Trending now

ធុរកិច្ចវៀតណាមនៅកម្ពុជាពង្រឹងតួនាទីរបស់ខ្លួនជាស្ពានសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ

09:15 | 09/09/2024 យោងតាមកាសែតកងទ័ពប្រជាជន

លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះប្រតិបត្តិការប្រកបដោយជោគជ័យរបស់ធុរកិច្ចវៀតណាមនិយាយរួម និងធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា និយាយដោយឡែក ​ដែល​បានរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុធនាគារ ក៏ដូចជាការលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា និងបង្ហាញពីចំណង​សាមគ្គីភាពរវាងកម្ពុជា និងវៀតណាម។

ខេត្ត Tay Ninh (វៀតណាម)៖ បើកការប្រឡងភាសាខ្មែរក្នុងកងទ័ពការពារព្រំដែនឆ្នាំ២០២៤ វៀតណាមនិងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌និងសិល្បៈ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក្នុង​ពិធី
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក្នុង​ពិធី

ថ្លែងក្នុងពិធីខួបលើកទី ១៥ នៃការបង្កើតធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា (BIDC) ដែលជាអង្គភាពសមាជិកនៃធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) នាល្ងាចថ្ងៃទី ៦ ខែកញ្ញា នៅរាជធានីភ្នំពេញ លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា បានសង្កត់ធ្ងន់ថា វត្តមានរបស់ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាមនៅកម្ពុជា ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ បង្ហាញពីការជឿទុកចិត្តរបស់អ្នកវិនិយោគវៀតណាមក្នុងវិស័យធនាគារនៅកម្ពុជា និងការតភ្ជាប់ទីផ្សារហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការគាំទ្រសម្រាប់ធុរកិច្ច នៃប្រទេសទាំងពីរ។

ថ្លែង​ក្នុងពិធីនេះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក៏បានវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវរបស់ BIDC ក្នុងការធ្វើអាជីវកម្មដែលផ្សារភ្ជាប់ជាមួយនឹងទំនួលខុសត្រូវចំពោះសង្គម និងតភ្ជាប់ទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ ហើយក៏បានចូលរួមចំណែកក្នុងការគាំទ្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ។

យោងតាម លោក Lam Van Hai អគ្គនាយក BIDC បន្ទាប់ពីការកសាង និងរីកចម្រើនរយៈពេល ១៥ ឆ្នាំ កន្លងមកនោះ BIDC បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបជាង ៩២០ លានដុល្លារអាមេរិក កើនឡើងជាមធ្យម ១៣% ក្នុងមួយឆ្នាំ និង​មាន​ប្រព័ន្ធបណ្តាញកំពុងពង្រីកកាន់តែខ្លាំងជាមួយនឹងសាខាចំនួន ១០ នៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ៗនៃប្រទេសកម្ពុជា និងវៀតណាម។

BIDC ចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើននៃទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម ដែលបច្ចុប្បន្នសម្រេច​បាន​ប្រមាណ ១០ ពាន់លានដុល្លារ/ឆ្នាំ ​បាន​ធ្វើឲ្យវៀតណាមក្លាយជាប្រទេសដែលមានប្រតិបត្តិការពាណិជ្ជកម្មនាំមុខគេជាមួយកម្ពុជា។ ទន្ទឹមនឹងនោះ រួមចំណែកបើកលំហូរទុន និងជំរុញសកម្មភាពវិនិយោគរបស់វៀតណាមនៅកម្ពុជា ដែលបច្ចុប្បន្នមានទុនចុះបញ្ជីជិត ៣ពាន់លានដុល្លារអាមេរិក និង​ស្ថិត​ក្នុងចំណោមប្រទេសវិនិយោគធំជាងគេទាំង ៥ នៅកម្ពុជា។

ក្នុងឱកាសគម្រប់ខួប ១៥ឆ្នាំនៃប្រតិបត្តិការនេះ BIDC មានកិត្តិយសទទួលបានគ្រឿងឥស្សរិយយសជាច្រើនពីព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា ជូនអង្គភាព និងថ្នាក់ដឹកនាំរបស់ធនាគារ BIDV និង BIDC៕

បង្កើតសមាគមមិត្តភាពវៀតណាម-កម្ពុជានៅឃុំ Viet Tien (Bac Giang) បង្កើតសមាគមមិត្តភាពវៀតណាម-កម្ពុជានៅឃុំ Viet Tien (Bac Giang)

យុគសម័យ - នាថ្ងៃទី ២៦ សីហា សមាគមមិត្តភាពវៀតណាម-កម្ពុជានៅឃុំ Viet Tien (ទីរួមខេត្ត Viet Yen ខេត្ត Bac Giang) បានបើកមហាសន្និបាតលើកទី ១ អាណត្តិ ២០២៤-២០២៧។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម-កម្ពុជា ត្រូវបានភាគីទាំងពីរអនុវត្តយ៉ាងទូលំទូលាយ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម-កម្ពុជា ត្រូវបានភាគីទាំងពីរអនុវត្តយ៉ាងទូលំទូលាយ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព

នារសៀលថ្ងៃទី៧ ខែសីហា កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កម្ពុជា លើកទី៧ បានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោកនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិកម្ពុជា អញ្ជើញជាសហអធិបតីនៃកិច្ចសន្ទនានេះ។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស