅកាន់ប្រទេសចំនួន ២៦ ក្នុងប្លុកសហភាពអឺរ៉ុប ៧៧,៩៣៣ តោន មានតម្លៃ ៥៣លានដុល្លារ ទៅកាន់ប្រទេសចំនួន ៧ ក្នុងតំបន់អាស៊ាន រួមមានទីម័រឡេស្តេរ និង ៣៨,០៣២ តោន មានតម្លៃ ៣៣លានដុល្លារ ទៅកាន់គោលដៅផ្សេងៗទៀត។
របាយការណ៍បានបញ្ជាក់ថា ពូជអង្ករដែលបាននាំចេញរួមមាន អង្ករក្រអូប អង្ករសគ្រាប់វែង អង្ករសម្រូប និងអង្ករសរីរាង្គ ដោយបានលើកឡើងថា អង្ករក្រអូបមានចំនួន ៧០,៥ ភាគរយនៃការនាំចេញសរុប។
កម្ពុជាក៏បាននាំចេញស្រូវចំនួន ២,៧១១,១៧៩ តោន ដែលមានតម្លៃ ៧៨៤ លានដុល្លារទៅកាន់ប្រទេសជិតខាងក្នុងអំឡុងពេលដូចគ្នានេះ។
យោងតាមក្រសួងកសិកម្មបានឱ្យដឹងថា ប្រទេសកម្ពុជាមានផ្ទៃដីដាំស្រូវចំនួន ៣,៥៤ លានហិកតា ដែលផ្តល់ទិន្នផលស្រូវប្រចាំឆ្នាំចំនួន ១២,៤៩ លានតោន។
បន្ទាប់ពីបំពេញតម្រូវការក្នុងស្រុក កម្ពុជាមានអតិរេកស្រូវ ៦,៥លានតោន មានន័យថាកម្ពុជាមានសមត្ថភាពនាំចេញអង្ករបានកាន់តែច្រើន។
ឥឡូវនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានកំណត់គោលដៅនាំចេញអង្ករយ៉ាងហោចណាស់មួយលានតោននៅឆ្នាំ ២០២៥៕
![]() របាយការណ៍របស់ក្រសួងទេសចរណ៍ដែលចេញផ្សាយនៅថ្ងៃសុក្រ ទី២៧ ខែកញ្ញានេះ បានបញ្ជាក់ថា ប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរបរទេសចំនួន ៤.២៩លាននាក់ ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ២០២៤ គឺកើនឡើង ២២.៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួនត្រឹម ៣.៥លាននាក់។ |
![]() ក្នុងឱកាសចុះពិនិត្យសុខភាព ផ្ដល់ថ្នាំពេទ្យ និងអំណោយនៅកម្ពុជា នារសៀលថ្ងៃទី២៤ ខែកញ្ញា គណៈប្រតិភូវេជ្ជបណ្ឌិត គិលានុបដ្ឋាកនៃមន្ទីរពេទ្យប្រជាយោធភាគបូព៌ា នាយកដ្ឋានភស្តុភារនៃយោធភូមិភាគទី៧ ដឹកនាំដោយលោកវរសេនីយ៍ទោ Phan Huu Hung នាយកមន្ទីរពេទ្យ បានអញ្ជើញចូលជួបសម្តែងការគួរសមថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ។ |
មតិពីមិត្តអ្នកអាន