យវុជនក៏មានឱកាសយល់ដឹងបន្ថែមអំពីមិត្តភក្តិដែលកំពុងរស់នៅតាមតំបន់ផ្សេងៗគ្នានៅលើពិភពលោក តាមនោះជួយតភ្ជាប់សហគមន៍ ជាពិសេសគឺយុវជនជំនាន់វ័យក្មេងវៀតណាមនៅបរទេស។
នាយករដ្ឋមន្ត្រីវៀតណាមនឹងអញ្ជើញជួបសន្ទនាជាមួយយុវជនស្ដីពីបរិវត្តកម្មឌីជីថល យុវជនមកពីទ្វីបទាំង៥លើកផែនការដើម្បីដោះស្រាយបញ្ហាដែលយុវជនពិភពលោកកំពុងប្រឈម |
![]() |
នាយប់ថ្ងៃទី ១៦ ខែកក្កដា ពិធីបើកជំរុំវិស្សមកាលវៀតណាមឆ្នាំ ២០២៤ បានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ |
នាយប់ថ្ងៃទី ១៦ ខែកក្កដា ពិធីបើកជំរុំវិស្សមកាលវៀតណាមឆ្នាំ ២០២៤ បានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់យុវជនអាណិកជនឆ្នើមប្រមាណ ១២០ នាក់ មកពីប្រទេស និងដែនដីចំនួន២៩ នៅលើពិភពលោក។ យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ប្រធានគណៈកម្មការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេស លោកស្រី Le Thi Thu Hang បានឲ្យដឹងថា ដោយប្រធានបទ “ប្រទេសជាតិមានក្ដីសម្បាយរីករាយពេញលេញ និងទាំងស្រុង” នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលរៀបចំឡើងដោយគណៈកម្មការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេស (ក្រសួងការបរទេស) សហការជាមួយក្រសួង ស្ថាប័ន និងតំបន់នានា សំដៅបង្កើតឱកាសសម្រាប់យុវជនអាណិកជនជំនាន់វ័យក្មេងស្វែងយល់ពីប្រភពដើម និងតភ្ជាប់ជាមួយស្រុកកំណើត។ ទន្ទឹមនឹងនោះ តាមរយៈកម្មវិធីនេះ យវុជនក៏មានឱកាសយល់ដឹងបន្ថែមអំពីមិត្តភក្តិដែលកំពុងរស់នៅតាមតំបន់ផ្សេងៗគ្នានៅលើពិភពលោក តាមនោះជួយតភ្ជាប់សហគមន៍ ជាពិសេសគឺយុវជនជំនាន់វ័យក្មេងវៀតណាមនៅបរទេស។
ចាប់តាំងពីឆ្នាំ ២០០៤ មក គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស (ក្រសួងការបរទេស) បានរៀបចំកម្មវិធីជំរុំរដូវក្តៅសម្រាប់យុវជន និងនិស្សិតវៀតណាមដែលកំពុងសិក្សា និងរស់នៅបរទេស។ កម្មវិធីនេះបង្កើតឱកាសកាន់តែច្រើនសម្រាប់យុវជនជំនាន់ក្រោយក្នុងការភ្ជាប់ទៅនឹងមាតុភូមិ និងប្រទេសរបស់ពួកគេ ដើម្បីទទួលបានបទពិសោធន៍ និងពង្រីកដើមទុនវប្បធម៌របស់ពួកគេ។ នេះក៏ជាឱកាសសម្រាប់យុវជនជំនាន់ក្រោយរបស់ប្រជាជនវៀតណាមជុំវិញពិភពលោកបានប្រាស្រ័យទាក់ទង និងភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក ដោយហេតុនេះការយល់ដឹងកាន់តែច្រើនអំពីបងប្អូនប្រុសស្រីនៅជុំវិញពិភពលោក។
កម្មវិធីនេះក៏ជួយផ្សព្វផ្សាយ និងឧទ្ទេសនាមសមិទ្ធិផលសេដ្ឋកិច្ចសង្គម និងតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់វៀតណាមទៅកាន់ពិភពលោក។ ប្រតិភូយុវជនជាអាណិកជន ជាមួយនឹងចំណេះដឹង និងបទពិសោធន៍ជាក់ស្ដែងនៅស្រុកកំណើតនឹងក្លាយទៅជាឯកអគ្គរដ្ឋទូតវប្បធម៌ នាំរូបភាពវៀតណាមដែលពោរពេញទៅដោយប្រពៃណី រស់រវើក និងអភិវឌ្ឍន៍ទៅកាន់មិត្តភត្តិអន្តរជាតិ។សូមបញ្ជាក់ដែរថា ដំណើរឆ្នាំនេះនឹងចាប់ផ្ដើមពីទីក្រុងហាណូយ និងបិទនៅទីក្រុងហូជីមិញផងដែរ។
មុននេះតំណាងយុវជននិងនិស្សិតជាអាណិកជនវៀតណាមជិត ១២០ នាក់ដែលចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៤ បានទៅទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស វិហារស្តេច Hung នៅទីក្រុង Viet Tri ខេត្ត Phu Tho ភាគខាងជើងវៀតណាម ចាប់ផ្តើមដំណើរស្វែងយល់អំពីដើមកំណើតរបស់ខ្លួន។
យុវជនជាអាណិកជនវៀតណាមជាច្រើននាក់មិនអាចលាក់បាំងបាននូវអារម្មណ៍របស់ខ្លួនបានឡើយ នៅពេលមកកាន់ទឹកដីពិសិដ្ឋនេះ។ ប្អូន Tran Yen Vy អាយុ ១៦ ឆ្នាំ មកពីប្រទេសរ៉ូម៉ានី បានចែករំលែកថា៖ “នាងខ្ញុំមិនដែលបានទៅទស្សនាវិហារស្តេច Hung ទេ។ មកកាន់ទីនេះ ខ្ញុំមានអារម្មណ៍ថា ខ្លួនមានសំណាងខ្លាំងណាស់ដែលអាចគយគន់សម្រស់ស្អាតនៃស្រុកកំណើត។ ធ្វើដំណើរជាមួយអ្នករាល់គ្នាគឺសប្បាយចិត្តណាស់ ជាមួយនឹងបទពិសោធគួរឱ្យចាប់អារម្មណ៍ជាច្រើន”។
ក្នុងដំណើរលើកនេះ យុវជនមានឱកាសស្វែងយល់អំពីប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មដ៏វិសេសវិសាលនៃវិហារស្តេច Hung។ យុវជនជាច្រើនបានចាប់យកពេលវេលាដ៏មានអត្ថន័យនេះ តាមរយៈរូបថតនិងវីដេអូរ ដើម្បីចែករំលែកជាមួយក្រុមគ្រួសារ និងមិត្តភក្តិនៅឯប្រទេសបន្ទាប់ពីការធ្វើដំណើរ។
ដំណើរទៅទស្សនាវិហារសក្ការៈបូជាបិតាជាតិ Lac Long Quan និងវិហារស្តេច Hung គឺជាសកម្មភាពបើកឆាកដ៏មានអត្ថន័យនៃជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៤។ តាមនោះ គណៈកម្មការរៀបចំសង្ឃឹមថានឹងជួយយុវជនវៀតណាមនៅឯបរទេសយល់កាន់តែស៊ីជម្រៅអំពីឫសគល់របស់ប្រជាជាតិ ពង្រឹងសេចក្តីស្រឡាញ់ចំពោះមាតុភូមិ និងប្រទេសជាតិ រួមចំណែកអភិវឌ្ឍសហគមន៍ជនវៀតណាមនៅក្រៅប្រទេសក៏ដូចជាមាតុប្រទេស។
ជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៤ នឹងបន្តជាមួយនឹងសកម្មភាពដ៏គួរឱ្យរំភើបជាច្រើនផ្សេងទៀត ដោយសន្យាថានឹងនាំយកយុវជនវៀតណាមនៅឯបរទេសនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានអំពីទឹកដី និងមនុស្សវៀតណាម៕
![]() យុគសម័យ - នេះគឺជាស្មារតីនៃសិក្ខាសាលា «អត្តសញ្ញាណកម្មាភិបាលកិច្ចការបរទេសរវាងប្រជាជននិងប្រជាជនក្នុងយុគសម័យថ្មី និងលក្ខខណ្ឌតម្រូវសម្រាប់មន្ត្រីវ័យក្មេងនៃវិស័យមជ្ឈិម» ដែលរៀបចំឡើងដោយគណៈកម្មាធិការប្រតិបត្តិនៃសម្ព័ន្ធយុវជននៃសហភាពអង្គការមិត្តភាពវៀតណាមនិងសម្របសម្រួលជាមួយវិទ្យាស្ថានសិក្សាអន្តរជាតិ និងកិច្ចការបរទេសប្រជាជន សហភាពយុវជននៃគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម និងសហភាពយុវជននៃក្រសួងការបរទេស ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២ មេសា នៅទីក្រុងហាណូយ។ |
![]() ព្រឹត្តិការណ៍នេះក៏បានលើកឡើងអំពីយន្តការ គោលនយោបាយ និងប្រភពធនធានរបស់រដ្ឋក្នុងការជួយឧបត្ថម្ភ ពង្រីកតួនាទី ការទទួលសុខត្រូវរបស់យុវជនក្នុងការអនុវត្តរាល់គោលដៅនៃកម្មវិធីបរិវត្តកម្មឌីជីថលជាតិ លើកតម្កើងការចូលរួម ការលះបង់របស់យុវជនឆ្នើមក្នុងការគាំទ្រ ។ |
មតិពីមិត្តអ្នកអាន