Trending now
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំបារាំង Dinh Toan Thang៖

វៀតណាមអះអាង​ពី​ការ​សន្យា​ខ្ពស់បំផុតចំពោះការអភិវឌ្ឍសហគមន៍ហ្វ្រង់កូហ្វូន​

11:13 | 04/10/2024 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងឱកាសដែលអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន(OIF) លើកទី ១៩ នៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ ខែតុលា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang បានឲ្យដឹងថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមតែងតែចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន ដោយបង្ហាញពីការយកចិត្តទុកដាក់របស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការជាមួយ OIF និងប្រទេសជាសមាជិក។

អាថ៌កំបាំង​នៃ​ការ​ថែរក្សា​សម្រស់​ពី​ខាងក្នុង​យ៉ាង​ជ្រៅ​សម្រាប់​ស្ត្រី​ជាច្រើន​ សហគមន៍​វៀតណាម​នៅ​ជប៉ុន៖ រៀបចំ​ការ​ប្រកួត​បាល់ទាត់​ចំនួន​ពីរ​ដើម្បី​រៃអង្គាស​ប្រាក់​ជួយ​ប្រជាជន​ដែល​រង​ការ​ខូចខាត​ដោយ​ព្យុះ​លេខ​៣
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang ។
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang ។

“ជាលើកដំបូងដែលវៀតណាមបានចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន នៅថ្នាក់អគ្គលេខាបក្ស ប្រធានរដ្ឋ បានបង្ហាញពីសារៈសំខាន់របស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការជាមួយ OIF និងប្រទេសជាសមាជិក; ហើយបង្ហាញថា វៀតណាមជាសមាជិកដែលរួមចំណែកយ៉ាងសកម្មនិងមានទំនួលខុសត្រូវក្នុងការអភិវឌ្ឍសហគមន៍ហ្វ្រង់កូហ្វូន។ តាមរយៈការចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូននេះ OIF នឹងមើលឃើញការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់វៀតណាមក្នុងការលើកកម្ពស់វត្តមានក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅក្នុងហ្វ្រង់កូហ្វូន ហើយវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមជាស្ពាន លើកកម្ពស់ទំនាក់ទំនងរបស់សហគមន៍ហ្វ្រង់កូហ្វូន ជាមួយតំបន់។

លោកឯកអគ្គរដ្ឋទូត Dinh Toan Thang បានសង្កត់ធ្ងន់ថា វៀតណាម និងសហគមន៍ហ្វ្រង់កូហ្វូន នឹងបន្តពូនជ្រុំនិងពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូប្រកបដោយនិរន្តរភាពនិងយូរអង្វែងនាពេលខាងមុខ៕

ទទួលស្គាល់ការរួមចំណែករបស់ឯកអគ្គរដ្ឋទូត Dinh Toan Thang ក្នុងការផ្សព្វផ្សាយវប្បធម៌វៀតណាមលើឆាកអន្តរជាតិ ទទួលស្គាល់ការរួមចំណែករបស់ឯកអគ្គរដ្ឋទូត Dinh Toan Thang ក្នុងការផ្សព្វផ្សាយវប្បធម៌វៀតណាមលើឆាកអន្តរជាតិ

យុគសម័យ - យោងតាមឯកអគ្គរដ្ឋទូត Dinh Toan Thang ការផ្សព្វផ្សាយវប្បធម៌គឺជាកិច្ចការសំខាន់។ ភ្នាក់ងារតំណាងនៅប្រទេសបារាំងបានខិតខំប្រឹងប្រែងអនុវត្តសកម្មភាពជាច្រើនដើម្បីលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីដ៏ល្អរបស់វៀតណាមចំពោះមិត្តអន្តរជាតិ។

អនុរដ្ឋមន្ត្រីក្រសួងការបរទេស Le Thi Thu Hang អញ្ជើញទៅសាកសួរសុទុក្ខសហគមន៍ជនវៀតណាមនៅទីក្រុង Bordeaux ប្រទេសបារាំង អនុរដ្ឋមន្ត្រីក្រសួងការបរទេស Le Thi Thu Hang អញ្ជើញទៅសាកសួរសុទុក្ខសហគមន៍ជនវៀតណាមនៅទីក្រុង Bordeaux ប្រទេសបារាំង

យុគសម័យ - នាថ្ងៃទី ២១ ខែកក្កដា ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចធុរកិច្ចនៅប្រទេសបារាំង អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស លោកស្រី Le Thi Thu Hang បានអញ្ជើញទៅជួបសំណេះសំណាល និងប្រគល់សៀវភៅវៀតណាមដល់ប្រជាជននៅទីក្រុង Bordeaux ដែលជាមូលដ្ឋានមានជនជាតិវៀតណាមរស់នៅក្រៅប្រទេសយ៉ាងច្រើន និងសមាគមវៀតណាមជាច្រើនដែលមានសកម្មភាពលើវិស័យជាច្រើន។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ