Trending now

កម្ពុជា​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ ៤.២៩ លាន​នាក់​ក្នុង​រយៈពេល ៨ខែ គឺ​កើនឡើង ២២.៥ ភាគរយ

08:32 | 01/10/2024 អមរា

របាយការណ៍​របស់​ក្រសួងទេសចរណ៍​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី២៧ ខែកញ្ញា​នេះ បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​បានទទួល​ភ្ញៀវទេសច​រ​បរ​ទេស​ចំនួន ៤.២៩លាន​នាក់ ក្នុង​រយៈពេល ៨ខែ ដើមឆ្នាំ២០២៤ គឺ​កើន​ឡើង ២២.៥ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​មាន​ចំនួន​ត្រឹម ៣.៥លាន​នាក់។

ជប៉ុន​ចង់​សហការ​ទាក់ទាញ​ពលករ​មកពី​មូលដ្ឋាន​វៀតណាម ការ​សាង​សង់​ក្នុង​យុគ​សម័យ​ថ្មី​ត្រូវ​តែ​ទម្លុះ​ចូល​ទៅ​ក្នុង​ភាព​ទំនើប
កម្ពុជា​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ ៤.២៩ លាន​នាក់​ក្នុង​រយៈពេល ៨ខែ គឺ​កើនឡើង ២២.៥ ភាគរយ
ទេសចរណ៍​គឺជា​សសរស្តម្ភ​មួយ​ក្នុង​ចំណោម​សសរស្តម្ភ​ទាំង​បួន​ដែល​ជួយ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។

របាយការណ៍​បានឱ្យដឹងថា ប្រទេស​ថៃ​នៅ​តែ​ឈរ​កំពូល​តារាង​ជា​ប្រភព​ចូលមក​នៃ​អ្នក​ទេសចរ​អន្តរជាតិ​ដែល​មកដល់​ប្រទេស​កម្ពុជា​ក្នុង​អំឡុងពេល​ខែមករា​ដល់​ខែសីហា​ឆ្នាំ​នេះ បន្ទាប់មក​គឺ​វៀតណាម និង​ចិន។

របាយការណ៍​បាន​បន្តថា ប្រជាជន​ថៃ​ប្រមាណ ១.៣៤ លាន​នាក់​បានធ្វើ​ដំណើរ​មក​ក​ម្ពុ​ជា កើនឡើង ១៣ ភាគរយ។

យោងតាម​របាយការណ៍ ៣៥.៨ ភាគរយ​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​​សរុប​បាន​មក​​កម្ពុជា​តាម​​យន្តហោះ ខណៈ ៦៤.២ ភាគរយ​តាម​ផ្លូវ​គោក និង​ផ្លូវ​ទឹក។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ក្នុង​សារ​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក​ថា ទេសចរណ៍​គឺជា “មាស​បៃតង” របស់​កម្ពុជា ដែល​មាន​សារៈសំខាន់​ក្នុងការ​រួមចំណែក​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម។

លោក​បាន​និយាយថា ប្រទេស​កម្ពុជា​ត្រូវបាន​គេ​រំពឹងថា​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជិត ៦ លាន​នាក់​នៅ​ឆ្នាំ ២០២៤ និង​រហូត​ដល់ ៧ លាន​នាក់​នៅ​ឆ្នាំ ២០២៦ ។

លោក​មាន​ទំនុកចិត្ត​ថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​កម្រិត 4E ដែល​វិនិយោគ​ដោយ​ចិន ដែល​បានចាប់ផ្តើម​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០២៣ និង​អា​កាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​​កម្រិត 4F ដែល​រំពឹងថា​នឹងដាក់​ឱ្យប្រើ​ប្រាស់​នៅ​ឆមាស​ទី ១ ឆ្នាំ ២០២៥ នឹង ដើរ​តួនាទី​យ៉ាង​​សំខាន់​ក្នុង​ក​ារបម្រើ​ភ្ញៀវទេសច​រ​ក្នុង​រយៈពេល​​យូរ។

សាលាចំនួន ២៩ បានចូលរួមក្នុងពិធីបុណ្យទំនាក់ទំនងការបង្ការជំងឺមិនឆ្លង សាលាចំនួន ២៩ បានចូលរួមក្នុងពិធីបុណ្យទំនាក់ទំនងការបង្ការជំងឺមិនឆ្លង

យុគសម័យ - នាថ្ងៃទី ២៥ ខែកញ្ញា ក្រសួងអប់រំ និងបណ្តុះបណ្តាលបានសម្របសម្រួលជាមួយអង្គការ Plan International Vietnam រៀបចំព្រឹត្តិការណ៍ “មហោស្រពទំនាក់ទំនងសម្រាប់ការបង្ការជំងឺមិនឆ្លង” នៅវិទ្យាល័យ Lien Ha ស្រុក Dong Anh ទីក្រុងហាណូយ។

ចំណង​សាមគ្គីភាព​និង​មិត្តភាព​រវាង​វៀត​ណាម​និង​កម្ពុជា​គឺ​ជា​និរន្តរ៍​និង​រឹងមាំ ចំណង​សាមគ្គីភាព​និង​មិត្តភាព​រវាង​វៀត​ណាម​និង​កម្ពុជា​គឺ​ជា​និរន្តរ៍​និង​រឹងមាំ

ក្នុងឱកាសចុះពិនិត្យសុខភាព ផ្ដល់ថ្នាំពេទ្យ និងអំណោយនៅកម្ពុជា នារសៀលថ្ងៃទី២៤ ខែកញ្ញា គណៈប្រតិភូវេជ្ជបណ្ឌិត គិលានុបដ្ឋាកនៃមន្ទីរពេទ្យប្រជាយោធភាគបូព៌ា នាយកដ្ឋានភស្តុភារនៃយោធភូមិភាគទី៧ ដឹកនាំដោយលោកវរសេនីយ៍ទោ Phan Huu Hung នាយកមន្ទីរពេទ្យ បានអញ្ជើញ​ចូលជួបសម្តែងការគួរសមថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ។

អមរា

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស