Trending now

វិនិយោគិនចិន និងកូរ៉េខាងត្បូង សហការគ្នាដំឡើងរថយន្តប្រភេទដឹកទំនិញនៅកម្ពុជា

19:52 | 25/11/2019 (សរុបដោយវិច្ឆិកា)

ក្រុមហ៊ុន Daehan Group មកពីប្រទេសកូរ៉េខាងត្បូង និងក្រុមហ៊ុន Sino Truk មកពីប្រទេសចិន បានសម្រេចសហការគ្នា ធ្វើការបណ្ដាក់ទុន រោងចក្រដំឡើងរថយន្តប្រភេទដឹកទំនិញ នាំចេញទៅក្រៅប្រទេស សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារប្រទេស ក្នុងតំបន់អាស៊ាន។

ពិធីចុះ MoU នេះដែរបានរៀបចំឡើងកាលពីពេលថ្មីៗកន្លងទៅនេះ ក្រោមអធិបតីភាពលោក សុខ ចិន្ដាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ (ប្រភព៖ FN)

ពិធីចុះ MoU នេះដែរបានរៀបចំឡើងកាលពីពេលថ្មីៗកន្លងទៅនេះ ក្រោមអធិបតីភាពលោក សុខ ចិន្ដាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Lee Jae - hoo តំណាងមកពីក្រុមហ៊ុន Daehan Group, លោក Yuan Zhongbo តំណាងក្រុមហ៊ុន Sino Truk រួមទាំងមានអ្នកចូលរួមជាច្រើនទៀតផងដែរ នៅសណ្ឋាគារសូហ្វី តែលភូគីត្រា។

លោក Lee Jae - hoo បានឱ្យដឹងថា ប្រទេសកម្ពុជា បានរក្សាកំណើនសេដ្ឋកិច្ចកម្រិតខ្ពស់ប្រចាំឆ្នាំ ដែលធ្វើឱ្យវិនិយោគិន មកពីគ្រប់តំបន់ចង់បណ្ដាក់ទុនវិនិយោគ ក្នុងប្រទេសនេះ។ អ្វីដែលសំខាន់នោះ គឺកម្ពុជាបានលើកទឹកចិត្ត ដល់វិស័យឧស្សាហកម្មកំពុងវិនិយោគ នៅក្នុងប្រទេសកម្ពុជា ជាពិសេសនោះកម្ពុជា បានក្លាយជាប្រទេសគំរូ និងនាំមុខគេក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់។

លោកបន្តថា ក្នុងកិច្ចសហការជាមួយក្រុមហ៊ុន Sino Truk លោករំពឹងថា នឹងអាចទទួលបានរថយន្តដ៏ល្អ និងមានការគាំទ្រពីបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ហើយក្រុមហ៊ុនទាំងពីរ ក៏មានផែនការនិងយុទ្ធសាស្ត្រធ្វើយ៉ាងណា ដើម្បីឱ្យក្លាយជាក្រុមហ៊ុននាំមុខគេ និងនាំចេញទៅកាន់តំបន់អាស៊ាន។

លោក Yuan Zhongbo បានឱ្យដឹងផងដែរថា ក្រុមហ៊ុនខ្លួនជាក្រុមហ៊ុនមានបទពិសោធន៍យូរឆ្នាំ ក្នុងការផលិតរថយន្តសម្រាប់នាំចេញ និងផ្គត់ផ្គង់នៅក្នុងប្រទេសចិន។ ក្រុមហ៊ុននេះ ក៏មានកិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាប្រទេសធំៗលើពិភពលោក ជំនាញផលិរថយន្តផងដែរមុននឹងយើងបានចុះហត្ថលេខា សហការជាមួយក្រុមហ៊ុន Daehan Group នៅក្នុងប្រទេសកម្ពុជានេះ។

លោកបន្តថា កម្ពុជាជាប្រទេសមួយ ដែលធ្វើមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ជាពិសេសគឺយុទ្ធសាស្ត្រផ្លូវមួយខ្សែក្រវ៉ាត់មួយ ដូច្នេះការពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន ដេហាន គ្រុប ក្នុងការពង្រីកសង្វាក់ផលិតកម្មនឹងអាចឱ្យពួកយើងក្លាយជាក្រុមហ៊ុនធំមួយ ក្នុងការផលិតរថយន្តសម្រាប់នាំចេញទៅកាន់តំបន់អាស៊ាន ក៏ដូចជាបណ្ដាប្រទេសជាច្រើនទៀត៕


ក្រុមហ៊ុនចិន Sinotruk គឺជាក្រុមហ៊ុនផលិតរថយន្តដឹកទំនិញរបស់រដ្ឋចិនដែលមានមូលដ្ឋាននៅ Jinan ខេត្ត Shandong ។ បច្ចុប្បន្នវាគឺជាក្រុមហ៊ុនផលិតឡានដឹកទំនិញធំជាងគេទី ៣ នៅចិន។

ក្រុមហ៊ុនកូរ៉ែខាងត្បូង Daehan Groupជាសហគ្រាសដែលមានឯកទេសក្នុងការផលិតប្រមូលផ្តុំនិងផ្គត់ផ្គង់រថយន្តដឹកទំនិញ។


(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៥៧ និង ៦៨៖ សហគ្រាសឯកជនមានឱកាសទម្លាយខ្លួននៅក្នុងយុគសម័យឌីជីថល
កាត់បន្ថយពេលវេលាដំណើរការសម្រាប់នីតិវិធីរដ្ឋបាលជាច្រើនក្រោមការគ្រប់គ្រងរបស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ការចេញលក្ខណៈវិនិច្ឆ័យសម្រាប់កម្លាំងពលកម្មបច្ចេកវិទ្យាឌីជីថលដែលមានគុណភាពខ្ពស់
មិត្តភក្តិអន្តរជាតិអបអរសាទរសមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម
លើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្អ ឲ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសវៀតណាម