Trending now

កងទ័ពជើងទឹកវៀតណាមផ្ទេរប្រគល់ជំនួយ​សម្ភារៈដល់កង​ទ័ពជើងទឹកកម្ពុជា

10:03 | 17/11/2024 យោងតាមវិទ្យុសំលេងវៀតណាម

នាព្រឹកថ្ងៃទី ១៥ វិច្ឆិកា នៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ខេត្ត Tay Ninh កងទ័ពជើងទឹកវៀតណាមបានរៀបចំពិធីប្រគល់ជំនួយសម្ភារៈជូនដល់កងទ័ពជើងទឹកកម្ពុជា ដែលមានតម្លៃសរុបជាង ២ ពាន់លានដុង (ជាង ៧៨.៧០០ ដុល្លារ)។

ទីក្រុងហូជីមិញ (វៀតណាម)៖ ការប្រកួតកីឡាមិត្តភាពរវាងនិស្សិតនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា វៀតណាម - កម្ពុជា៖ អ្នកជិតខាងមិត្តភាព
ឧត្តមនាវីទោ  Nguyen Viet Khanh ប្រគល់និមិត្តសញ្ញា ជូនដល់ប្រធានគណៈប្រតិភូកម្ពុជា។
ឧត្តមនាវីទោ Nguyen Viet Khanh ប្រគល់និមិត្តសញ្ញា ជូនដល់ប្រធានគណៈប្រតិភូកម្ពុជា។

ថ្លែងមតិក្នុងពិធីនេះ ឧត្តមនាវីទោ Pham Viet Khanh សេនាធិការរងនៃកងទ័ពជើងទឹកវៀតណាមបានអះអាងថា ការប្រគល់សម្ភារៈជូនដល់បញ្ជាការដ្ឋានការពារកោះឆ្នេរ នៃកងទ័ពជើងទឹកកម្ពុជា គឺជាសក្ខីភាពដ៏រស់រវើកនៃចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ លោកឧត្តមនាវីទោ សង្ឃឹមថា ជំនួយទាំងនេះនឹងរួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់នាយទាហាន និងយោធិននៃបញ្ជាការដ្ឋានការពារកោះឆ្នេរ នៃកងទ័ពជើងទឹកកម្ពុជា។

រីឯខ្លួនវិញ លោកឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹកកម្ពុជា បានថ្លែងអំណរគុណចំពោះការឧបត្ថម្ភរបស់ភាគីវៀតណាម និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងភាគីទាំងពីរ។ នេះជាលើកទី២ហើយ ក្នុងរយៈពេល៣ឆ្នាំកន្លងមក ដែលកងទ័ពជើងទឹកប្រជាជនវៀតណាម បានផ្តល់ជំនួយជាសម្ភារៈ រួមចំណែកលើកកំពស់ស្ថានភាពការងារ និងជីវភាពរស់នៅ ជូនដល់មន្ត្រីនិងនាយទាហាននៃកងទ័ពជើងទឹកកម្ពុជា៕

រឿងស្នេហាវៀតណាម-កម្ពុជា៖ សុភមង្គលក្រោមដំបូលតែមួយ រឿងស្នេហាវៀតណាម-កម្ពុជា៖ សុភមង្គលក្រោមដំបូលតែមួយ

នៅ​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម មាន​ប្ដី​ប្រពន្ធ​ពីរ​សញ្ជាតិ​ច្រើន​រស់នៅ។ ទោះបីជាជីវិតប្រចាំថ្ងៃរបស់ពួកគេមានលក្ខណៈវប្បធម៌ប្លែកៗក៏ដោយ ប៉ុន្តែពួកគេទាំងអស់គ្នាមានក្តីសុបិនដូចគ្នាក្នុងការកសាងគ្រួសារដែលមានសុភមង្គល។

សកម្មភាពស្ម័គ្រចិត្តតភ្ជាប់វៀតណាម-កម្ពុជា សកម្មភាពស្ម័គ្រចិត្តតភ្ជាប់វៀតណាម-កម្ពុជា

នៅវេលាម៉ោង ៩៖៣០ ព្រឹក ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ អ្នកស្រី Pham Thi Sen (អាយុ ៧៣ ឆ្នាំ) និងប្រជាជននៅឃុំ Tan Binh (ស្រុក Tan Bien ខេត្ត Tay Ninh) បានប្រមូលផ្តុំគ្នានៅគេហដ្ឋានវប្បធម៌ឃុំ ...

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី