Trending now
រាជធានីភ្នំពេញ - ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា

ពិធីអបអរសាទរខួបលើកទី ៧៩ នៃបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៤) និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២

09:06 | 31/08/2024 យោងតាមកាសែតនងទ័ពប្រជាជនវៀតណាម

នាយប់ថ្ងៃទី ៣០ សីហា នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៩ នៃបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៤) និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៤)។

វៀតណាម៖ បើកមហោស្រពសិប្បកម្មប្រពៃណី Quang Nam ឆ្នាំ ២០២៤ ចាប់​ផ្តើម​​ពានរង្វាន់ «ផលិត​ផលបច្ចេកវិទ្យាឌីជីថល Make in Vietnam» ឆ្នាំ ២០២៤​
ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៩ នៃបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៤) និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៤)។
ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៩ នៃបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៤) និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៤)។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សុខ ចិន្តាសោភា។

អញ្ជើញថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏ធំធេងក្នុងវិស័យជាច្រើនដែលវៀតណាមសម្រេចបានលើកំណាត់ផ្លូវ ៧៩ ឆ្នាំនៃការតស៊ូដណ្តើមឯករាជ្យជាតិ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៖ “លើកំណាត់ផ្លូវ ៧៩ ឆ្នាំនៃការតស៊ូដណ្តើមឯករាជ្យជាតិ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ និងអនុវត្តដំណើរការអនុវត្តកិច្ចការផ្លាស់ប្តូរថ្មី ប្រជាជនវៀតណាមបានតស៊ូពុះពារជំនះលើការលំបាករាប់មិនអស់ និងសម្រេចបានសមិទ្ធិផលធំៗជាច្រើនលើពិភពលោក។ សព្វថ្ងៃនេះ វៀតណាមកំពុងបន្តជំរុញបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មរបស់ប្រទេសជាតិ ដោយសម្រេចបានគោលដៅកសាងវៀតណាមជាមួយ "ប្រជាជនអ្នកមាន ប្រទេសខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌”។

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ជឿជាក់ថា ទំនាក់ទំនងវៀតណាម-កម្ពុជានឹងកាន់តែរីកចម្រើនថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជនទាំងពីរ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក៕

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម អបអរសាទរទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម អបអរសាទរទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

នាឱកាសទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានអញ្ជើញផ្ញើសារអបអរសាទរចំពោះ លោកជំទាវ​ Nguyen Thi Thanh ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា។​​ ទស្សនាវដ្ដី​យុគសម័យសូម​ផ្ញើ​ខ្លឹមសារ​លិខិត​ជូនមិត្ត​អ្នក​អាន។

ពិព័រណ៍សៀវភៅ ពិព័រណ៍សៀវភៅ "រំលឹកខួបលើកទី ៧៥ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម"

នាព្រឹកថ្ងៃទី ៣១ ខែសីហា នៅទីក្រុងហាណូយ នាយកដ្ឋាន បោះពុម្ពផ្សាយ បានសហការជាមួយនាយកដ្ឋានសារព័ត៌មាននិងបោះពុម្ពផ្សាយ នៃបណ្ណាល័យជាតិវៀតណាមរៀបចំ ការតាំងពិព័រណ៍អនឡាញ “រំលឹកខួបលើកទី ៧៥ ទិវាបុណ្យឯករាជ្យជាតិ នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម”។ ការតាំងពិព័រណ៍នេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១ ខែកញ្ញាដល់ថ្ងៃទី ១៥ ខែកញ្ញា។

យោងតាមកាសែតនងទ័ពប្រជាជនវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស