Trending now
លោកប្រធានរដ្ឋសភា Tran Thanh Man មានជំនួបជាមួយប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖

បន្តចម្លងចលនា «បណ្តុះពន្លកមិត្តភាព» ដែលសមាគមទាំងពីរបានអនុវត្តក្នុងរយៈពេលកន្លងមក

16:04 | 24/11/2024

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានមានជំនួបជាមួយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមមិត្តភាពសភាកម្ពុជា-វៀតណាម និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម។

ប្រធានតុលាការកំពូលនៃប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ ចុះហត្ថលេខាលើខ្លឹមសារនៃការទប់ស្កាត់បទល្មើស និងការដោះស្រាយវិវាទរដ្ឋប្បវេណីឆ្លងដែន ទីក្រុងហូជីមិញ (វៀតណាម)៖ ការប្រកួតកីឡាមិត្តភាពរវាងនិស្សិតនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមមិត្តភាពសភាកម្ពុជា-វៀតណាម និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមមិត្តភាពសភាកម្ពុជា-វៀតណាម និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម

លោកប្រធានរដ្ឋសភា Tran Thanh Man បានអះអាងថា គោលនយោបាយឥតងាករេរបស់បក្ស និងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពខ្ពស់ចំពោះការពង្រឹង និងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង វៀតណាម-កម្ពុជា ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។ វៀតណាមចាត់ទុកថាសមិទ្ធផលរបស់កម្ពុជាជាប្រភពនៃការលើកទឹកចិត្តដ៏ធំធេងសម្រាប់វៀតណាម ហើយក៏ជាសមិទ្ធិផលរបស់វៀតណាមផងដែរ។

ដោយសង្កត់ធ្ងន់លើសក្តានុពលដ៏ធំធេងរវាងប្រទេសទាំងពីរ លោកប្រធានរដ្ឋសភា Tran Thanh Man បានស្នើឲ្យប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការវិនិយោគរបស់អង្គភាពអាជីវកម្មវៀតណាមនៅកម្ពុជា។

លោកប្រធានរដ្ឋសភា Tran Thanh Man បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទោះក្នុងឋានៈណាក៏ដោយ ក៏បានរួមចំណែកយ៉ាងសំខាន់ជាច្រើនក្នុងការពូនជ្រំ និងពង្រឹងចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

លោកប្រធានរដ្ឋសភា Tran Thanh Man សង្ឃឹមថា ដោយមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះទឹកដី និងមនុស្សវៀតណាម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នឹងបន្តរួមចំណែកជាវិជ្ជមានក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ សមាគមមិត្តភាពកម្ពុជា-វៀតណាម និងសមាគមមិត្តភាពវៀតណាម-កម្ពុជា ពង្រឹងការងារអប់រំ និងផ្សព្វផ្សាយ ដើម្បីឱ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវជនជំនាន់ក្រោយ មានការយល់ដឹងកាន់តែស៊ីជម្រៅអំពីអត្ថន័យ សារៈសំខាន់ ក៏ដូចជាឃើញយ៉ាងច្បាស់នូវការទទួលខុសត្រូវរបស់ខ្លួនក្នុងការថែរក្សា និងពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ; បន្តចម្លងចលនា «បណ្តុះពន្លកមិត្តភាព» ដែលសមាគមទាំងពីរបានអនុវត្តក្នុងរយៈពេលកន្លងមក។

លើសពីនេះ បន្តយកចិត្តទុកដាក់ និងបង្កើតលក្ខណៈងាយស្រល់ដល់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា ដើម្បីឲ្យពួកគេមានជីវភាពប្រកបដោយស្ថិរភាព សមាហរណកម្មក្នុងប្រទេសសាមី និងដើរតួជាស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ; ទន្ទឹមនឹងនោះ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកវិនិយោគ និងធុរកិច្ចវៀតណាមដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា បន្ទាប់រយៈពេល ៥៧ ឆ្នាំ ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតមក គណបក្សប្រជាជនកម្ពុជា រដ្ឋ និងប្រជាជនកម្ពុជា មិនដែលភ្លេចការជួយឧបត្ថម្ភដោយស្មោះស្ម័គ្ររបស់វៀតណាមក្នុងសម័យកាលមុន ក៏ដូចជាសព្វថ្ងៃនេះឡើយ ព្រមទាំងអះអាងថានឹងជំរុញសក្តានុពលនៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងភាគីទាំងពីរ ក្នុងស្មារតីដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានឯកភាពគ្នា។

ដោយចែករំលែកអំពីសកម្មភាពមួយចំនួនរបស់សមាគមមិត្តភាពកម្ពុជា-វៀតណាម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណចំពោះសមាគមមិត្តភាពវៀតណាម-កម្ពុជា ដែលបានជួយឧបត្ថម្ភនិស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀតណាម ព្រមទាំងសង្កត់ធ្ងន់ថា នាពេលខាងមុខ សមាគមនឹងដំណើរការប្រកបដោយប្រសិទ្ធភាព រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍរបស់ប្រទេស និងជាស្ពានតភ្ជាប់ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែងរវាងវៀតណាម និងកម្ពុជា៕

កិច្ច​ការ​ស្នេហា​ឆ្លង​ដែន​រវាង​វៀតណាម​និង​កម្ពុជា កិច្ច​ការ​ស្នេហា​ឆ្លង​ដែន​រវាង​វៀតណាម​និង​កម្ពុជា

យុគសម័យ - ថ្វីត្បិតតែមានភាពខុសប្លែកគ្នាច្រើនទាំងភាសា វប្បធម៌ របៀបរស់នៅ... ស្នេហារបស់គូស្នេហ៍ឆ្លងដែនរវាងវៀតណាម និងកម្ពុជា នៅតែរឹងមាំ និងសប្បាយរីករាយ ដែលជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា ស្នេហា និងភាពសុខដុមរមនារវាងជាតិសាសន៍។

គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា បានទៅពិនិត្យជាក់ស្ដែងនៅតំបន់ត្រីកោណអភិវឌ្ឍន៍ គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា បានទៅពិនិត្យជាក់ស្ដែងនៅតំបន់ត្រីកោណអភិវឌ្ឍន៍

យោងតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី ២១ ខែតុលា ពីរដ្ឋសភាកម្ពុជា គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា បានទៅពិនិត្យជាក់ស្ដែងនៅតំបន់ត្រីកោណអភិវឌ្ឍន៍ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ នេះជាការពិនិត្យរួមលើកដំបូងរវាងរដ្ឋសភានៃប្រទេសទាំងបី។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជួយយុវជននៅ Lam Dong ឱ្យក្លាយជាអ្នកមាននៅលើទឹកដីកំណើតរបស់ពួកគេ
Da Rsal - ឃុំក្រីក្រមួយដែលបាន "ផ្លាស់ប្តូរស្បែករបស់ខ្លួន" ដោយសារការផ្លាស់ប្តូរឌីជីថល
Nghệ nhân thổ cẩm ở Da Long
បណ្ណាគារវៀតណាមនៅកណ្តាលប្រទេសជប៉ុន
ជំនួបសំណេះសំណាលដើម្បីអបអរសាទរខួប ៤០ ដែលទៅបំពេញភារកិច្ចអន្តរជាតិនៅកម្ពុជា