Trending now

កម្ពុជា​និង​ចិន​​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​តំបន់​ត្រីកោណមាស

20:40 | 29/12/2019 (សរុបដោយវិច្ឆិកា)

នៅ​ថ្ងៃទី២៤​ ​ខែធ្នូ​នេះ​ ​នាយ​ឧត្តមសេនីយ៍​ ​មាស​ ​វិ​រិទ្ធ​ ​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​ ​ទៅ​ចូលរួម​កិច្ចប្រជុំ​ទ្វេភាគី​ ​កម្ពុជា​-​ចិន​ ​លើក​ទី៨​ ​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​នៅ​ខេត្ត​ឆាង​សា​ ​និង​ខេ​ត្ត​ហួណា​ន​ ​ ​ប្រទេស​ចិន​។​

ទិដ្ឋភាពនៃកិច្ចប្រជុំ។ (ប្រភព៖​ dap-news)

ប្រតិ​ភូម​កម្ពុជា​ ​មានការ​ចូលរួម​ភាគី​មាន​តំណាង​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ ​ដូចជា​ ​ក្រសួង​សង្គមកិច្ច​ ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​ ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​និង​ភាគី​ចិន​ ​មានការ​ចូលរួម​ពី​លោក​ ​លាង​ ​យុន​ ​អគ្គលេខាធិការ​រង​ ​នៃ​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​គ្រឿងញៀន​ចិន​ ​និង​ជា​អគ្គនាយក​ ​នៃ​អគ្គនាយក​ដ្ឋាន​ត្រួតពិនិត្យ​គ្រឿងញៀន​ ​នៃ​ក្រសួង​សន្តិសុខ​សាធារណ​ចិន​ ​តំណាង​មូលនិធិ​ត្រួតពិនិត្យ​គ្រឿងញៀន​ចិន​ ​និង​តំណាង​ខេត្ត​ហ៊ូ​ណាន​ ​និង​ខេត្ត​យូ​ណាន​។​ ​ ​

​បើ​តាម​នាយ​ឧត្តមសេនីយ៍​ ​មាស​ ​វិ​រិទ្ធ​ ​បានឱ្យ​ដឹង​ថា​ ​កិច្ចប្រជុំ​នេះ​ ​គឺជា​កិច្ចប្រជុំ​ផ្លាស់វេន​គ្នា​ប្រចាំឆ្នាំ​ ​ដោយ​ផ្តោត​ទៅលើ​កិច្ចការ​សំ​ខាន់​ៗ​មួយចំនួន​ ​ដូចជា​ ​ការចែក​រំលែក​ព័ត៌មាន​ស្តី​ពី​គ្រឿងញៀន​ទៅវិញទៅមក​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ការងារ​អនុវត្ត​ច្បាប់​ ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​កាត់បន្ថយ​តម្រូវការ​ ​និង​ការ​គាំទ្រ​ការ​បណ្តុះបណ្តាល​ ​និង​សម្ភារ​។​

​នាយ​ឧត្តមសេនីយ៍​ ​មាស​ ​វិ​រិទ្ធ​ ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ​តាមរយៈ​កិច្ចប្រជុំ​នេះ​ ​ភាគី​ទាំងពីរ​ ​កម្ពុជា​-​ចិន​ ​បាន​ឯកភាព​គ្នា​ ​នឹង​ពង្រឹងពង្រីក​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ ​ដើម្បី​រឹតចំណង​សាមគ្គីភាព​រវាង​ប្រទេស​ទាំងពីរ​។​

​ជាមួយគ្នា​នេះ​ ​លោក​ ​យ៉ាង​ ​ហ្វេ​នរី​ ​ប្រធាន​មូលនិធិ​ត្រួតពិនិត្យ​គ្រឿងញៀន​ ​នៃ​គណៈកម្មការ​ជាតិ​ត្រួតពិនិត្គ្រឿងញៀន​ចិន​ ​បាន​ផ្តល់​សម្ភារ​តេ​ស្ត​បឋម​ ​ស្វែងរក​សារធាតុ​ញៀន​ ​ដែល​មានតម្លៃ​ ​៥០០,០០០យ័ន​ ​ដល់​កម្ពុជា​ផង​ដែរ​។​ ​

​សូម​បញ្ជាក់​ថា​ ​ ​កម្ពុជា​ ​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ប្រជុំ​ទ្វេភាគី​ ​កម្ពុជា​-​ចិន​ ​ថ្នាក់​មន្ត្រី​ជាន់ខ្ពស់​ ​លើក​ទី៩​ ​ ​ឆ្នាំ២០២០​ ​នៅ​ប្រទេស​កម្ពុជា​៕​

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើនទំហំពាណិជ្ជកម្ម វៀតណាម-កម្ពុជា ដល់ ២០ ពាន់លានដុល្លារ
ថ្នាក់ដឹកនាំនាយទាហានវ័យក្មេងនៃកងទ័ពវៀតណាម និងកម្ពុជា រួមចំណែកពូនជ្រំចំណងមិត្តភាពរវាងប្រទេសទាំងពីរ
អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម