Trending now

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម-កម្ពុជា ត្រូវបានភាគីទាំងពីរអនុវត្តយ៉ាងទូលំទូលាយ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព

10:23 | 09/08/2024 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី៧ ខែសីហា កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កម្ពុជា លើកទី៧ បានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោកនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិកម្ពុជា អញ្ជើញជាសហអធិបតីនៃកិច្ចសន្ទនានេះ។

ប្រធានតុលាការកំពូលនៃប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ ចុះហត្ថលេខាលើខ្លឹមសារនៃការទប់ស្កាត់បទល្មើស និងការដោះស្រាយវិវាទរដ្ឋប្បវេណីឆ្លងដែន ការប្រជុំតាមអ៊ីនធឺណិតរវាងសម្ព័ន្ធមិត្តភាពមជ្ឈឺម និងសម្ព័ន្ធមិត្តភាពមូលដ្ឋាន៖ រំភើប ជាក់ស្តែង មានប្រសិទ្ធភាព
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកនាយឧត្តមសេនីយ៍ ចាយ សាំងយុន បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កម្ពុជា លើកទី៧
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកនាយឧត្តមសេនីយ៍ ចាយ សាំងយុន បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កម្ពុជា លើកទី៧

រីករាយទទួលស្វាគមន៍ ឧត្តមសេនីយឯក Hoang Xuan Chien និងគណៈប្រតិភូក្រសួងការពារជាតិវៀតណាមប្រចាំនៅកម្ពុជា ដើម្បីចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កម្ពុជា លើកទី៧ នាយឧត្តមសេនីយ៍ ទៀ សីហា បានផ្ញើលិខិតគោរពជូនចំពោះ នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម។ ទន្ទឹមនឹងនោះ លោកបានបង្ហាញការជឿជាក់ថា ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង ដែលកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាសសរស្តម្ភសំខាន់នឹងបន្តលើកកម្ពស់នាពេលខាងមុខ។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពកំពូលសម្រាប់ការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយកម្ពុជា។ លោកនាយឧត្តមសេនីយ៍ ចាយ សាំងយុន បានសង្កត់ធ្ងន់ថា កិច្ចសន្ទនានេះគឺជាសក្ខីភាពបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងកងទ័ពនៃប្រទេសទាំងពីរ រួមចំណែកពង្រឹងទំនាក់ទំនងវៀតណាម-កម្ពុជា។

នៅកិច្ចសន្ទនានេះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពពិភពលោក និងស្ថានភាពក្នុងតំបន់ និងបញ្ហាដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក និងអះអាងថា យន្តការដែលដឹកនាំដោយអាស៊ាន បន្តលើកកម្ពស់តួនាទីរបស់ខ្លួន ក្នុងការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងប្លុក ក៏ដូចជាជាមួយដៃគូខាងក្រៅ ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់។ អំពីបញ្ហាដែនសមុទ្រ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា វៀតណាមមានជំហររក្សាសន្តិភាព ស្ថិរភាព ធានាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជំលោះទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) អនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញ នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆ្ពោះទៅរកការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងស្របនឹងច្បាប់អន្តរជាតិ។

ទាក់ទិននឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ចាប់តាំងពីកិច្ចសន្ទនា លើកទី៦ (ខែមេសា ឆ្នាំ២០២៣) កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម-កម្ពុជា ត្រូវបានភាគីទាំងពីរអនុវត្តយ៉ាងទូលំទូលាយ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព រួមមាន៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ការបណ្តុះបណ្តាលធនធានមនុស្ស ការរក្សាយន្តការសន្ទនាប្រកបដោយប្រសិទ្ធភាព ជាពិសេសកិច្ចសន្ទនាគោលនយោបាយការពារជាតិ ការផ្លាស់ប្តូរព័ត៌មាននិងស្ថានភាព ការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង ការពារ និងរក្សាស្ថិរភាពនៃព្រំដែន និងបង្គោលព្រំដែន ការផ្លាស់ប្តូរ និងផ្សព្វផ្សាយអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពី កិច្ចសហប្រតិបត្តិការពហុភាគី ការសម្របសម្រួល និងការជួយគាំទ្រប្រកបដោយប្រសិទ្ធភាព ក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតនៅប្រទេសកម្ពុជា ក្នុងសម័យសង្រ្គាម ...

នាពេលខាងមុខ ដោយផ្អែកលើការអនុវត្តការយល់ដឹងរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ភាគីទាំងពីរនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការមួយចំនួន ដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការក្នុងការការពារព្រំដែន កងទ័ពជើងទឹក កងឆ្មាំសមុទ្រ ជាមួយនឹងយន្តការ និងសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាព ការបណ្តុះបណ្តាលធនធានមនុស្ស បន្តរក្សាយន្តការពិគ្រោះយោបល់ និងកិច្ចសន្ទនាប្រកបដោយប្រសិទ្ធភាព ការផ្លាស់ប្តូរនាយទាហានវ័យក្មេង ការសម្របសម្រួលក្នុងការផ្សព្វផ្សាយអប់រំជូនយោធិនគ្រប់ជំនាន់នៃប្រទេសនីមួយៗ ជាពិសេសយុវជនជំនាន់ក្រោយអំពីប្រវត្តិសាស្ត្រ អត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងមិត្តភាពរវាងប្រជាជន និងកងទ័ព នៃប្រទេសទាំងពីរ បន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសយន្តការដែលដឹកនាំដោយអាស៊ាន បន្តសម្របសម្រួល និងជួយគាំទ្រប្រកបដោយប្រសិទ្ធភាព ក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតនៅកម្ពុជាក្នុងសម័យសង្គ្រាម។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានឲ្យដឹងថា វៀតណាមសង្សឹមថាថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា នឹងគាំទ្រព្រឹត្តិការណ៍ទាំងឡាយដែលរៀបចំដោយវៀតណាម ជាពិសេសសកម្មភាពរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី២ នៅចុងឆ្នាំនេះ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអញ្ជើញ និងសង្សឹមថាថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា និងអង្គភាពអាជីវកម្មល្បីឈ្មោះ នឹងអញ្ជើញចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម លើកទី២។

នៅចុងបញ្ចប់នៃកិច្ចសន្ទនា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកនាយឧត្តមសេនីយ៍ ចាយ សាំងយុន បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កម្ពុជា លើកទី៧៕

នាំយកការងារឃោសនាអំពីសមុទ្រ និងកោះឱ្យស៊ីជម្រៅ រីកសាយភាយ ជាក់ស្តែង និងមានប្រសិទ្ធភាព នាំយកការងារឃោសនាអំពីសមុទ្រ និងកោះឱ្យស៊ីជម្រៅ រីកសាយភាយ ជាក់ស្តែង និងមានប្រសិទ្ធភាព

យុគសម័យ - នោះ​ជា​កិច្ចការ​សំខាន់​មួយ​ក្នុង​ការ​សម្របសម្រួល​ការ​ឃោសនា​នាពេល​ខាង​មុខ​រវាង​បញ្ជាការដ្ឋាន​តំបន់​៣ និង​មន្ទីរ​ឃោសនាការ​ខេត្ត។

ទីក្រុងហូជីមិញ (វៀតណាម)៖ ការប្រកួតកីឡាមិត្តភាពរវាងនិស្សិតនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា ទីក្រុងហូជីមិញ (វៀតណាម)៖ ការប្រកួតកីឡាមិត្តភាពរវាងនិស្សិតនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា

លេខាធិការដ្ឋានសមាគមនិស្សិតនៃអនុមហាវិទ្យាល័យគមនាគមន៍និងដឹកជញ្ជូនសហការជាមួយលេខាធិការដ្ឋានសមាគមនិស្សិតនៃអនុមហាវិទ្យាល័យបច្ចេកទេស Cao Thang និងគណៈគ្រប់គ្រងអន្តេវាសិកដ្ឋាននិស្សិតឡាវនៅទីក្រុងហូជីមិញ ទើបរៀបចំការប្រកួតកីឡាមិត្ដភាពរវាងនិស្សិតរបស់សាលាជាមួយនិស្សិតឡាវ-កម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី