Trending now

អង្គការយូណេស្កូអនុម័តសេចក្តីសម្រេចស្តីពីការអភិរក្សដំណែលព្រះបរមរាជវាំង Thang Long

18:19 | 25/07/2024 យោងតាមវិទ្យុសំលេងវៀតណាម

នាថ្ងៃទី ២៤ ខែកក្កដា ក្នុងសម័យប្រជុំលើកទី ៤៦ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលបានប្រព្រឹត្តទៅនៅទីក្រុង New Delhi ប្រទេសឥណ្ឌា ប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានគោះពាន ដើម្បីអនុម័តជាផ្លូវការលើសេចក្តីសម្រេចចិត្ត យល់ព្រមជាមួយសំណើររបស់វៀតណាមស្តីពីការតំរង់ទិស និងចក្ខុវិស័យសម្រាប់ការស្រាវជ្រាវ ការអភិរក្ស និងអភិវឌ្ឍន៍មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក តំបន់កេរ្តិ៍ ដំណែលព្រះបរមរាជវាំង Thang Long។

កុមារ និងមនុស្សចាស់ត្រូវបានលើកលែង និងកាត់បន្ថយថ្លៃចូលទស្សនាឈូងសមុទ្រ Ha Long និង Bai Tu Long រដ្ឋធានី Ha Noi ៖ ដាក់ឲ្យដំណើរកម្សាន្ត រាត្រីព្រះរាជវាំង Thang Long សម្រាប់ភ្ញៀវទេសចរបរទេស
គណៈប្រតិភូវៀតណាមចូលរួមសម័យប្រជុំលើកទី ៤៦ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ រូបថត៖ គណៈប្រតិភូ
គណៈប្រតិភូវៀតណាមចូលរួមសម័យប្រជុំលើកទី ៤៦ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ រូបថត៖ គណៈប្រតិភូ

គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងដំណើរការអនុវត្តរាល់ការសន្យារបស់រដ្ឋាភិបាលវៀតណាមចាប់តាំងពីបេតិកភណ្ឌត្រូវបានចុះបញ្ជីក្នុងឆ្នាំ២០១០ មក។

ប្រធានគណៈកម្មាធិការជាតិយូណេស្កូវៀតណាម លោក Ha Kim Ngoc បានអះអាងពីអត្ថន័យសំខាន់ពិសេសនៃសំណុំឯកសារ “អាទិភាពនៃរាល់អាទិភាព”; សង្កត់ធ្ងន់ថា សមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោកវាយតំលៃខ្ពស់ចំពោះស្មារតីចង់ចេះចង់ដឹង ភាពហ្មត់ចត់ និងទំនួលខុសត្រូវរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការ និងអមដំណើរជាមួយមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ICOMOS ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នារបស់វៀតណាម ដោយឈរលើមូលដ្ឋានធានាការអនុលោមតាមបទប្បញ្ញត្តិនៃអនុសញ្ញា បេតិកភណ្ឌពិភពលោក គោរពតាមការសន្យារបស់វៀតណាម និងលើកកំពស់តម្លៃបេតិកភណ្ឌពិភពលោកបន្ថែមទៀត។

នាយកមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក លោក Lazare Eloundou Assomo បានអះអាងថា សំណុំឯកសារមានសារៈសំខាន់ពិសេស មិនត្រឹមតែចំពោះវៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់ពិភពលោកទៀតផង ដោយផ្សារផ្ជាប់នឹងបញ្ហាថ្មីៗទាក់ទងនឹងដំណើរការអភិវឌ្ឍន៍បេតិកភណ្ឌ; ចាត់ទុកថា នេះជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកជាមួយអង្គការយូណេស្កូ និងទីភ្នាក់ងារប្រឹក្សាយោបល់ ហើយក៏ជាគំរូឆ្នើមនៃការអភិរក្សបេតិកភណ្ឌពិភពលោកផងដែរ៕

រដ្ឋធានី Ha Noi ៖ ដាក់ឲ្យដំណើរកម្សាន្ត រាត្រីព្រះរាជវាំង Thang Long សម្រាប់ភ្ញៀវទេសចរបរទេស រដ្ឋធានី Ha Noi ៖ ដាក់ឲ្យដំណើរកម្សាន្ត រាត្រីព្រះរាជវាំង Thang Long សម្រាប់ភ្ញៀវទេសចរបរទេស

យុគសម័យ - នាយប់ថ្ងៃទី ៤ មករា ពិធីដាក់​ឲ្យដំណើរទេសចរណ៍សម្រាប់ភ្ញៀវបរទេស “រាត្រីនៃព្រះរាជវាំង Thang Long - អារម្មណ៍ប្លែកៗ” បានប្រព្រឹត្តទៅនៅរដ្ឋធានី Ha Noi ។

សាលាភូមិ Lac Thi - ជាទីកន្លែងថែរក្សាស្លាកស្នាមប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងនៃអតីត រាជធានី Thang Long សាលាភូមិ Lac Thi - ជាទីកន្លែងថែរក្សាស្លាកស្នាមប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងនៃអតីត រាជធានី Thang Long

សាលាភូមិ Lac Thi ជាសាលាភូមិមួយក្នុងចំណោមសាលាភូមិបុរមបុរាណ បំផុតនៃតំបន់ដី ថាំងឡុងហាណូយ (Thang Long Ha Noi)។ សាលាភូមិនេះផ្សា ភ្ជាប់ជាមួយកេរឈ្មោះនៃឧត្តមសេនីយ៍លោក តូហៀនថាញ (To Hien Thanh) ជាមន្ត្រីសុចរិតម្នាក់ ដែលមានគុណូបការៈច្បាំងឈ្នះខ្មាំងសត្រូវនិងបង្ក្រាបអ្នកបះ បោរក្នុងរាជវាំង ក្នុងប៉ុន្មានឆ្នាំចន្លោះពីចុងសតវត្សទី១១ដល់ដើមសតវត្សទី១២។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា