Trending now

ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែនវៀតណាម-កម្ពុជា

18:15 | 11/12/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី១០ ខែធ្នូ នៅរាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបលោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសម និងជម្រាបលា ខណៈលោកបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

កិច្ចពិភាក្សាស្ដីពីការគ្រប់គ្រង និងការពារព្រំដែនវៀតណាម - កម្ពុជានៅខេត្ត Long An (វៀតណាម) រួមគ្នាកសាង និងការពារព្រំដែនវៀតណាម​ - កម្ពុជា ប្រកបដោយសន្តិភាព និងមិត្តភាព
លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ចូលជួបសម្តែងការគួរសម និងជម្រាបលា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ចូលជួបសម្តែងការគួរសម និងជម្រាបលា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

ថ្លែងមតិក្នុងជំនួបនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ដែលបានបញ្ចប់ភារកិច្ចដោយជោគជ័យ និងបានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់ឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា។

សម្ដេចមហាបវរធិបតីបានសម្តែងនូវសេចក្តីរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។ សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះការដែលប្រទេសទាំងពីររក្សាជាប្រចាំនូវដំណើរទស្សនកិច្ច ការជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងយន្តការនៃកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ និងក្រសួង ស្ថាប័ននានា។

ទន្ទឹមនឹងនោះ ការរៀបចំជាប្រចាំយន្តការសហប្រតិបត្តិការផ្សេងទៀតបានរួមចំណែកលើកកំពស់ទំនុកចិត្តខាងនយោបាយ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឯកភាពលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរ បង្កើតសន្ទុះថ្មីសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ដែលតែងតែផ្តល់ការគាំទ្រ ជំនួយ និងបង្កើតលក្ខខណ្ឌអំណោយផលល្អបំផុតក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជារបស់លោក។ លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏អស្ចារ្យលើគ្រប់វិស័យដែលកម្ពុជាសម្រេចបាននាពេលថ្មីៗនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលរួមចំណែកលើកកំពស់តួនាទី និងកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ។

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានមានប្រសាសន៍ថា ក្នុងរយៈពេល ៤៤ ឆ្នាំដែលបំពេញការងារយ៉ាងជិតស្និទ្ធជាមួយកម្ពុជា នាពេលខាងមុខ មិនថាលោកកាន់មុខតំណែងអ្វី ក៏ដោយក៏លោកនឹងបន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការល្អ និងសាមគ្គីភាពរវាងវៀតណាម និងកម្ពុជា៕

កិច្ចពិភាក្សាស្ដីពីការគ្រប់គ្រង និងការពារព្រំដែនវៀតណាម - កម្ពុជានៅខេត្ត Long An (វៀតណាម) កិច្ចពិភាក្សាស្ដីពីការគ្រប់គ្រង និងការពារព្រំដែនវៀតណាម - កម្ពុជានៅខេត្ត Long An (វៀតណាម)

ថ្ងៃទី១៤ ខែធ្នូ ប៉ុស្តិ៍ការពារព្រំដែន Song Trang កងទ័ពការពារព្រំដែនខេត្ត Long An បានសហការជាមួយកងវរសេនាតូចការពារព្រំដែនលេខ៣ ខេត្តព្រៃវែង រៀបចំកិច្ចពិភាក្សាស្ដីពីការគ្រប់គ្រង និងការពារព្រំដែន។

រួមគ្នាកសាង និងការពារព្រំដែនវៀតណាម​ - កម្ពុជា ប្រកបដោយសន្តិភាព និងមិត្តភាព រួមគ្នាកសាង និងការពារព្រំដែនវៀតណាម​ - កម្ពុជា ប្រកបដោយសន្តិភាព និងមិត្តភាព

នាពេលកន្លងទៅ គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc ប្រទេសវៀតណាម បាននិងកំពុងអនុវត្តដំណោះស្រាយស្របគ្នា សំដៅលើកកំពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចការបរទេសការពារព្រំដែន បង្កើនកម្លាំងទូទៅក្នុងការគ្រប់គ្រង ការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពទឹកដី សន្តិសុខនៅតំបន់ព្រំដែនជាតិ ការពារមាតុភូមិពីតាំងពីមិនទាន់កើតមានឡើង និងពីចម្ងាយ ។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី