ដំណើរទស្សនកិច្ចនេះ រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម ឡាវ កម្ពុជា អាស្រ័យលើនោះ រួមចំណែកពង្រឹងទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងបី។
![]() |
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា |
តបតាមការអញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំង៣ វៀតណាម ឡាវ កម្ពុជា និងអញ្ជើញជាអធិបតីក្នុងលំហាត់សមយុទ្ធជួយសង្គ្រោះរួមរវាងកងទ័ពនៃប្រទេសទាំង៣ វៀតណាម-ឡាវ-កម្ពុជា ចាប់ពីថ្ងៃនេះថ្ងៃទី ២៣ ដល់ ២៦ ខែវិច្ឆិកា។
ដំណើរទស្សនកិច្ចនេះ រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម ឡាវ កម្ពុជា អាស្រ័យលើនោះ រួមចំណែកពង្រឹងទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងបី៕
![]() នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។ |
![]() នារសៀលថ្ងៃទី២០ ខែតុលា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបលោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម។ |
មតិពីមិត្តអ្នកអាន