Trending now

បន្តរក្សា ពូនជ្រំ និងអភិវឌ្ឍទំនាក់ទំនងវៀតណាម-កម្ពុជា

07:00 | 25/11/2024

វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងទាំងពីរ ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងឧបទ្វីបឥណ្ឌូចិន និងស្ថិតនៅក្នុងតំបន់ទន្លេមេគង្គផ្នែកខាងក្រោមជាមួយគ្នា ជាពិសេសមានភូមិសាស្ត្រនយោបាយដ៏សំខាន់បំផុត ហើយជាកន្លែងតភ្ជាប់តំបន់ប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។

វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគវៀតណាម-កម្ពុជា ក្រោមប្រធានបទ៖ ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន និងសេដ្ឋកិច្ចឌីជីថល វៀតណាម-កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែន

ជាមួយនឹងភាពស្រដៀងគ្នាជាច្រើន ប្រទេសទាំងពីរតែងតែចងភ្ជាប់ជាមួយគ្នា ចែករំលែកគ្នា និងជួយគ្នាទៅវិញទៅមកក្នុងបុព្វហេតុរំដោះជាតិ និងឯកភាពទឹកដីនាអតីតកាល ក៏ដូចជាក្នុងការកសាង និងការពារមាតុភូមិនៅសព្វថ្ងៃនេះ។

ក្រឡេកទៅមើលប្រវត្តិសាស្ត្រវិញ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៦៧ ក្នុងសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ លោកប្រធានហូជីមិញ បានសរសេរថា “ការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ គឺជានិមិត្តរូបដ៏ត្រចះត្រចង់នៃចំណងមិត្តភាព និងសាមគ្គីភាពក្នុងការប្រយុទ្ធ។ នោះគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយរវាងវៀតណាម និងកម្ពុជា ដែលជាកត្តាវិជ្ជមានក្នុងការរក្សាសន្តិភាពនៅឥណ្ឌូចិន និងអាស៊ីអាគ្នេយ៍” ហើយមួយថ្ងៃក្រោយមក គឺថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ១៩៦៧ វៀតណាមនិងកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ដោយបើកទំព័រថ្មីក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

បន្តរក្សា ពូនជ្រំ និងអភិវឌ្ឍទំនាក់ទំនងវៀតណាម-កម្ពុជា
បន្តរក្សា ពូនជ្រំ និងអភិវឌ្ឍទំនាក់ទំនងវៀតណាម-កម្ពុជា

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាចំណុចភ្លឺក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ បច្ចុប្បន្ន វៀតណាមជាដៃគូពាណិជ្ជកម្មធំទីបីរបស់កម្ពុជា និងជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាក្នុងអាស៊ាន។ រហូតមកដល់ពេលនេះ វៀតណាមមានគម្រោងវិនិយោគជាង ២០០ នៅកម្ពុជា ជាមួយនឹងដើមទុនចុះបញ្ជីសរុបចំនួន ២.៩៤ ពាន់លានដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ាន និងជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៥ ដែលមានទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ធំជាងគេនៅកម្ពុជា។ ជាពិសេស កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេស និងដែនដីដែលវៀតណាមបានវិនិយោគនៅក្រៅប្រទេស។

វៀតណាមមានគម្រោងវិនិយោគនៅក្នុងខេត្ត ក្រុងទាំង ១៨/២៥ របស់ប្រទេសកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗដូចជា កសិកម្ម ទូរគមនាគមន៍ ធនាគារ សេវាកម្មហិរញ្ញវត្ថុ ឧស្សាហកម្មកែច្នៃ និងកែច្នៃម្ហូបអាហារ ការរុករករ៉ែ អាកាសចរណ៍ និងទេសចរណ៍។

វិស័យសហប្រតិបត្តិការដូចជា៖ ការអប់រំ បណ្តុះបណ្តាល ចរាចរណ៍ ការដឹកជញ្ជូន វប្បធម៌ សុខាភិបាល ទូរគមនាគមន៍... ក៏ត្រូវបានប្រទេសទាំងពីរយកចិត្តទុកដាក់ និងជម្រុញផងដែរ។ ជារៀងរាល់ឆ្នាំ វៀតណាមបានផ្តល់អាហារូបករណ៍រយៈពេលវែងដល់និស្សិតកម្ពុជារាប់រយនាក់ ហើយចំនួននិស្សិតវៀតណាមដែលកំពុងសិក្សានៅកម្ពុជាកាន់តែកើនឡើង។ វៀតណាមតែងតែរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃសម្រាប់ប្រជាជនកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម

នៅឯវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ ជាពិសេសនៅអង្គការសហប្រជាជាតិ អាស៊ាន និងយន្តការដែលដឹកនាំដោយអាស៊ាន ប្រទេសទាំងពីរបានសហការយ៉ាងជិតស្និទ្ធ ចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក ព្រមទាំង រួមចំណែកក្នុងការលើកកម្ពស់កិត្យានុភាព និងតួនាទីរបស់ប្រទេសនីមួយៗនៅលើឆាកអន្តរជាតិ។

បន្ទាប់ពីរយៈពេល ៥៧ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា និងវៀតណាមបានឈានដល់កម្ពស់ថ្មី។ ទំនាក់ទំនងដ៏ល្អនោះបានក្លាយទៅជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ។ ប្រទេសទាំងពីរនឹងសហការយ៉ាងជិតស្និទ្ធថែមទៀត ដើម្បីសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍នៃប្រទេសនីមួយៗ ក៏ដូចជានៅក្នុងតំបន់ និងពិភពលោក៕

វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគវៀតណាម-កម្ពុជា ក្រោមប្រធានបទ៖ ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន និងសេដ្ឋកិច្ចឌីជីថល វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគវៀតណាម-កម្ពុជា ក្រោមប្រធានបទ៖ ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន និងសេដ្ឋកិច្ចឌីជីថល

នារសៀលថ្ងៃទី២៥ ខែធ្នូ នៅរាជធានីភ្នំពេញ ស្ថាប័នពាណិជ្ជកម្មនៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា សហការជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមនិងសមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) បានរៀបចំ “វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគវៀតណាម-កម្ពុជា ក្រោមប្រធានបទ៖ ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន និងសេដ្ឋកិច្ចឌីជីថល” ដើម្បីគាំទ្រ និងបង្កើតលក្ខខណ្ឌសម្រាប់អង្គភាពអាជីវកម្មវៀតណាមក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ តភ្ជាប់សហគមន៍អាជីវកម្មរវាងប្រទេសទាំងពីរ។

វៀតណាម-កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែន វៀតណាម-កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែន

នារសៀលថ្ងៃទី១០ ខែធ្នូ នៅទីក្រុងហូជីមិញ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាម បានសហការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ រៀបចំកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង ការពារ និងរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែនវៀតណាម-កម្ពុជា។

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស