Trending now

ទស្សនៈខ្ជាប់ខ្ជួនរបស់វៀតណាមអំពីសេដ្ឋកិច្ចទីផ្សារ

10:40 | 09/08/2024 យោងតាមវិទ្យុសំលេងវៀតណាម

ការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម គឺជាបញ្ហាមានលក្ខណៈ សសរស្តម្ភក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី (Doi moi) នៅ វៀតណាម។ ឆ្លងកាត់មហាសន្និបាតបក្សកុម្មុយ និស្តវៀតណាមច្រើនអាណត្តិមក បញ្ហានេះ តែង តែត្រូវបានចាត់ទុកថាជាខ្លឹមសារស្នូល ដែលចាំបាច់ត្រូវជ្រួតជ្រាបយ៉ាងហ្មត់ចត់ទាំងការយល់ដឹង និងការប្រតិបត្តិ។ ជាក់ស្តែង វៀតណាមបានបង្រួបបង្រួមធាតុផ្សំនៃសេដ្ឋកិច្ចទីផ្សារ សម្រេចបានសមិទ្ធិផលអភិវឌ្ឍន៍ដែលមិនអាចប្រកែកបានឡើយ។

អង្គការអន្តរជាតិសម្រាប់ការបណ្តុះបណ្តាលការទូត៖ វៀតណាមស្ថិតក្នុងជម្រើសកំពូលនៃគោលដៅសុវត្ថិភាពបំផុតទាំង ១០ នៅអាស៊ី កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម-កម្ពុជា ត្រូវបានភាគីទាំងពីរអនុវត្តយ៉ាងទូលំទូលាយ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព
ទស្សនៈខ្ជាប់ខ្ជួនរបស់វៀតណាមអំពីសេដ្ឋកិច្ចទីផ្សារ
ទស្សនៈខ្ជាប់ខ្ជួនរបស់វៀតណាមអំពីសេដ្ឋកិច្ចទីផ្សារ

សេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម គឺជាគំរូសេដ្ឋកិច្ចទូទៅរបស់វៀតណាមក្នុងដំណាក់កាលអន្តរកាលឈានឡើងសង្គមនិយម។ នោះជាសេដ្ឋកិច្ចទីផ្សារទំនើប សមាហរណកម្មអន្តរជាតិ ដំណើរការយ៉ាងពេញលេញប្រកបដោយបរិយាប័ន្នតាមច្បាប់នៃសេដ្ឋកិច្ចទីផ្សារ ដោយមានការគ្រប់គ្រងរបស់រដ្ឋ នីតិរដ្ឋសង្គមនិយម ដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាម; ធានានូវទិសដៅសង្គមនិយមសម្រាប់គោលដៅ “ប្រជាជនអ្នកមាន ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ អរិយធម៌” សមស្របទៅនឹងដំណាក់កាលនីមួយៗ នៃការអភិវឌ្ឍប្រទេស។

ទស្សនៈខ្ជាប់ខ្ជួន

នៅវៀតណាម ទស្សនៈសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម ត្រូវបានប្រើប្រាស់ជាផ្លូវការនៅក្នុងឯកសារនៃមហាសន្និបាតលើកទី ៩ នៃបក្សកុម្មុយ និស្តវៀតណាម (ខែមេសា ឆ្នាំ ២០០១)។ តាមនោះ បក្ស និងរដ្ឋ មានគោលការន៍ដោយអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននិងយូរអង្វែង នូវគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចទំនិញពហុវិស័យ ដែលកំពុងដំណើរការក្រោមយន្តការទីផ្សារ ក្រោមការគ្រប់គ្រងរបស់រដ្ឋ តាមទិសដៅសង្គមនិយម។

មហាសន្និបាតបក្សលើកទី ១២ (ខែមករា ឆ្នាំ ២០១៦) បានបន្តបំពេញបន្ថែម និងអភិវឌ្ឍន៍៖ សេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមរបស់វៀតណាមជាសេដ្ឋកិច្ចដែលដំណើរការយ៉ាងពេញលេញប្រកបដោយសមកាលកម្ម តាមច្បាប់នៃសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម ទន្ទឹមនឹងនោះ ធានាបាននូវទិសដៅសង្គមនិយមសមស្របតាមដំណាក់កាលនីមួយៗ នៃការអភិវឌ្ឍរបស់ប្រទេសជាតិ។ ននោះជាសេដ្ឋកិច្ចទីផ្សារទំនើប និងសមាហរណកម្មអន្តរជាតិ; ក្រោមការគ្រប់គ្រងរបស់រដ្ឋនីតិរដ្ឋសង្គមនិយម។

ឯកសារនៃមហាសន្និបាតបក្សលើកទី ១៣ (ឆ្នាំ ២០២១) បានសង្កត់ធ្ងន់លើការសុក្រិតប្រកបដោយសមកាលកម្មយន្តការសេដ្ឋកិច្ចទីផ្សារ ទិសដៅសង្គមនិយម។ តាមនោះ ផ្តោតលើការបង្រួបបង្រួម និងលើកកម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម; ផ្តោតលើការលុបបំបាត់ភាពរាំងស្ទះ និងការកែលម្អគុណភាពនៃយន្តការសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម; កសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង លើកកម្ពស់ប្រសិទ្ធភាពនៃសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ អ្នកជំនាញសេដ្ឋកិច្ច Nguyen Minh Phong បានឲ្យដឹងថា៖ “គោលដៅរបស់វៀតណាមគឺទាំងអស់ដើម្បីប្រជាជនអ្នកមាន ប្រទេសជាតិខ្លាំង មាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌។ នេះគឺជាគោលដៅដ៏ខ្ពស់បំផុតនៃសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមរបស់វៀតណាម។ ម្យ៉ាងវិញទៀត សេដ្ឋកិច្ចទីផ្សាររបស់វៀតណាម គឺជាសេដ្ឋកិច្ចដែលគោរពតាមរាល់តម្រូវការ ច្បាប់ ការអនុវត្ត និងការប្តេជ្ញាចិត្តអន្តរជាតិ ដើម្បីបម្រើប្រជាជន ដោយយកប្រជាជនជាគោលដៅ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍខ្ពស់បំផុត”។

លោកបណ្ឌិត  Nguyen Minh Phong - អ្នកជំនាញសេដ្ឋកិច្
លោកបណ្ឌិត Nguyen Minh Phong - អ្នកជំនាញសេដ្ឋកិច្

លទ្ធផលគឺមិនអាចប្រកែកបានឡើយ

យោងតាមរាល់ទិសដៅមានលក្ខណៈជាត្រីវិស័យ ដែលបានលើកឡើងខាង លើ សេដ្ឋកិច្ចវៀតណាមបានឆ្លងកាត់ការផ្លាស់ប្តូរ និងការអភិវឌ្ឍគួរឲ្យកត់សម្គាល់។ យោងតាមលោកបណ្ឌិត Nguyen Duc Kien ជោគជ័យមួយក្នុងចំណោមជោគជ័យរបស់វៀតណាមគឺការសុក្រិត និងធ្វើសមកាលកម្មស្ថាប័ន ដើម្បីសេដ្ឋកិច្ចដំណើរការដោយរលូន។ ប្រព័ន្ធច្បាប់របស់វៀតណាមរហូតមកដល់បច្ចុប្បន្ន ជាពិសេសបន្ទាប់ពីរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣មក ត្រូវបានដាក់ឱ្យប្រើប្រាស់ ហើយច្បាប់ភាគច្រើនដែលត្រូវបានប្រកាសឱ្យប្រើ គឺសមស្របជាមួយនឹងប្រព័ន្ធច្បាប់អន្តរជាតិ និងត្រូវគ្នាជាមួយនឹងសន្ធិសញ្ញាអន្តរជាតិដែលរដ្ឋាភិបាលវៀតណាមបានចូលរួមប្តេជ្ញាចិត្ត។ រហូតមកដល់ពេលនេះ គ្មានអង្គការណាមួយលើពិភពលោកក្នុងកិច្ចសហប្រតិបត្តិការពហុភាគី និងទ្វេភាគីបានរាយការណ៍ថា វៀតណាមមិនបានបំពេញតាមការសន្យារបស់ខ្លួននៅឡើយ។

សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Deakin (អូស្ត្រាលី) លោកបណ្ឌិត Cong Pham បានបញ្ជាក់ថា វៀតណាមមានសេដ្ឋកិច្ចទីផ្សារ។ វៀតណាមបានចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងឆ្នាំ ២០០៧ ហើយបច្ចុប្បន្នបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគី (FTA) ជាច្រើន រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ស្តង់ដារខ្ពស់ដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA), កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTTP) ....ជាដើម។ រាល់កិច្ចព្រមព្រៀង FTA ដែលបានចុះហត្ថលេខានាំវៀតណាមចូលរួមធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចពិភពលោក ជាមួយ នឹងច្បាប់ប្រកួតប្រជែង ទន្ទឹមនឹងនោះក៏ជំរុញវៀតណាមអនុវត្តឥរិយាបថប្រកួតប្រជែងដោយសេរី។

ចំណុចមួយទៀតដែលបង្ហាញថា វៀតណាមបានអភិវឌ្ឍន៍យ៉ាងលឿនពីសេដ្ឋកិច្ចប្រមូលផ្តុំ ទៅជាសេដ្ឋកិច្ចទីផ្សារ នោះគឺការកកើតនៃក្រុមហ៊ុនឯកជន និងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម។ អញ្ជើញវាយតម្លៃចំពោះការរួមចំណែករបស់សេដ្ឋកិច្ចឯកជន លោកបណ្ឌិត Can Van Luc សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់គោលនយោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុជាតិបានឲ្យដឹងថា៖ “ក្នុងដំណាក់កាល ២០១៦ - ២០២១ សេដ្ឋកិច្ចឯកជនស្រូបយកជាមធ្យម ៤៦% នៃផលិតផលក្នុងស្រុកសរុប។ រំពឹងថា នឹងឈានដល់ ៥៥% នៅឆ្នាំ ២០២៥។ សេដ្ឋកិច្ចឯកជនបច្ចុប្បន្នផ្តល់ការងារប្រហែល ៨៥% នៃចំនួនពលករទូទាំងប្រទេស ហើយរួមចំណែកប្រហែល ១/៣ នៃចំនួនថវិការដ្ឋ”។

គិតត្រឹមខែសីហាឆ្នាំនេះ ប្រទេសចំនួន ៧៣ បានទទួលស្គាល់ស្ថានភាពសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម រួមទាំងប្រទេសសេដ្ឋកិច្ចធំៗដូចជា អង់គ្លេស កាណាដា អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង។ ប្រការនេះឆ្លុះបញ្ជាំងយ៉ាងត្រឹមត្រូវអំពីស្ថានភាពជាក់ស្តែងនិងសមទ្ធផលដែលវៀតណាមសម្រេចបានក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិនិងធ្វើសមាហរណកម្មសេដ្ឋកិច្ចពិភពលោក៕

អង្គការអន្តរជាតិសម្រាប់ការបណ្តុះបណ្តាលការទូត៖ វៀតណាមស្ថិតក្នុងជម្រើសកំពូលនៃគោលដៅសុវត្ថិភាពបំផុតទាំង ១០ នៅអាស៊ី អង្គការអន្តរជាតិសម្រាប់ការបណ្តុះបណ្តាលការទូត៖ វៀតណាមស្ថិតក្នុងជម្រើសកំពូលនៃគោលដៅសុវត្ថិភាពបំផុតទាំង ១០ នៅអាស៊ី

សម្រាប់ប្រទេសវៀតណាម Best Diplomats បានធ្វើអត្ថាធិប្បាយថា មានទេសភាពដ៏ ស្រស់បំព្រង វប្បធម៌សម្បូរបែប និងម្ហូបអាហារដ៏ល្អឥតខ្ចោះ។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម-កម្ពុជា ត្រូវបានភាគីទាំងពីរអនុវត្តយ៉ាងទូលំទូលាយ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម-កម្ពុជា ត្រូវបានភាគីទាំងពីរអនុវត្តយ៉ាងទូលំទូលាយ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព

នារសៀលថ្ងៃទី៧ ខែសីហា កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កម្ពុជា លើកទី៧ បានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោកនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិកម្ពុជា អញ្ជើញជាសហអធិបតីនៃកិច្ចសន្ទនានេះ។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ