Trending now

វៀតណាមជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមប្រទេសនិងតំបន់ដែនដី​ទាំង​ ៨៩​ ក្នុងព្រឹត្តិការណ៍អូឡាំពិកគីមីសាស្រ្ត​អន្តរជាតិឆ្នាំ ២០២៤​

08:27 | 31/07/2024

នាព្រឹកថ្ងៃទី ៣០ ខែកក្កដា ក្រសួងអប់រំ និងបណ្តុះបណ្តាលបានប្រកាសលទ្ធផលផ្លូវការរបស់ក្រុមជម្រើសជាតិវៀតណាមដែលចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកគីមីសាស្ត្រអន្តរជាតិ (ICHO) ឆ្នាំ ២០២៤ ។ តាមនោះ សិស្សានុសិស្សទាំង៤នាក់សូត្រតែទទួលបានមេដាយ ក្នុងនោះមានមេដាយមាសចំនួន ៣ គ្រឿង និងមេដាយប្រាក់ ១គ្រឿង។

វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣​ ក្នុង ការប្រឡងមនុស្សយន្តអាស៊ី-ប៉ាស៊ីហ្វិក (ABU Robocon) ២០២៣ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ស្ថិត​ក្នុងបញ្ជីក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិល្អបំផុត​ទាំង​១០ ក្នុងឆ្នាំ ២០២៣​ របស់ Bounce
គណៈប្រតិភូសិស្សានុសិស្ស និងគ្រូបង្រៀនទៅចូលរួមព្រឹត្តិការណ៍អូឡាំពិកគីមីសាស្ត្រអន្តរជាតិ។ ប្រភព៖ ក្រសួងអប់រំ និងបណ្តុះបណ្តាល
គណៈប្រតិភូសិស្សានុសិស្ស និងគ្រូបង្រៀនទៅចូលរួមព្រឹត្តិការណ៍អូឡាំពិកគីមីសាស្ត្រអន្តរជាតិ។ ប្រភព៖ ក្រសួងអប់រំ និងបណ្តុះបណ្តាល

ជាមួយនឹងលទ្ធផលនេះ វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេស និងតំបន់ដែនដីទាំង៨៩ ដែលបានចូលរួមព្រឹត្តិការណ៍នេះ។

សិស្សានុសិស្សទាំងបីនាក់ដែលទទួលបានមេដាយមាស គឺ៖ Nguyen Huu Tien Hung សិស្សថ្នាក់ទី១២ សាលាវិទ្យាល័យជំនាញ Bac Ninh ខេត្ត Bac Ninh; Giap Vu Son Ha សិស្សថ្នាក់ទី១២ សាលាវិទ្យាល័យជំនាញ Bac Giang ខេត្ត Bac Giang និង Tran Dang Khoi សិស្សថ្នាក់ទី១២ សាលាវិទ្យាល័យជំនាញ Hanoi-Amsterdam ទីក្រុងហាណូយ។ មេដាយប្រាក់បានទៅ Do Phu Quoc សិស្សថ្នាក់ទី១២ សាលាវិទ្យាល័យជំនាញ Le Thanh Tong ខេត្ត Quang Nam។

ព្រឹត្តិការណ៍អូឡាំពិកគីមីសាស្ត្រអន្តរជាតិលើកទី៥៦ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកក្កដា នៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយមានបេក្ខជនចំនួន៣២៧នាក់ចូលរួមប្រកួតប្រជែង។ ក្នុងតារាងមេដាយសរុប គណៈប្រតិភូវៀតណាមជាប់ចំណាត់ថ្នាក់លេខ២ រួមជាមួយគណៈប្រតិភូអាមេរិក ហើយនៅពីក្រោយគណៈប្រតិភូចិន៕

វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣​ ក្នុង ការប្រឡងមនុស្សយន្តអាស៊ី-ប៉ាស៊ីហ្វិក (ABU Robocon) ២០២៣ វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣​ ក្នុង ការប្រឡងមនុស្សយន្តអាស៊ី-ប៉ាស៊ីហ្វិក (ABU Robocon) ២០២៣

ការប្រឡងមនុស្សយន្តអាស៊ី-ប៉ាស៊ីហ្វិក (ABU Robocon) បានធ្វើឡើងកាលពីថ្ងៃទី ២៧ ខែសីហា នៅទីក្រុងភ្នំពេញ កម្ពុជា ដោយមានការចូលរួមពីក្រុមសាកលវិទ្យាល័យចំនួន ១៤ ដែលតំណាងឱ្យប្រទេសនិងតំបន់ដែនដីចំនួន ១៣។

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ស្ថិត​ក្នុងបញ្ជីក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិល្អបំផុត​ទាំង​១០ ក្នុងឆ្នាំ ២០២៣​ របស់ Bounce ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ស្ថិត​ក្នុងបញ្ជីក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិល្អបំផុត​ទាំង​១០ ក្នុងឆ្នាំ ២០២៣​ របស់ Bounce

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines ត្រូវបានបញ្ចូលក្នុងបញ្ជីក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិល្អបំផុតទាំង ១០ក្នុងឆ្នាំ ២០២៣ យោងតាមចំណាត់ថ្នាក់របស់ក្រុមហ៊ុន Bounce ដែលជាក្រុមហ៊ុនសេវាកម្មឥវ៉ាន់ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិកនិងប្រតិបត្តិការនៅក្នុងទីក្រុងជាង ១.០០០ជុំវិញពិភពលោក។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម