Trending now

វៀតណាម៖ ពិធីចេញដំណើរ​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ

15:48 | 25/09/2024 យោងតាមវិទ្យុសំលេងវៀតណាម

នាព្រឹកថ្ងៃទី២៤ ខែកញ្ញា នៅតំបន់មូលដ្ឋានអាកាសយានដ្ឋានយោធា នៃកងពលធំលេខ៣៧១ (ទ័ពជើងអាកាស) ក្នុងអាកាសយានដ្ឋាន Noi Bai ក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិធីចេញដំណើរទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ជន​ជាតិ​វៀតណាម​នៅ​ក្រៅ​ប្រទេស​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​គ្រប់​ទិសទី​ក្នុង​ពេល​មាន​ខ្យល់​ព្យុះ និង​ទឹក​ជំនន់ UN Women វាយតំលៃខ្ពស់ចំពោះកម្មវិធីសកម្មភាពជាតិរបស់វៀតណាមលើស្ត្រី សន្តិភាព និងសន្តិសុខ
កងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព ថតរូបអនុស្សាវរីយ៍។
កងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព ថតរូបអនុស្សាវរីយ៍។

រាយការណ៍នៅក្នុងពិធីចេញដំណើរនេះ ឧត្តមសេនីយ៍ត្រី Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានឲ្យដឹងថា កងពេទ្យកម្រិត២ លេខ៦ ជាមួយនាយទាហាននិងបុគ្គលិកចំនួន៦៣នាក់ និងក្រុមវិស្វករលេខ៣ ដែលមានបុគ្គលិក ១៨៤នាក់ ត្រូវបានបណ្តុះបណ្តាលនិងត្រៀមលក្ខណៈគ្រប់គ្រាន់ ស្របតាមបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិនិងរដ្ឋាភិបាលនៃប្រទេសសាមី។

លោកឧត្តមសេនីយ៍ត្រី Pham Manh Thang បានសង្កត់ធ្ងន់ថា៖ “នាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានសម្របសម្រួលជាមួយវិទ្យាស្ថានពេទ្យយោធា និងអង្គភាពពាក់ព័ន្ធ ដើម្បីបណ្តុះបណ្តាលផ្នែកនយោបាយ យោធា ភស្តុភារបច្ចេកទេស ជំនាញវេជ្ជសាស្រ្ត និងចំណេះដឹងផ្នែករក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាពិសេសការបណ្តុះបណ្តាលប្រតិបត្តិ ដោយផ្សារភ្ជាប់ទៅនឹងស្ថានភាពនិងភារកិច្ចនៅបេសកកម្ម; សម្របសម្រួលជាមួយដៃគូអន្តរជាតិ ដើម្បីផ្តល់ការបណ្តុះបណ្តាលអំពីភាសាអង់គ្លេស និងខ្លឹមសារពិសេសមួយចំនួន ស្តីពីការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដូចជា៖ ការសង្គ្រោះបឋម ការដឹកជញ្ជូនផ្នែកវេជ្ជសាស្ត្រតាមផ្លូវអាកាស និងការទប់ស្កាត់អំពើហិង្សាផ្លូវភេទ ច្បាប់មនុស្សធម៌អន្តរជាតិ និងវិធីកំណត់អត្តសញ្ញាណជាតិផ្ទុះ ដើម្បីបំពេញតាមលក្ខណៈវិនិច្ឆ័យរបស់អង្គការសហប្រជាជាតិ និងតម្រូវការសម្រាប់បំពេញភារកិច្ចនៅបេសកកម្ម”។

នៅក្នុងពិធីនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានប្រគល់ទង់ជាតិជូនតំណាងក្រុមវិស្វករលេខ៣ និងកងពេទ្យកម្រិត២ លេខ៦ មុនពេលចេញដំណើរ។ អនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ វៀតណាមបានបញ្ជូននាយទាហាននិងយោធិនជំនាញជិត ៩០០នាក់ ក្នុងនោះមានមន្ត្រីនគរបាលប្រជាជនចំនួន ១៣នាក់ ទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានអះអាងថា នាយទាហានដែលបំពេញភារកិច្ចរក្សាសន្តិភាពគឺជា “អ្នកនាំសារសន្តិភាព” នៅអង្គការសហប្រជាជាតិ ដោយរួមចំណែកបំភ្លឺមុខមាត់របស់ប្រទេសជាតិនិងប្រជាជនវៀតណាម៕

ជន​ជាតិ​វៀតណាម​នៅ​ក្រៅ​ប្រទេស​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​គ្រប់​ទិសទី​ក្នុង​ពេល​មាន​ខ្យល់​ព្យុះ និង​ទឹក​ជំនន់ ជន​ជាតិ​វៀតណាម​នៅ​ក្រៅ​ប្រទេស​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​គ្រប់​ទិសទី​ក្នុង​ពេល​មាន​ខ្យល់​ព្យុះ និង​ទឹក​ជំនន់

យុគសម័យ - ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ រូបភាពនៃទឹកជំនន់ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងខេត្តភាគខាងជើងមិនត្រឹមតែមានការព្រួយបារម្ភដល់ប្រជាជនក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទាក់ទាញបេះដូងនៃជនបរទេសវៀតណាមរាប់លាននាក់ផងដែរ។ ពីគ្រប់ទិសទីលើពិភពលោក វៀតណាមនៅឯបរទេសតែងតែតាមដានការវិវឌ្ឍន៍នៃព្យុះ និងទឹកជំនន់ ហើយបានរួមដៃគ្នារៀបចំអំណោយ និងជួយឧបត្ថម្ភដល់ប្រជាជននៅតំបន់រងការខូចខាត។

UN Women វាយតំលៃខ្ពស់ចំពោះកម្មវិធីសកម្មភាពជាតិរបស់វៀតណាមលើស្ត្រី សន្តិភាព និងសន្តិសុខ UN Women វាយតំលៃខ្ពស់ចំពោះកម្មវិធីសកម្មភាពជាតិរបស់វៀតណាមលើស្ត្រី សន្តិភាព និងសន្តិសុខ

យុគសម័យ - នាថ្ងៃទី ៨ ខែសីហា រដ្ឋាភិបាលវៀតណាមបានប្រកាសជាផ្លូវការនូវកម្មវិធីសកម្មភាពជាតិលើកទី ១ (NAP) ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ដោយកត់សម្គាល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងវិស័យសន្តិភាព និងសន្តិសុខ។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ
ខេត្ត Soc Trang៖ ថែរក្សាជីវភាពរស់នៅរបស់ជនជាតិ​ខ្មែរ
ការពង្រឹងកិច្ចសហប្រតិបត្តិការបរទេសតាមរយៈការប្រកួតបាល់ទាត់