ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិទាំង៣ វៀតណាម ឡាវ និងកម្ពុជា និងទស្សនានូវការធ្វើលំហាត់សមយុទ្ធរួមគ្នាស្ដីពីការសង្គ្រោះគ្រោះមហន្ដរាយរវាងកងទ័ពនៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅធនាគារភាគហ៊ុនពាណិជ្ជកម្មយោធា (MB) កម្ពុជា។
![]() |
លោកនាយឧត្តមសេនីយ៍ Phan Van Giang ប្រគល់រូបលោកអ៊ំ ហូ ដល់ធនាគារភាគហ៊ុនពាណិជ្ជកម្មយោធា (MB) កម្ពុជា |
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ និងសមិទ្ធិផលសំខាន់ៗដែលធនាគារ (MB) កម្ពុជាសម្រេចបានក្នុងរយៈពេលកន្លងមក។ ជាពិសេស លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់ធនាគារ (MB) កម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរួមរបស់កម្ពុជា លើកកម្ពស់ស្មារតីទំនួលខុសត្រូវសង្គមរបស់អាជីវកម្ម ក៏ដូចជាសកម្មភាពជាក់ស្តែងដែលរួមចំណែករឹតបន្តឹងទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងវៀតណាម និងកម្ពុជា។
ដើម្បីបន្តអះអាងនូវកិត្យានុភាព និងតួនាទីរបស់ធនាគារ MB កម្ពុជា លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើថា នាពេលខាងមុខ ធនាគារ MB កម្ពុជាបន្តរក្សាស្មារតីសាមគ្គីភាពរវាងកម្មាភិបាល និងបុគ្គលិកទាំងកម្ពុជា និងវៀតណាម ហើយបន្តយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស និងមានលទ្ធភាពក្នុងការស្រាវជ្រាវ អនុវត្តកម្មវិធីនិងគ្រប់គ្រប់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ យកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់កម្មាភិបាល និងបុគ្គលិកដើម្បីលើកកម្ពស់ធនធានមនុស្ស ធ្វើជាមូលដ្ឋានសម្រាប់កំណើន និងអភិវឌ្ឍប្រកបដោយចីរភាព។ សកម្មភាពពាណិជ្ជកម្មត្រូវផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការទូតសេដ្ឋកិច្ចនិងការទូតការពារជាតិ។ ធនាគារ (MB) កម្ពុជា ត្រូវតែខិតខំឥតឈប់ឈរដើម្បីបំពេញភារកិច្ចដែលបានប្រគល់ជូន ព្រមទាំងមានការទទួលខុសត្រូវជាស្ពានតភ្ជាប់សម្រាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងការពារប្រទេស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំធនាគារ MB កម្ពុជានិយាយរួម និងកម្មាភិបាលនិងបុគ្គលិកវៀតណាមនីមួយៗត្រូវដើរតួជាឯកអគ្គរដ្ឋទូតវប្បធម៌ តំណាងឲ្យរូបភាពកងទ័ពអ៊ំ ហូ ដើម្បីថែរក្សា និងអភិវឌ្ឍទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងក្រសួងការពារជាតិទាំងពីរ និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ បន្តអនុវត្តកម្មវិធីសន្តិសុខសង្គម រួមចំណែកយ៉ាងធំធេងថែមទៀតដល់សហគមន៍។ បន្តសហការជាមួយស្ថាប័ន និងអង្គភាពអាជីវកម្មនៃកងទ័ពវៀតណាមនៅកម្ពុជា ដើម្បីផ្សព្វផ្សាយតម្លៃវប្បធម៌ គោរពច្បាប់ និងបង្កើតសេចក្តីទុកចិត្តពីរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា ក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា ជានិច្ចកាលគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធនាគារ MB កម្ពុជា ប្រតិបត្តិការកាន់តែមានប្រសិទ្ធភាពថែមទៀត៕
![]() យុគសម័យ - ការប្រកួតកីឡាបានបង្កើតកន្លែងលេងកីឡាប្រកបដោយសុខភាពល្អ និងគួរឱ្យរំភើបចិត្តសម្រាប់ប្រជាជននៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា ដើម្បីប្រាស្រ័យទាក់ទងនិងពង្រឹងសាមគ្គីភាព។ |
![]() នាថ្ងៃទី ១៨ កក្កដា នៅខេត្ត Quang Nam ភាគកណ្តាលវៀតណាម តុលាការប្រជាជនកំពូលវៀតណាមបានរៀបចំកិច្ចប្រជុំតុលាការបណ្តាខេត្តជាប់ព្រំដែនវៀតណាម កម្ពុជា ឡាវ។ លោក Nguyen Hoa Binh សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានតុលាការប្រជាជនកំពូលវៀតណាម បានអញ្ជើញជាអធិបតីនៃសន្និសីទ។ |
មតិពីមិត្តអ្នកអាន