Trending now

ឧទ្យានជាតិ Cat Tien ទទួលបានចំណងជើងពណ៌បៃតង ដែលជាចំណុចរបត់មួយសម្រាប់ការអភិរក្សធម្មជាតិ និងជីវចម្រុះ

09:48 | 09/07/2024 យោងតាមវិទ្យុសំលេងវៀតណាម

នៅចុងខែមិថុនាកន្លងទៅនេះ ឧទ្យានជាតិ Cat Tien បានក្លាយជាឧទ្យានជាតិដំបូងគេក្នុងប្រទេសវៀតណាមដែលទទួលបានកិត្តិនាម បញ្ជីបៃតង ដែលត្រូវបានទទួលស្គាល់ដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ។ ដើម្បីទទួលបានកិត្តិនាមនេះ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក Cat Tien បានខិតខំប្រឹងប្រែងអភិរក្ស រួមទាំងការការពារប្រភេទសត្វដែលមានហានិភ័យផុតពូជ ហើយថែរក្សាភាពចម្រុះនៃប្រព័ន្ធអេកូឡូស៊ីនៅទីនេះផងដែរ។

ស្ត្រីចំនួន ៣,៥៩១ នាក់ដែលស្ថិតក្នុងស្ថានភាពលំបាកនៅទីក្រុងហូជីមិញ និង Tien Giangទទួលបានការជួយឧបត្ថម្ភដើម្បីអភិវឌ្ឍរបររកស៊ី ស្រាវជ្រាវ​បង្កើត​សមាគម​ទំនាក់ទំនង និង​សមាគម​សាច់ញាតិ​ជាមួយ​ជនជាតិ​វៀតណាម​នៅឯ​បរទេស​ដែលមាន​ស្រុកកំណើត​នៅ​ខេត្ត​ Dong Nai
ឧទ្យានជាតិ Cat Tien ទទួលបានចំណងជើងពណ៌បៃតង ដែលជាចំណុចរបត់មួយសម្រាប់ការអភិរក្សធម្មជាតិ និងជីវចម្រុះ
ឧទ្យានជាតិ Cat Tien (ខេត្ Dong Nai​ - ​វៀតណាម) - កន្លែងអភិរក្សធម្មជាតិនិងជីវចម្រុះនៅវៀតណាម

មានចម្ងាយប្រហែល ៣ ម៉ោងកន្លះជិះរថយន្តពីទីក្រុងហូជីមិញ ឆ្លងកាត់ទន្លេ La Nga ឆ្ពោះទៅកាន់ខេត្ត Lam Dong ឧទ្យានជាតិ Cat Tien គឺជាគំរូស្តង់ដារនៃប្រព័ន្ធអេកូឡូស៊ីព្រៃត្រូពិចនៃតំបន់ណាមបូខាងកើត។ ឧទ្យាននេះមានផ្ទៃដីសរុបជាង ៨២ ពាន់ហិកតា ស្ថិតនៅលើភូមិសាស្រ្តខេត្តចំនួន ៣ គឺ Dong Nai, Lam Dong និង Binh Phuoc។ Cat Tien ជាទីជម្រកនៃសត្វចំនួន ១៧៣០ ប្រភេទ និងរុក្ខជាតិចំនួន ១៦៥៥ ប្រភេទ។ ដូច្នេះហើយ ក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់ព្រៃ ក្រៅពីការប្រទះឃើញសត្វស្លាបកម្រជាច្រើនប្រភេទ ភ្ញៀវទេសចរអាចគយគន់សត្វវានរជាតិនានា ដូចជា៖ សត្វស្វាកន្ទុយសជើងខ្មៅ - ជើងត្នោត សត្វទោចខ្មៅថ្ពាល់លឿង និងគោព្រៃ ជាដើម។ លោក Le Duc Khanh កម្មាភិបាលនៃឧទ្យានជាតិ Cat Tien បានឲ្យដឹងថា៖

“គោព្រៃជាធម្មតារស់នៅជាហ្វូង ដែលមានសត្វយ៉ាងហោចណាស់ពី ១ ដល់ ៣ ក្បាល ហ្វូងមធ្យម ៤ ដល់ ១២ ក្បាល ហើយហ្វូងធំជាង ១២ ក្បាល។ បើចង់តាមដានសត្វគោព្រៃ អ្នកត្រូវចំណាយពេលយូរ។ អ្នកទស្សនាអាចឡើងទៅលើខ្ទមខ្ពស់ដើម្បីតាមដាន។ ងាយប្រទះឃើញបំផុតគឺនៅដើមរដូវវស្សាព្រោះពេលភ្លៀងធ្លាក់ ស្មៅខ្ចីដុះលូតលាត់បានល្អ នេះជាប្រភេទអាហារពេញនិយមរបស់សត្វគោព្រៃ”។

ទីតាំងមួយក្នុងចំណោមទីតាំងទស្សនាដ៏ល្បីល្បាញផ្សេងទៀតរបស់ឧទ្យានជាតិ គឺដើមឈើបុរាណអាយុ ៤០០ ឆ្នាំ កម្ពស់ជាង ៤០ ម៉ែត្រដែលមានអង្កត់ផ្ចិតដើមរហូតដល់ ១ ម៉ែត្រ។ ក្រៅពីការអភិរក្សប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ឧទ្យានជាតិក៏ជាទីកន្លែងដែលគេដាក់ស្ថានីយសង្គ្រោះសត្វដ៏ល្បីនៅលើពិភពលោកផងដែរ។ កន្លែងនេះគឺជាបរិស្ថានពាក់កណ្តាលព្រៃសម្រាប់សត្វដែលត្រូវគេចាប់ខ្លួនក្រុងដោយខុសច្បាប់កាលពីមុន ដូចជា ខ្លាឃ្មុំ ស្វា សត្វស្លាបដ៏មានតម្លៃ ជាដើម។ លើសពីនេះទៀត Cat Tien ក៏អនុវត្តន៍គម្រោងត្រួតពិនិត្យនិងស្ដារជីវចម្រុះ ស្ដារបរិស្ថានរស់នៅ និងការអភិរក្សប្រភេទសត្វនិងរុក្ខជាតិនានា ជាពិសេសគឺប្រភេទផ្សិតធំៗ។ អ្នកស្រាវជ្រាវ Pham Ngoc Duong កម្មាភិបាលឧទ្យានជាតិ Cat Tien បាននិយាយថា៖

មកដល់ព្រៃ Cat Tien ភាគខាងត្បូង អ្នកទេសចរអាចរុករកព្រៃឈើដោយជិះកង់ដើម្បីរីករាយនឹងបរិយាកាសដ៏ត្រជាក់ស្រួលនៅទីនេះ។
មកដល់ព្រៃ Cat Tien ភាគខាងត្បូង អ្នកទេសចរអាចរុករកព្រៃឈើដោយជិះកង់ដើម្បីរីករាយនឹងបរិយាកាសដ៏ត្រជាក់ស្រួលនៅទីនេះ។

“យោងតាមការស្រាវជ្រាវដែលយើងខ្ញុំបានកត់ត្រា Cat Tien មានផ្សិតធំៗចំនួន ៤០០ ប្រភេទ។ ក្នុងនោះ យើងខ្ញុំបានញែកដាច់ពីគ្នានូវផ្សិត ៥០ ប្រភេទដែលមានតម្លៃជាអាហារ និងឱសថ ហើយបានស្រាវជ្រាវដំណើរការបណ្តុះផ្សិតចំនួន ១៥ ប្រភេទពីពូជផ្សិតធម្មជាតិផងដែរ។ ផ្សិតជាច្រើនប្រភេទដែលយើងខ្ញុំកំពុងអភិវឌ្ឍនៅក្នុងតំបន់ស្រាវជ្រាវ។ យើងខ្ញុំក៏បានបង្កើតគំរូសម្រាប់ការផ្ទេរបច្ចេកវិទ្យាផងដែរ”។

មិនត្រឹមតែអភិរក្សជីវវិទ្យាប៉ុណ្ណោះទេ ឧទ្យានជាតិក៏ជាគោលដៅដ៏ល្អសម្រាប់ភ្ញៀវទេសចរដែលចង់សម្របខ្លួនក្នុងធម្មជាតិដ៏ស្ងប់ស្ងាត់ ហើយស្វែងយល់អំពីរុក្ខជាតិ និងសត្វទៀតផង។ ជាមធ្យមក្នុងមួយឆ្នាំ ឧទ្យានជាតិ Cat Tien ស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិពី ៥៥ ដល់ ៦៥ ពាន់នាក់មកទស្សនា ស្រាវជ្រាវ និងសិក្សា។ លោក Pham An អ្នកទេសចរនៅទីក្រុងហាណូយ បាននិយាយថា៖

“Cat Tien មានភាពចម្រុះ រួមទាំងព្រៃស្រោង ព្រៃកោងកាង... គួរឱ្យចាប់អារម្មណ៍ណាស់ ហើយមានសត្វកម្រជាច្រើន។ ខ្ញុំបានទៅព្រៃ Cuc Phuong ខេត្ត Ninh Binh ហើយឥឡូវនេះខ្ញុំមានវត្តមាននៅទីនេះ ពិតជាគួរអោយចាប់អារម្មណ៍ណាស់។ បរិយាកាសគឺស្រស់ស្រាយនិងត្រជាក់ស្រួល”។

ជាពិសេស ពីមជ្ឈមណ្ឌលប្រតិបត្តិការ Cat Tien បន្ទាប់ពីធ្វើដំណើរជិត ២០ គីឡូម៉ែត្រដោយរថយន្ត ភ្ញៀវទេសចរនឹងទទួលបានបទពិសោធន៍ធ្វើដំណើរជាង ៥ គីឡូម៉ែត្រឆ្លងកាត់ព្រៃស្រោងទៅកាន់ Bau Sau ដើម្បីស្វែងយល់ពីភាពអស្ចារ្យនៃធម្មជាតិនៅក្នុងព្រៃស្រោង។ លោក Tran Van Binh នាយកមជ្ឈមណ្ឌលអប់រំបរិស្ថាននិងសេវាកម្មឧទ្យានជាតិ Cat Tien មានប្រសាសន៍ថា៖

“ព្រៃឈើនៅឧទ្យានជាតិ Cat Tien មានលក្ខណៈពិសេសប្លែកៗមួយចំនួនដែលមិនត្រូវបានរកឃើញនៅកន្លែងផ្សេងទៀត។ នោះគឺជាដំណើរកម្សាន្តដើម្បីទស្សនាសត្វធម្មជាតិ និងសត្វព្រៃ។ អ្នកទេសចរមកទីនេះនឹងអាចទៅទស្សនាសត្វនៅពេលថ្ងៃ។ ពេលព្រឹកព្រលឹម អ្នកទេសចរអាចទៅទស្សនាសត្វវានរជាតិ។ ឧទ្យានជាតិ Cat Tien មានលក្ខណៈពិសេសនិងគួរឱ្យចាប់អារម្មណ៍មួយទៀតគឺតំបន់ Ramsar លិចទឹក Bau Sau ដែលជាតំបន់គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ សម្រាប់ភ្ញៀវទេសចរឆ្លងបទពិសោធន៍ដោយខ្លួនឯង”។

មុនពេលទទួលបានកិត្តិនាមបញ្ជីបៃតងរបស់ IUCN Cat Tien ត្រូវបានទទួលស្គាល់ជាតំបន់បម្រុងជីវមណ្ឌលពិភពលោក ដោយអង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ក្នុងឆ្នាំ ២០០១។ នៅឆ្នាំ ២០០៥ វៀតណាមបានរៀបចំណាត់ថ្នាក់ឧទ្យានជាតិ Cat Tien ជាកេរ្តិ៍ដំណែលជាតិពិសេស៕

ស្រាវជ្រាវ​បង្កើត​សមាគម​ទំនាក់ទំនង និង​សមាគម​សាច់ញាតិ​ជាមួយ​ជនជាតិ​វៀតណាម​នៅឯ​បរទេស​ដែលមាន​ស្រុកកំណើត​នៅ​ខេត្ត​ Dong Nai ស្រាវជ្រាវ​បង្កើត​សមាគម​ទំនាក់ទំនង និង​សមាគម​សាច់ញាតិ​ជាមួយ​ជនជាតិ​វៀតណាម​នៅឯ​បរទេស​ដែលមាន​ស្រុកកំណើត​នៅ​ខេត្ត​ Dong Nai

យុគសម័យ - នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ អនុរដ្ឋមន្ត្រីក្រសួងការបរទេស Le Thi Thu Hang បានដឹកនាំគណៈប្រតិភូក្រសួងការបរទេសទៅបំពេញការងារនៅខេត្ត Dong Nai។

ខេត្ត Dong Nai (វៀតណាម) ជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយខេត្តក្រុង​នានានៃព្រះរាជាណាចក្រកម្ពុជា ខេត្ត Dong Nai (វៀតណាម) ជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយខេត្តក្រុង​នានានៃព្រះរាជាណាចក្រកម្ពុជា

នាថ្ងៃទី ២៤ ឧសភា លោក Nguyen Hong Linh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត Dong Nai បានអញ្ជើញជាអធិបតីក្នុងពិធីទទួលជួប​គណៈប្រតិភូស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងហូជីមិញ ដឹកនាំដោយលោក ច័ន្ទ សូរិកាន អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ បានធ្វើទស្សនកិច្ច និងសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្ត Dong Nai ប្រទេសវៀតណាម។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា