Trending now

គណបក្សកុម្មុយនិស្តវៀតណាម និងព័រទុយហ្គាល់ពង្រឹងកិច្ចសហប្រតិបត្តិការ

16:31 | 16/08/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ១៤ សីហា នៅទីស្នាក់ការគណៈទាក់ទងបរទេសមជ្ឈិម លោក Le Hoai Trung លេខាមជ្ឈិមបក្ស ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម បានអញ្ជើញជាអធិបតីក្នុងកិច្ចពិភាក្សាជាមួយគណៈប្រតិភូគណបក្សកុម្មុយនិស្តព័រទុយហ្គាល់ ដឹកនាំដោយលោក Paulo Raimundo អគ្គលេខាបក្សក្នុងឱកាសមកបំពេញទស្សនកិច្ចការងារនៅវៀតណាម ។

វៀតណាម និងម៉ាឡេស៊ីបង្កើតកម្លាំងជំរុញថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ព អត្តពលិកចំនួន ១២០ នាក់បានចូលរួមការប្រកួតកីឡាការ៉ាតេដូសម្រាប់ប្រជាជនវៀតណាមនៅប្រទេសជប៉ុន
លោក Le Hoai Trung និងលោក Paulo Raimundo
លោក Le Hoai Trung និងលោក Paulo Raimundo

នៅក្នុងកិច្ចពិភាក្សានេះ លោក Le Hoai Trung បានជម្រាបជូនអំពីគោលនយោបាយកំណែទម្រង់របស់បក្សកុម្មុយនិស្តវៀត​ណាម សមិទ្ធិផលដែលសម្រេចបាននិងបទពិសោធន៍ក្នុងរយៈពេលជិត ៤០ ឆ្នាំកន្លងមក។ អំពីគោលនយោបាយការបរទេសរបស់វៀតណាម រួមទាំងគោលនយោបាយផ្ដោតសំខាន់លើទំនាក់ទំនងជាមួយបណ្ដាគណបក្សកុម្មុយនិស្ត និងមិត្តជាប្រពៃណី។ ជូនដំណឹងអំពីគោលដៅរយៈពេលវែងនិងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ និងការត្រៀមរៀបចំមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ដវៀតណាម។

លោក Paulo Raimundo អគ្គលេខាគណបក្សកុម្មុយនិស្តព័រទុយហ្គាល់ បានអះអាងថា ក្នុងបរិបទដែលស្ថានភាពពិភពលោក និងតំបន់មានការវិវឌ្ឍយ៉ាងស្មុគស្មាញ ជាមួយនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន គណបក្សកុម្មុយនិស្តព័រទុយហ្គាល់ បានចាត់ទុកថា សមិទ្ធិផលដែលបក្សកុម្មុយនិស្តវៀតណាម និងប្រជាជនវៀតណាមសម្រេចបានគឺជាជ័យជំនះរួម ហើយនិងជាការលើកទឹកចិត្តស្មារតីយ៉ាងធំធេងសម្រាប់គណបក្សកុម្មុយនិស្តព័រទុយហ្គាល់ និងបណ្ដាកងកម្លាំងដែលកំពុងប្រយុទ្ធដើម្បីសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសង្គមនិយមក្នុងពិភពលោក។

ភាគីទាំងពីរបានជូនដំណឹងគ្នាទៅវិញទៅមកអំពីស្ថានភាពរបស់បក្សទាំងពីរនិងរដ្ឋទាំងពីរ ការអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនង​វៀត​ណាម - ព័រទុយហ្គាល់ និងបញ្ហាមួយចំនួនក្នុងតំបន់ និងអន្តរជាតិ ។ ភាគីទាំងពីរក៏បានពិភាក្សា និងឯកភាពលើទិសដៅ និងវិធានការក្នុងការពង្រឹងទំនាក់ទំនងរវាងបក្សទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ឆ្ពោះទៅខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងព័រទុយហ្គាល់នៅឆ្នាំ ២០២៥។

*សូមបញ្ជាក់ថា មុននោះ គណៈប្រតិភូគណបក្សកុម្មុយនិស្តព័រទុយហ្គាល់បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធលោកប្រធាន​ហូជីមិញ​នៅវិមានតម្កល់សព និងទស្សនាកន្លែងស្នាក់នៅ និងធ្វើការរបស់លោកប្រធានហូជីមិញ៕

វៀតណាមចូលរួមជំនួបអន្តរជាតិលើកទី២៣របស់បណ្ដាគណបក្សកុម្មុយនិស្តនិងកម្មករ វៀតណាមចូលរួមជំនួបអន្តរជាតិលើកទី២៣របស់បណ្ដាគណបក្សកុម្មុយនិស្តនិងកម្មករ

គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពក្រោមក្របខ័ណ្ឌជំនួប។ ក្នុងសុន្ទរកថា និងវិចារណកថា គណៈប្រតិភូបានចែករំលែក អំពីសមិទ្ធិផលរបស់វៀតណាមក្រោយរយៈពេលជិត ៤០ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មី និង ការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣។

គណបក្សកុម្មុយនិស្តស្លូវ៉ាគី វាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំសម្រាប់មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម គណបក្សកុម្មុយនិស្តស្លូវ៉ាគី វាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំសម្រាប់មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម

នាថ្ងៃទី១៨ ខែមករា គេហទំព័រផ្លូវការរបស់គណបក្សកុម្មុយនិស្តស្លូវ៉ាគី បានចុះផ្សាយអត្ថបទមួយ ដែលវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំរបស់បក្សកុម្មុយនិស្តវៀតណាម សម្រាប់មហាសន្និបាតលើកទី ១៣ របស់បក្ស។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក