Trending now

ប្រទេសវៀតណាម​ស្ថិត​ក្នុង​ក្រុម​ប្រទេសទាំង​៤​ដែល​សម្រេច​បាន​លទ្ធផល​ខ្ពស់​បំផុត​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិកពត៌មានវិទ្យា​អន្តរជាតិ​ឆ្នាំ​២០២៤

11:07 | 07/09/2024

ក្រសួងអប់រំនិងបណ្តុះបណ្តាល នៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះ បានប្រកាសថា ក្រុមជម្រើសជាតិវៀតណាម ដែលចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកពត៌មានវិទ្យាអន្តរជាតិ (IOI) ឆ្នាំ២០២៤ មានសិស្សចំនួន៤នាក់ សុទ្រតែទទួលបានមេដាយ រួមមាន៖ មេដាយមាស២គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​បាន​រាយការណ៍​នៅទិវាបុណ្យ​ជាតិ​វៀតណាម Agoda: វៀតណាម​ស្ថិត​ក្នុង​ចំណោម​គោលដៅ​កំពូល​ដែល​អ្នក​ទេសចរ​ឥណ្ឌា​ចង់វិល​ត្រឡប់​មកវិញ
ប្រទេសវៀតណាម​ស្ថិត​ក្នុង​ក្រុម​ប្រទេសទាំង​៤​ដែល​សម្រេច​បាន​លទ្ធផល​ខ្ពស់​បំផុត​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិកពត៌មានវិទ្យា​អន្តរជាតិ​ឆ្នាំ​២០២៤
ប្រទេសវៀតណាម​ស្ថិត​ក្នុង​ក្រុម​ប្រទេសទាំង​៤​ដែល​សម្រេច​បាន​លទ្ធផល​ខ្ពស់​បំផុត​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិកពត៌មានវិទ្យា​អន្តរជាតិ​ឆ្នាំ​២០២៤

សិស្សទាំង៤នាក់ដែលទទួលមេដាយឆ្នាំនេះ គឺជាសិស្សនៃវិទ្យាល័យជំនាញវិទ្យាសាស្ត្រធម្មជាតិ មហាវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ សាកលវិទ្យាល័យជាតិទីក្រុងហាណូយ។ ក្នុងនោះ សិស្សពីរនាក់ដែលទទួលបានមេដាយមាសគឺ៖ Pham Cong Minh ថ្នាក់ទី ១២ និង Hoang Xuan Bach ថ្នាក់ទី ១១។ ដោយមានបេក្ខជនឈ្នះមេដាយ ១០០% ក្រុម IOI ជម្រើសជាតិវៀតណាមបានស្ថិតក្នុងក្រុមប្រទេសទាំង៤ ដែលសម្រេចបានលទ្ធផលខ្ពស់បំផុតនៅលើតារាងមេដាយ បន្ទាប់ពីសហរដ្ឋអាមេរិក ជប៉ុន និងប៉ូឡូញ។

ការប្រឡង IOI លើកទី ៣៦ ត្រូវបានរៀបចំឡើងដោយផ្ទាល់ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៦ ខែកញ្ញានៅទីក្រុង Alexandria (អេហ្ស៊ីប) ដោយមានការចូលរួមដោយផ្ទាល់របស់បេក្ខជន ចំនួន ៣៥៣នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន៩១ (លើសពីនេះ បេសកជនរុស្ស៊ី បេឡារុស្ស និងអូស្ត្រាលីចូលរួមប្រកួតប្រជែងក្រោមទង់អូឡាំពិក); បេក្ខជនចំនួន៩នាក់បានចូលរួមការប្រឡងតាមអ៊ីនធឺណិតពីប្រទេសអ៊ីស្រាអែល អ៊ីរ៉ង់ និងអាល្លឺម៉ង់៕

វៀតណាម៖ បើកមហោស្រពសិប្បកម្មប្រពៃណី Quang Nam ឆ្នាំ ២០២៤ វៀតណាម៖ បើកមហោស្រពសិប្បកម្មប្រពៃណី Quang Nam ឆ្នាំ ២០២៤

មហោស្រពសិប្បកម្មប្រពៃណី Quang Nam ឆ្នាំ ២០២៤ បានបើកកាលពីយប់ថ្ងៃទី ២៨ ខែ សីហា នៅទីក្រុង Tam Ky។

Agoda: វៀតណាម​ស្ថិត​ក្នុង​ចំណោម​គោលដៅ​កំពូល​ដែល​អ្នក​ទេសចរ​ឥណ្ឌា​ចង់វិល​ត្រឡប់​មកវិញ Agoda: វៀតណាម​ស្ថិត​ក្នុង​ចំណោម​គោលដៅ​កំពូល​ដែល​អ្នក​ទេសចរ​ឥណ្ឌា​ចង់វិល​ត្រឡប់​មកវិញ

យុគសម័យ - លទ្ធផលស្ទង់មតិរបស់ក្រុមហ៊ុនទេសចរណ៍ Agoda បង្ហាញថា ប្រទេសថៃ វៀតណាម និងឥណ្ឌូណេស៊ី គឺជាគោលដៅដែលភ្ញៀវទេសចរឥណ្ឌាចូលចិត្តបំផុត ហើយចង់វិលត្រលប់មកវិញ។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា