Trending now

គណបក្សកុម្មុយនិស្តស្លូវ៉ាគី វាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំសម្រាប់មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម

01:23 | 22/01/2021

នាថ្ងៃទី១៨ ខែមករា គេហទំព័រផ្លូវការរបស់គណបក្សកុម្មុយនិស្តស្លូវ៉ាគី បានចុះផ្សាយអត្ថបទមួយ ដែលវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំរបស់បក្សកុម្មុយនិស្តវៀតណាម សម្រាប់មហាសន្និបាតលើកទី ១៣ របស់បក្ស។

គេហទំព័រផ្លូវការរបស់គណបក្សកុម្មុយនិស្តស្លូវ៉ាគី ចុះផ្សាយអត្ថបទមួយ ដែលវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំរបស់បក្សកុម្មុយនិស្តវៀតណាម សម្រាប់មហាសន្និបាតលើកទី ១៣ របស់បក្ស (រូបថត៖ kss.sk)

ក្រោមចំណងជើងថា “ការផ្តល់មតិយោបល់លើសេចក្ដីព្រាងលិខិតតូបករណ៍មហាសន្និបាតលើកទី១៩ របស់បក្ស” អត្ថបទនេះលើកឡើងថា ឯកសារ និងការរួមមតិយោបល់ដែលត្រូវបានត្រៀមរៀបចំសម្រាប់មហាសន្និបាត ត្រូវបានប្រកាសជាសាធារណៈ និងពិនិត្យប្រកបដោយប្រជាធិបតេយ្យ។

លិខិតតូបករណ៍ និងទិសដៅអភិវឌ្ឍន៍ត្រូវបានដាក់ចេញក្នុងគោលបំណងកសាងប្រទេសវៀតណាមមួយសម្បូររុងរឿង និងសុភមង្គលតាមទិសដៅសង្គមនិយម នៅពាក់កណ្តាលសតវត្សរ៍ទី ២១។

គួរឲ្យកត់សម្គាល់ថា លក្ខណៈវិនិច្ឆ័យ "សុភមង្គល" ត្រូវបានបញ្ចូលក្នុងលិខិតតូបករណ៍ និងឯកសាររបស់មហាសន្និបាត។ យោងតាមគណបក្សកុម្មុយនិស្តស្លូវ៉ាគី គុណតម្លៃនៃសុភមង្គលត្រូវបានទទួលស្គាល់យ៉ាងច្បាស់លាស់តាមរយៈជំងឺរាតត្បាត Covid-19 នៅពេលដែលគោលដៅកំណើនសេដ្ឋកិច្ចមិនមានអត្ថន័យដូចជាជីវភាពរស់នៅប្រកបដោយសុខសន្តិភាព និងសុភមង្គលសម្រាប់ប្រជាជន។ សុភមង្គលគឺជាការពេញចិត្តរបស់ប្រជាជន មិនត្រឹមតែបញ្ជាក់តាមរយៈគោលនយោបាយអភិវឌ្ឍន៍ប្រទេសប៉ុណ្ណោះទេ ថែមទាំងនាំមកនូវគុណតម្លៃសង្គមជាក់ស្តែងដែលជួយលើកកម្ពស់គុណភាពជីវភាពរស់នៅទៀតផង។

អត្ថបទនេះក៏បាននិយាយយ៉ាងសង្ខេបពីគោលដៅអភិវឌ្ឍន៍មួយចំនួនរបស់វៀតណាមនាពេលខាងមុខ។ ជាក់ស្តែងនៅឆ្នាំ ២០២៥ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់របស់វៀតណាម នឹងឈានដល់កម្រិតមធ្យម។ វៀតណាមក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានឧស្សាហកម្មទំនើប និងស្វាហាប់។ នៅឆ្នាំ ២០៣០ ប្រាក់ចំណូលរបស់មនុស្សម្នាក់ៗនឹងសម្រេចបានហួសកម្រិតមធ្យមនៅលើពិភពលោក និងឆ្ពោះទៅរកគោលដៅជាតិ អភិវឌ្ឍន៍បៃតង និងប្រកបដោយចីរភាពតាមទិសដៅសង្គមនិយមនៅឆ្នាំ ២០៤៥៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីលានលេងកីឡារឹតបន្តឹងចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅរុស្ស៊ី
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស
បញ្ជាក់យ៉ាងមុតមាំពីតួនាទីរបស់អាស៊ាន និងបណ្តាយន្តការដែលដឹកនាំដោយអាស៊ាន ក្នុងការជំរុញការសន្ទនា
ការទូតប្រជាជនបន្តជាចំណុចបង្អែកនៃទំនាក់ទំនងវៀតណាម - កម្ពុជា
ទិវាទូទាំងប្រទេសបង្ការនិងប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦ ខែមិថុនា៖ កសាង "របាំងការពារ" ការយល់ដឹងដើម្បីការពារស្រទាប់យុវវ័យ